សារមន្ទីរពន្ធនាគារព្រិលដែលត្រជាក់បំផុតនៅ Hokkaido ប្រទេស​ជប៉ុន

នៅទីក្រុង Abashiri, Hokkaido បន្ទប់ឃុំដែលធ្វើពីព្រិលនៅសារមន្ទីរពន្ធនាគារ Abashiri បានក្លាយជាប្រធាន​បទ​ល្បី​នៅ​លើបណ្តាញសង្គម។

គណនី Twitter ផ្លូវការនៃតំបន់ពិសេសបានបង្ហោះរូបភាពជាមួយនឹង Caption “អង្គុយក្នុងគុកដើម្បីរក្សា​អនុស្សាវរីយ៍​ពេល​មក​ទស្សនា​” ។ នេះបើតាមន័យចំ អ្នកអាចថតយកទិដ្ឋភាពជាប់គុកនៅទីនេះ។

មន្ទីរឃុំឃាំងត្រូវបានសាងសង់ដោយអ្នកស្ម័គ្រចិត្ត ៥ នាក់ “សមាគមមិត្តសារមន្ទីរពន្ធនាគារ Abashiri” ។ ជាក់ស្តែង​ពន្ធ​នាគារ​គឺ​ជា​ផ្ទះ​ព្រិល ប៉ុន្តែមើលទៅរឹងមាំ មានទ្រុងដែក និងផ្លាកឈ្មោះ “ពន្ធនាគារ Abashiri” និង “មន្ទីរឃុំឃាំង” នាំមកនូវបរិយាកាសជាក់ស្តែង។

រូបភាព Twitter

ពិតជាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដូចការទៅទស្សនាមន្ទីរឃុំឃាំង ហើយថតរូប​ពន្ធនាគារ​នោះ​ទេ។ មិន​ត្រឹម​តែប៉ុណ្ណឹង អាចអង្គុយក្នុងបន្ទប់ព្រិលដែលជាតំបន់ត្រជាក់បំផុត Hokkaido នៅប្រទេសជប៉ុន។

សារមន្ទីរពន្ធនាគារ Abashiri គឺជាកន្លែងជួសជុលឡើងវិញពីអគារចាស់នៃពន្ធនាគារ Abashiri ។ នៅទីនេះអ្នកក៏អាចទទួលបានបទពិសោធន៍ “បាយគុក” ជាមួយនឹងអាហាររបស់អ្នកទោស។ អាហារដ្ឋាន​ពន្ធនាគារបើក​ដំណើរការ​​វិញ​​នៅ​​ថ្ងៃ​​ទី​ ២១ ខែ​មករា (ពី​ម៉ោង ​១១ ​ព្រឹក​ដល់​ម៉ោង​ ១៥ ​last order ​រហូត​ដល់​ម៉ោង​ ១៤ៈ៣០ នាទី​) ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: