ផ្ទាំងរូបភាពសិស្សស្រីបង្ហាញពីបញ្ហាសម្លុតធ្វើបាបនៅសាលាជប៉ុន

បញ្ហាសម្លុតធ្វើបាបនៅតាមសាលាជប៉ុនអាច​ត្រូវគេ​ចាត់​ទុកជា​អំពើ​អាក្រក់បំផុត។ នេះបើតាមកាសែត Mainichi Shimbun ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរកឃើញថា ៥៤៣,៩៣៣ ករណីសម្លុត​ធ្វើ​បាបនៅសាលាក្នុងឆ្នាំសិក្សា ២០១៨ ។ ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការលើកកម្ពស់ការយល់​ដឹង និងកំណត់បញ្ហាពាក់ព័ន្ធនឹងការសម្លុតធ្វើបាបនៅសាលា ប៉ុន្តែនេះជាបញ្ហារសើបខ្លាំង។ ជនរងគ្រោះមិនចង់​និយាយ មនុស្សនៅជុំវិញក៏​មាន​ការ​លំបាក​ក្នុង​ការ​ចង្អុល​បង្ហាញ​បញ្ហា ហើយផលវិបាកអាចនឹងធ្ងន់ធ្ងរ។

ថ្មីៗនេះអ្នកប្រើ Twitter ឈ្មោះ Ajipon (@ajiponteacher) បានចែករំលែកផ្ទាំងរូបភាពប្រឆាំងនឹងការគំរាមកំហែង​ក្រោម​ទម្រង់​ជា​រូបភាព ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្លឹមសារ។

ក្នុងផ្ទាំងរូបភាពបង្ហាញពីសិស្សស្រីម្នាក់កំពុងញញឹម ស្នាមញញឹមដែលមើលទៅទន់ភ្លន់ និងកក់ក្តៅ ប៉ុន្តែ…

នៅលើក្បាលសិស្សស្រីនោះមានប្រយោគអក្សរតូចមួយជួរសរសេរថា “ឥឡូវ​នេះ​ខ្ញុំ​កំពុងត្រូវ​​គេ​ធ្វើ​បាប សូមនរណាម្នាក់​ជួយ​ខ្ញុំ” ។

ជ្រុងខាងស្តាំរូបភាពមានអក្សរ “មើលពីចម្ងាយអ្នកមិនអាចយល់ទេ តើអ្នកមើលដឹងដែរទេ?” ហើយនៅចំកណ្តាលរូបភាពគឺជាពាក្យស្លោកផ្ទាំងរូបភាព ជាមួយនឹងទំហំអក្សរធំបំផុត “សូមមើលឱ្យបានច្បាស់” ។

ពេល​មើល​ជិត តើ​អ្នក​ឃើញ​អ្វី? ក្នុងរូបសិស្សស្រីម្នាក់នោះ នៅលើសក់របស់នាងមានពាក្យជេរប្រមាថ ឈឺចាប់ជាច្រើន ដែលសិស្សស្រីម្នាក់នេះកំពុងរងទុក្ខ។ មើលឃើញអក្សរដូចជា “កាកមនុស្ស” “ទៅអោយបាត់” “ទៅស្លាប់ទៅ” “ហេតុអ្វីបានជាឯងមិនដឹងថាខ្លួនរំខានយ៉ាងណា” “មនុស្សសំរាមដូចជាឯងមិនគួរទៅសាលារៀនទេ” ជាដើម។

នៅលើសម្លៀកបំពាក់សិស្សស្រីក៏ពោពេញទៅដោយអក្សរបង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន និងគំនិតដែលមិនអាចបង្ហាញ​ចេញ​មក​ក្រៅ។ ឧទាហរណ៍ “ខ្ញុំ​ឈឺ​ចាប់​ខ្លាំង” “សូមសង្រ្គោះខ្ញុំ” “ហេតុអ្វីបានជាគ្មាននរណាម្នាក់ដឹង?” “ខ្ញុំមិនអាចទ្រាំបានទៀតទេ” “ខ្ញុំ​ចង់​ស្លាប់” ជាដើម។

ផ្ទាំងរូបភាពនេះត្រូវបាន Re-Challenge (ទីស្នាក់ការការពារការគំរាមកំហែង និងការធ្វើអត្តឃាតជាតិតូក្យូ) ដែលជា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងនៅក្នុងប្រទេសជប៉ុន។

ប្រធានអង្គការ Tomonori Hirabayashi បាននិយាយថាផ្ទាំងរូបភាពត្រូវបានចែកចាយដល់សាលារៀនចំនួន ២១៦៥ នៅទីក្រុងតូក្យូ។ គិតត្រឹមខែមករា ឆ្នាំ ២០២២ ជាង ៧០០០ ករណីនៅក្នុងទីក្រុងតូក្យូ និងតំបន់ Kansai ក៏​បាន​ទទួល​ផ្ទាំងរូបភាពផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: