ម៉ូតូអគ្គិសនីថ្មីរបស់ YAMAHA អាចប្តូរថ្មជំនួសការរង់ចាំសាកថ្ម

តាមការអភិវឌ្ឍ​នៅលើពិភពលោក រថយន្ត​អគ្គិសនីត្រូវបានបង្កើតឡើង និងបន្តកែលម្អ។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ម៉ូតូ​តាម​ក្រោយ​គេ? មូលហេតុ​មកពីថ្ម។

ចំពោះម៉ូតូអគ្គិសនី ទម្ងន់ធុងអាគុយបើប្រៀបទៅនឹងទំហំទាំងមូល ពិបាកក្នុងការរក្សាលំនឹង។

ក្រុមហ៊ុន HONDA ផលិតម៉ូតូអគ្គិសនី PCX ប៉ុន្តែចម្ងាយធ្វើដំណើរបន្ទាប់ពីបញ្ចូលថ្មពេញរហូតដល់ការសាកបន្ទាប់​មិន​បាន​យូរ។

ប្រសិនបើបង្កើនបរិមាណថ្មនឹងធ្វើឱ្យម៉ាស៊ីនកាន់តែធ្ងន់ បន្ទាប់មកការប្រើប្រាស់ថ្មនឹងកាន់តែខ្ពស់។

ទោះ​ជា​យ៉ាង​ណា​មិន​ថាពិបាកអនុវត្តជាក់ស្តែងយ៉ាងណា មនុស្សមិនបោះបង់នោះទេ។ នៅទីបំផុតម៉ូតូអគ្គិសនីដ៏ល្អ​ឥត​ខ្ចោះ​ត្រូវបានបង្កើតឡើង។

តោះមកមើលទាំងអស់គ្នា …

រូបភាព https://www.gizmodo.jp/2022/01/yamaha-scooter-ev-gogoro.html

ម៉ូដែលនេះមានឈ្មោះថា EMF ដែលប្រកាសដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YAMAHA នៅតៃវ៉ាន់។ ពណ៌​ និង​ការ​រចនា​របស់ម៉ូតូធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​គិត​ដល់តួអង្គអាក្រក់ក្នុងខ្សែភាពយន្ត។ 

ផ្នែកខាងមុខវែងជាមួយឧបករណ៍ការពារ និង Stroke រំលឹកដល់ម៉ូតូក្នុងរឿង EASY RIDER ម្យ៉ាងកង់មូ៉តូក៏ធំដែរ។

ឈ្មោះម៉ូតូ EMF មកពីអក្សរពេញ Electro Motive Fighter ។ មិនមែនជាម៉ូតូ ប៉ុន្តែគឺជា Fighter ឡូយណាស់។

តម្លៃម៉ូតូគឺ ៩៩,៨០០ ដុល្លារតៃវ៉ាន់ ប្តូរទៅជារូបិយប័ណ្ណជប៉ុនគឺ ៤១០,០០០ យ៉េន។

អាចនិយាយបានថាតម្លៃថ្លៃ ប៉ុន្តែ​ដោយសារ​ជា​ការ​សាកល្បង​ថ្មី​ ដូច្នេះជៀសមិនរួចឡើយ។ នៅពេលម៉ូតូកាន់តែពេញ​និយម តម្លៃ​ប្រាកដជាធ្លាក់ចុះ។

ចំណុចពិសេសរបស់ម៉ូតូស្ថិតនៅលើការបញ្ចូលថ្ម អ្នកអាចប្តូរថ្មនៅស្ថានីយ៍សាកក្នុងទីក្រុង។

ចំពោះ​ម៉ូតូ​អគ្គិសនីឆាប់អស់ថ្មណាស់ ដើម្បី​អាច​ដំណើរការ​បាន​យូរ​ត្រូវ​សាក​ថ្ម​ឱ្យ​បាន​យូរ ប៉ុន្តែ​បើ​ប្តូរ​ថ្ម​វិញ​​អាចធ្វើ​ដំណើរ​បាន​​ភ្លាមៗ។ ទោះបីជាសាក​ថ្ម​តែមានអារម្មណ៍ដូចជាចាក់សាំងដែរ។

ដោយសារបញ្ហាដំណើរការថ្ម ដូច្នេះអ្នកត្រូវឈានចូលប្តូរថ្មច្រើនដងជាងចាក់សាំង។

ថ្មជំនួសត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនដែលពាក់ព័ន្ធ Gogoro ហើយការផ្តល់ជូនមានកំណត់ក្នុងតំបន់សេវាកម្មរបស់ពួកគេប៉ុណ្ណោះ។ បច្ចុប្បន្នតំបន់ទាំងនេះមាននៅតៃវ៉ាន់ប៉ុណ្ណោះ។

Gogoro កំពុងប្រតិបត្តិការនៅទីក្រុងប៊ែរឡាំង ប៉ារីស និងកោះ Ishigaki នៅ Okinawa ប្រទេសជប៉ុន អាចនិយាយ​ថា​នៅ​មាន​កំណត់​នៅ​ឡើយ ប៉ុន្តែហាក់បីដូចជាពួកគេនឹងពង្រីកប្រព័ន្ធនេះសម្រាប់ប្រើនៅក្នុងប្រទេសផ្សេង​ទៀត​ផងដែរ។

គោលដៅផ្សព្វផ្សាយដល់ពិភពលោកទាំងមូល។

នៅ​ប្រទេស​ចិនមាន​ប្រព័ន្ធ​ប្តូរ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​រួច​មកហើយ ហើយ​លើក​នេះ​សម្រាប់​​ម៉ូតូវិញម្តង។

ដោយផ្ទាល់ខ្ញុំគិតថារង់ចាំសាកថ្មចំណាយពេលយូរ ដូច្នេះបើប្តូរបែបនេះមានភាពងាយស្រួលជាង។

តើអ្នកចង់ទិញម៉ូតូអគ្គិសនីមួយគ្រឿងដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: