លោកនាយកបង់ពន្ធស្រុកកំណើត ១០០ លានយ៉េនដើម្បីទទួលបានលេណដ្ឋានក្រោមដី

នាយកក្រុមហ៊ុន Hyogo ភាគខាងលិចប្រទេសជប៉ុន បង់ពន្ធស្រុកកំណើត ១០០ លានយ៉េនដល់ទីក្រុង Yaita ខេត្ត Tochigi ដើម្បីទទួលបានអំណោយលេណដ្ឋានក្រោមដី។

នេះជាចំនួនប្រាក់បង់ពន្ធស្រុកកំណើតបុគ្គលដែលខ្ពស់បំផុត។

“ពន្ធស្រុកកំណើត” ប្រជាជនអាចបង់ពន្ធក្នុងតំបន់ណាមួយនៅប្រទេសជប៉ុន បន្ទាប់ពីបង់ពន្ធ អ្នកជាប់ពន្ធនឹងទទួលបានអំណោយពីតំបន់នោះ។ ទន្ទឹមនឹងនេះ បុគ្គលនោះក៏អាចទទួលបានការកាត់បន្ថយពន្ធផងដែរ។

លោកនាយកវ័យ ៥០ ឆ្នាំរូបនេះបាននិយាយថាគាត់ឃើញ និងដឹងពីលេណដ្ឋានពិសេសនេះតាមរយៈកម្មវិធីទូរទស្សន៍កាល​ពី​ឆ្នាំ​មុន។ លោក​និយាយ​ថា​៖ “ខ្ញុំគិតថាខ្លួនបានឃើញអ្វីម្យ៉ាងដែលល្អពិសេស ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​បង់​ពន្ធ​ដើម្បី​ទទួល​បាន” ។

តាំងពីខែសីហា ឆ្នាំ ២០២០ រដ្ឋាភិបាលទីក្រុង Yaita ផ្តល់ជាអំណោយលេណដ្ឋានការពារគ្រោះមហន្តរាយសម្រាប់អ្នកដែល​បង់​ពន្ធ​ស្រុក​កំណើត ១០០ លានយ៉េនដល់ទីក្រុង។

លេណដ្ឋានត្រូវបានសាងសង់ និងលក់ដោយក្រុមហ៊ុន Mirai o Tsukuru ដែលជាក្រុមហ៊ុនក្នុងស្រុកនៅ Yaita ជំនាញ​ក្នុង​ការ​ផលិត និងលក់ផលិតផលការពារគ្រោះមហន្តរាយ។ ជាមួយនឹងទំហំ ២១ ម៉ែត្រការរ៉េ លេណដ្ឋានត្រូវបានធ្វើពីបេតុងដែលមានជញ្ជាំង​ខាងក្រៅ និង​ខាងក្នុង​កំរាស់ ៣០ សង់ទីម៉ែត្រ។ លេណដ្ឋានក្រោមដីត្រូវបានបំពាក់​ដោយ​ប្រភព​ថាមពលបន្ទាន់ និងបង្គន់ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ លោក Atsushi Kawaguchi នាយក​ក្រុម​ហ៊ុន Mirai o Tsukuru មានប្រសាសន៍ថា៖

“លេណដ្ឋាន​អាចប្រើ​ជា​កន្លែង​ជម្លៀស​បណ្ដោះ​អាសន្ន​ក្នុង​ករណីមាន​គ្រោះ​មហន្តរាយ​ដូច​ជា​បាក់​ដី ឬ​ខ្យល់​ព្យុះ​” ។

នេះបើតាមទីក្រុង Yaita លេណដ្ឋានគឺជាអំណោយដ៏ថ្លៃថ្លា បន្ទាប់ពីឧបករណ៍បំពងសំឡេងចង្កៀងរបស់រដ្ឋាភិបាល​ទី​ក្រុង Yonezawa ខេត្ត Yamagata ជូនដល់អ្នកដែលបង់ពន្ធចាប់ពី ១៤៧ លានយ៉េន។ តម្លៃលេណដ្ឋានស្មើ ៣០% នៃចំនួនប្រាក់បរិច្ចាកដែលលើសការកំណត់របស់រដ្ឋាភិបាល។ គិតត្រឹមថ្ងៃទី ២៥ ខែមករា នៅមិនទាន់មានបុគ្គល​ណា​ម្នាក់បង់ពន្ធចំនួន ១៤៧ លានដើម្បីទទួលបានឧបករណ៍ខាងលើនោះទេ។

ដូច្នេះហើយការដែលមាននរណាម្នាក់បង់ពន្ធ ១០០ លានយ៉េន បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។

រូបភាព Mainichi / Seiichi Yuasa

មន្ត្រីនាយកដ្ឋានគោលនយោបាយពន្ធទីក្រុងក្រោមនាយកដ្ឋានពន្ធដារស្រុកនៃក្រសួងកិច្ចការផ្ទៃក្នុង និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានសម្តែងការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ដោយបានបញ្ចេញមតិថា។

“ទោះបីជាយើងមិនដឹងអំពីពន្ធស្រុកកំណើតទាំងអស់ ប៉ុន្តែចំនួនបរិច្ចាគរហូតដល់ ១០០ លានយ៉េនកម្រឃើញណាស់” ។

លោកនាយកបន្ទាប់ពីបង់ពន្ធ ១០០ លានយ៉េនបាននិយាយថាគាត់នឹងប្រគល់ប្រាក់នេះទៅអោយអភិបាលក្រុង Yaita ជាអ្នកសម្រេច។ អភិបាលក្រុង Junichiro Saito បានធ្វើការអត្ថាធិប្បាយថា៖

“ខ្ញុំនឹងប្រើចំនួនទឹកប្រាក់នេះដោយ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាលទី​ក្រុង​” លោក​បាន​បន្ថែម​ថា “យើងចង់បង្កើតអំណោយអរគុណថ្មីៗបន្ថែមទៀតនាពេលអនាគត” ។

ជាមួយនឹងការបរិច្ចាគពន្ធស្រុកកំណើតថ្មីបំផុត ចំនួនពន្ធសរុបដែលទីក្រុង Yaita ខេត្ត Tochigi ទទួលបានចាប់​ពី​ខែ​មេសា​ដល់ខែធ្នូ ឆ្នាំ ២០២១ ប្រហែល ២១៧ លានយ៉េន។ ចំនួននេះខ្ពស់ជាងពន្ធដែលប្រមូលបានក្នុងរយៈពេលដូច​គ្នា​កាល​ពី​ឆ្នាំមុនគឺ ២១០ លានយ៉េន។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: