ព្រឹត្តិការណ៍​ Tokyo Tower បំភ្លឺភ្លើងពណ៌ក្រហមអបអរបុណ្យចូលឆ្នាំថ្មី

នៅឆ្នាំនេះប៉មតូក្យូនឹងបំភ្លឺភ្លើងពណ៌ក្រហមដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ព្រឹត្តិការណ៍​ភ្លើង​បំភ្លឺ​ដ៏​ពិសេស​នេះ​​ធ្វើ​​ឡើង​តែ​មួយ​យប់​ប៉ុណ្ណោះ ​គឺ​នៅថ្ងៃ​ទី​ ៣១ ខែមករា និងផ្សាយបន្តផ្ទាល់នៅលើ YouTube ។

ទន្ទឹមនឹងពន្លឺភ្លើងពណ៌ក្រហមក៏នឹងមានតួអក្សរពីរលេចឡើងនៅទិសខាងត្បូង នោះគឺអក្សរ “អនាគត” ជាភាសា​ជប៉ុន និងចិន។

ព្រឹត្តិការណ៍​ពិសេស​នេះ​ក៏​ជា​ការ​ប្រារព្ធ​ខួប​លើក​ទី ​៥០ នៃប្រក្រតីភាពទំនាក់ទំនងការទូតរវាង​ជប៉ុន​ និង​ចិន​ផង​ដែរ។ អក្សរ “អនាគត” ដែលបង្ហាញនៅ​លើប៉មតូក្យូ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​អូឡាំពិករដូវរងាទីក្រុង​ប៉េកាំង​ឆ្នាំ ២០២២ ពិធីបើកនៅថ្ងៃទី ៤ ខែកុម្ភៈ ក៏ដូចជាសង្ឃឹមថាជំងឺកូវីដ ១៩ នឹងកន្លងផុតទៅក្នុងពេលឆាប់​ៗ​នេះ។

ប៉ុន្តែគួរអោយស្តាយពិធីបំភ្លឺមិនបើកទទួលភ្ញៀវចូលទស្សនាទេ ដោយសារថ្មីៗនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ កើនឡើង។ អ្នកអាចមើលផ្ទាល់​នៅ​លើ YOUTUBE

ពិធីបើកនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៧ យប់ ហើយពន្លឺភ្លើងក្រហមនឹងគ្របដណ្តប់លើ Tokyo Tower ចាប់​ពី​ម៉ោង ៦ៈ៣០ យប់រហូតដល់ម៉ោង ១២ យប់។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: