គម្រោង ASMEDERU EOI #1 និងក្រុមហ៊ុនផលិតកាបូបស្បែក Erina

ផលិតផលជប៉ុនល្បីទូទាំងពិភពលោកដោយសារភាពធន់ និងគុណភាពល្អ។ ការចំណាយប្រាក់លើវត្ថុមានតម្លៃ ចំពោះ​ជនជាតិជប៉ុនមិនត្រឹមតែដើម្បីភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាការចំណាយសម្រាប់អនាគត ដោយ​សារ​តែ​គុណភាព​​វត្ថុ​ទាំង​នោះ​ធន់ប្រើបានយូរ។ កាបូបតម្លៃរាប់លានទិញនៅប្រទេសជប៉ុន ស្តាប់ទៅថ្លៃបន្តិច តែដោយពឹងទៅលើការកែច្នៃម៉ត់ចត់ ដំណាក់កាលនីមួយៗធានាថាអាចនឹងធន់រយៈពេល ១០ ឆ្នាំ។ ដូច​ជា ASUMEDERU ដែល​ជា​ម៉ាក​កាបូបស្បែកធ្វើដោយដៃរបស់ក្រុមហ៊ុន Erina ប្រទេសជប៉ុន។

​វីដេអូ​សម្ភាស​នាយក​ក្រុមហ៊ុន Erina សូមទស្សនាដើម្បីស្វែងយល់បន្ថែមក្រុមហ៊ុនផលិតកាបូបស្បែកដែលមានអាយុ​ជិត ៥០ ឆ្នាំ។

“កាបូបប្រើក្នុងគោលបំណងតែមួយគត់គឺទុកប្រាក់ ដូច្នេះ​កាបូប​ម៉ាក​បានតែថ្លៃប៉ុណ្ណោះ អត្ថប្រយោជន៍មិន​ខុស​ពី​កាបូប​ធម្មតា​ទេ” ។

ខ្ញុំ​ក៏​ធ្លាប់​គិត​បែប​នេះ រហូត​ដល់​ខ្ញុំ​បានស្គាល់ ASUMDEDERU ។ គ្រាន់តែ​កាន់​កាបូបក្នុង​ដៃ​ក៏​មាន​អារម្មណ៍​ជឿជាក់ និង​ស្រួល​ខ្លួនដែរ។

សូមណែនាំអ្នកទាំងអស់គ្នាកាបូបដែលខ្ញុំចូលចិត្ត ផ្នែកខាងក្រៅផលិតពីស្បែកពពែរបស់ New Zealand ។ វត្ថុធាតុដើមពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ជប៉ុន ដោយ​សារ​តែ​ភាព​ទន់​រលោង ​ធន់ប្រើបានយូរ។ ស្បែកស្ទាបទៅគ្រើមមានអារម្មណ៍ស្រួលល្អ។

ខ្ញុំជ្រើសរើសកាបូបពណ៌ទឹកក្រូច ផ្នែកខាងក្នុងរួមបញ្ចូលគ្នាជាមួយនឹងពណ៌ខៀវស្រស់ស្អាត។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល​គឺ​ថា​ថ្នេរនៅលើកាបូបត្រូវបានដេរដោយដៃ។ ទិដ្ឋភាពសិប្បករវាស់ ដេរ ដើម្បីបង្កើតជារូបរាងកាបូបធ្វើឱ្យខ្ញុំយល់​កាន់​តែច្បាស់តម្លៃផលិតផល។

លើសពីនេះកន្លែងទុកសាច់ប្រាក់ត្រូវបានរចនាយ៉ាងឆ្លាតវៃ។ ដោយសារតែទៅធ្វើការនៅបរទេសញឹកញាប់ ដូច្នេះក្នុងកាបូបខ្ញុំមានប្រាក់ច្រើនប្រភេទ។ ប្រសិនបើទុកនៅមួយកន្លែង​រញ៉េរញ៉ៃ​ណាស់ ជាមួយនឹងកាបូប ASUMEDERU មានកន្លែងទុកប្រាក់ចំនួន ៣ ងាយស្រួលក្នុងការបែងចែក។ ឧទាហរណ៍កន្លែងដាក់ប្រាក់រៀល ប្រាក់​យ៉េន ដុល្លារអាមេរិក ឬប្រាក់ផ្សេងទៀត។ កន្លែងនីមួយៗងាយស្រួលក្នុងការយកចេញ ដាក់ចូល។ នេះជាលើក​ទី​មួយ​ហើយដែលខ្ញុំមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះកាបូប។

ទោះ​ជា​យ៉ាង​ណាកាបូបវែងមានគុណវិបត្តិតែមួយគត់ ពិបាកយកតាមពេលជិះម៉ូតូ។ បុរសៗតែងមានទម្លាប់ដាក់កាបូបក្នុងហោប៉ៅខាងក្រោយ ដូច្នេះ​ប្រើកាបូប​បត់​មាន​សុវត្ថិភាព​ជាងពេល​ធ្វើ​ដំណើរ​។ នោះហើយជាពេលដែលខ្ញុំត្រូវពិចារណារកកាបូបបត់។

ប្រភេទកាបូបបត់របស់ ASUMDERU ទាក់ទាញខ្ញុំម្តងទៀត។ កាបូបនេះផលិតពីស្បែកគោ ដូច្នេះពេលស្ទាបមានអារម្មណ៍រលោង ភ្លឺ មិនដូចស្បែក​ពពែ​ទេ។

ការ​រចនា​កាបូបមើល​ទៅ​ដូច​ជា​សៀវភៅដាក់ប័ណ្ណសន្សំពិន្ទុ នៅពេលបើកអ្នកនឹងឃើញការរចនាខាងក្នុងល្អប្រណិត។ យើងមិនដាក់ប្រាក់ចូលតាមរបៀបទូទៅនោះទេ ប៉ុន្តែដាក់ចូលដោយផ្ទាល់ ទន្ទឹមនឹងនោះប្រើមេដែកសង្កត់​លើកាបូបកុំឱ្យប្រាក់ធ្លាក់ចេញ។ លើសពីនេះផ្នែកខាងក្នុងមានកន្លែងដាក់កាត ផ្នែកខាងក្រោយកាបូបមាន​ខ្សែរ៉ូតសម្រាប់ដាក់របស់របរតូចៗ ដូចជាសំបុត្រមូ៉តូ កូនសោ ឬប្រាក់រាយ។ មើល​ទៅ​តូចតែមានមុខងារច្រើន។

ជាពិសេសពេលព្រឹកប្រញាប់ទៅក្រុមហ៊ុន ខ្ញុំបានត្រឹម​ជិះ​កាត់​ហាង​នំប៉័ង សូម្បី​តែ​ដក​កាបូប​ចេញ​ពី​កាតាប​ក៏​មាន​អារម្មណ៍រំខានដែរ។ ដូច្នេះគ្រាន់តែដកកាបូប​ចេញពី​ហោប៉ៅ​ខាង​ក្រោយ ហើយហុចប្រាក់អោយអ្នកលក់រួចចេញ​ដំណើរ។ ការពារទ្រព្យសម្បត្តិ ហើយសន្សំពេលវេលាសម្រាប់អ្នក និងអ្នកលក់។

ASUMEDERU ជា​ជម្រើស​ដ៏​សក្តិសម​បំផុត ដោយ​សារ​តែ​ការ​រចនាងាយស្រួល និងប្រណិត វត្ថុធាតុដើមស្បែកល្អ ថ្នេរ​ដេរ​ស្អាត។ 

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: