Yokai Tempura យកទម្រង់តាមរឿងព្រេងនិទានជប៉ុន

ម្ហូបជប៉ុនតែងតែទទួលបានការវាយតម្លៃខ្ពស់ចំពោះភាពល្អិតល្អន់ តុបតែបានល្អ ក៏ដូចជារសជាតិសម្បូរបែប។ Tempura គឺ​ជា​មុខ​ម្ហូប​ចៀនបែបជប៉ុន ជាមុខម្ហូបដែលមិនត្រឹមតែប្រជាជនជប៉ុនចូលចិត្តប៉ុណ្ណោះទេ ថែមទាំងល្បី​ជុំវិញ​ពិភពលោកទៀតផងដែរ។

ទោះជាយ៉ាងណាក្នុងអត្តបទថ្ងៃនេះយើងនឹងក្រឡេកមើល Tempura ដែលមិនធម្មតាក្រោមទម្រង់បិសាចម្តង។

ចំណាំមុខម្ហូប Yokai Tempura នេះមិនមែនសម្រាប់ញ៉ាំទេ។

ផ្ទុយទៅវិញ ម៉ូដែលបិសាចខ្នាតតូចទាំងនេះអាចជា “Get” ជាប្រដាប់ប្រដាក្មេងលេង Gachapon ។ Yokai Tempura ត្រូវ​បាន​រចនា​ឡើង​ដោយ “សិល្បករ mononoke” Noriaki Tanimura សម្រាប់​ក្រុមហ៊ុន​រចនា Honnow ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។

ថ្វីបើមានរូបរាងគួរឱ្យខ្លាច ប៉ុន្តែ Yokai នីមួយៗបង្ហាញពីការរួមបញ្ចូលគ្នាយ៉ាងសមស្របរវាងគ្រឿងផ្សំអាហារ និងរឿងព្រេងនិទាន។

រូបភាពខាងក្រោមគឺជាមុខម្ហូប Yokai tempura បង្គា ប៉ុន្តែរូបរាងស្រដៀងត្រីចង្កូម shachi តុបតែងដំបូលដោមនៃប្រាសាទមួយចំនួននៅប្រទេស​ជប៉ុន។

Shishito ជាប្រភេទម្ទេសហឹរតូចរបស់ជប៉ុន ត្រូវបានតុបតែដូចជានាគមួយក្បាលកំពុងខឹងខ្លាំង។

ចំណែកឯ Yokai nasu (ផ្លែត្រប់ជប៉ុន) មើលទៅមុខស្អុយ។

តើអ្នក​ចូលចិត្ត Tempura ល្ពៅ​រាង​ក្តាម​នេះ​ដែរទេ?

ឬ Tempura ផ្សិ shiitake ក្នុងទម្រង់ជា wanyudo (Yokai មានរូបរាងដូចកង់គោដែលកំពុងឆេះ នៅចំកណ្តាលមានមុខមនុស្សគួរឱ្យខ្លាច) ។

សរុបមាន ៦ ការរចនាខុសគ្នា តាំងពីដើមអត្តបទរហូតមកអ្នកឃើញតែ ៥ ប្រភេទ ព្រោះអ្នកផលិតចង់រក្សាអាថ៌កំបាំង Yokai ចុងក្រោយ សម្រាប់អ្នកដែលមានសំណាងទទួលបាន។

Yokai នីមួយៗមានតម្លៃ ៤០០ យ៉េន។

តើអ្នកចង់ទទួលបាន Yokai tempura ទាំងនេះដែរទេ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: