ទៅធ្វើការបានពីរថ្ងៃត្រូវថ្នាក់លើបណ្តេញ “បញ្ហាបញ្ឈប់បុគ្គលិកអំឡុងពេលសាកល្បងការងារ”
ស្ថានភាពកម្មករត្រូវបញ្ឈប់ពីការងារក្នុងរយៈពេលខ្លីនៅតែបន្តកើតឡើង។ ការទទួលស្គាល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើកម្មករក្នុងករណីត្រូវបណ្ដេញចេញអំឡុងពេលសាកល្បងការងារ។ នៅក្នុងច្បាប់ក៏មានបទប្បញ្ញត្តិអំណោយផលដល់និយោជក ទោះបីទើបតែសាកល្បងការងារ ប៉ុន្តែរដ្ឋមិនអនុញ្ញាតឱ្យបណ្តេញបុគ្គលិកដោយគ្មានមូលហេតុទេ។ ទោះជាយ៉ាងណាគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ។
អ្នកជំនាញខាងការងារកំពុងស្នើឱ្យនិយោជកគិតឡើងវិញអំពីទំនួលខុសត្រូវការងាររបស់ពួកគេ។
ស្ត្រីម្នាក់អាយុ ៦៦ ឆ្នាំ មកពី Fukuoka ភ្ញាក់ផ្អើលចំពោះពាក្យសម្តីរបស់ថ្នាក់លើ។ គាត់ត្រូវគេជ្រើសរើសឱ្យចូលធ្វើតាំងពីខែតុលាឆ្នាំមុន ហើយទទួលបានសេចក្តីជូនដំណឹងនេះនៅថ្ងៃធ្វើការទីពីរ។ កន្លែងដែលគាត់ធ្វើការជាក្រុមហ៊ុនសម្អាត មូលហេតុរឿងនេះព្រោះស្ត្រីរូបនេះលាក់បាំងព័ត៌មានមិនអំណោយផលរបស់ខ្លួនអំឡុងពេលសម្ភាសន៍។
ទោះជាយ៉ាងណាស្ត្រីរូបនេះនិយាយថា “ក្នុងពេលសម្ភាសន៍ ខ្ញុំបាននិយាយ និងទំនាក់ទំនងយ៉ាងច្បាស់ហើយ” ។ បន្ទាប់ពីទទួលបានការណែនាំពីគ្រួសារ ចាប់ពីខែវិច្ឆិកា គាត់ត្រូវបានផ្ទេរទៅធ្វើការសាកល្បងនៅកន្លែងផ្សេងទៀត។ ប៉ុន្តែលើកនេះបានប្រហែលកន្លះខែ គាត់ត្រូវប្រាប់ឱ្យឈប់ពីការងាររហូតដល់ចុងខែ។ មូលហេតុដែលបានលើកឡើងដោយសារតែកម្លាំងកាយ ជាក់ស្តែងបញ្ជាក់ថាគាត់បង្កការរាំងស្ទះពេលដឹកជញ្ជូនអីវ៉ាន់។
ស្ត្រីនោះបាននិយាយថាគាត់ខំប្រឹងធ្វើការ ពេលធ្វើការថ្នាក់លើមិនបានត្រួតពិនិត្យ ហើយមិនធ្លាប់ត្រូវគេឃើញថាធ្វើពុតជាធ្វើការនោះទេ។
រូបភាព Yahoo News
“ហេតុអ្វីដូច្នេះ?”
ប្រាក់សោធនប្រចាំខែរបស់គាត់គឺ ៣ ម៉ឺនយ៉េន។ “ខ្ញុំអាយុច្រើន និងមិនមានការងារ។ ទោះបីជាខ្ញុំនៅតែចង់ធ្វើការងារសម្អាត” ។ គាត់បន្តស្វែងរកការងារធ្វើ និងរស់នៅដោយពឹងលើប្រាក់ឧបត្ថម្ភបាត់បង់ការងារ។
នៅឆ្នាំ ១៩៧៣ តុលាការកំពូលជប៉ុនបានចេញសេចក្តីសម្រេចទាក់ទងនឹងការបណ្តេញបុគ្គលិកដែលស្ថិតក្នុងអំឡុងពេលសាកល្បងការងារ ដោយទទួលស្គាល់សិទ្ធិសម្រេចរបស់អ្នកប្រើកម្មករ បើប្រៀបនឹងបន្ទាប់ពីត្រូវបានជ្រើសរើសជាផ្លូវការ។ ក្នុងអំឡុងពេលសាកល្បង ភាគីក្រុមហ៊ុនមានសិទ្ធិលុបចោលកិច្ចសន្យាការងារ ហើយមានសិទ្ធិធ្វើការសម្រេចចិត្តជួល ឬមិនអាស្រ័យលើសមត្ថភាពរបស់និយោជិត។
ក្នុងច្បាប់ស្តង់ដារការងារក៏មានបទប្បញ្ញត្តិជាច្រើនបកស្រាយមានប្រយោជន៍ដល់អ្នកប្រើកម្មករ។ ភាគីនិយោជកមានកាតព្វកិច្ចជូនដំណឹងដល់និយោជិតយ៉ាងហោចណាស់ ៣០ ថ្ងៃមុន ក្នុងករណីបញ្ឈប់ការងារ បើមិនដូច្នោះពួកគេត្រូវផ្តល់ប្រាក់ឧបត្ថម្ភដែលហៅថា “ប្រាក់ឧបត្ថម្ភបណ្តេញចេញ” ។ ប៉ុន្តែប្រសិនបើនិយោជិតកំពុងនៅក្នុងការសាកល្បងរយៈពេល ១៤ ថ្ងៃ មិនចាំបាច់ជូនដំណឹង ឬប្រាក់ឧបត្ថម្ភនោះទេ។
ផ្ទុយទៅវិញសំណុំរឿងរបស់តុលាការកំពូលក៏ដូចជាច្បាប់កិច្ចសន្យាការងារដែលទុកជាមោឃៈការបណ្តេញចេញដោយគ្មានហេតុផលត្រឹមត្រូវ។ ទោះជាយ៉ាងណាស្ថានភាពបណ្តេញនិយោជិតក្នុងអំឡុងពេលសាកល្បងដោយមិនសមហេតុផលនៅតែកើតមានច្រើន។ មូលហេតុមកពីអាជីវកម្មត្រូវបង្ខំឱ្យបង្កើនផលិតភាព និងប្រសិទ្ធភាព ពួកគេមិនអាចចំណាយពេលគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលបុគ្គលិក។
ចំពោះករណីបុគ្គលិកស្រីរូបនេះ រហូតដល់ថ្ងៃទី ១៥ ចាប់ពីពេលសាកល្បងការងារ គាត់បានទទួលប្រាក់ឧបត្ថម្ភ។ មន្ត្រីសហជីពកម្មករផ្តល់យោបល់លើករណីនេះថា “មិនមែនជាបញ្ហាផ្តល់ប្រាក់ឧបត្ថម្ភឬអត់នោះទេ។ ប្រសិនបើជួលបុគ្គលិកត្រូវមានទំនួលខុសត្រូវ។ មិនអាចមិនអើពើនឹងការប្រើរួចបោះបង់ចោលឡើយ” ។
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ចំនួននិយោជិតដែលត្រូវបញ្ឈប់ពីការងារក្នុងឆ្នាំ ២០២០ មានប្រមាណ ២៣៧,៩០០ ករណី មិនមានចំនួនសរុបកំណត់រយៈពេលសាកល្បងទេ។ ដោយផ្អែកលើចំនួនពាក្យបណ្តឹងដែលដាក់ដោយនិយោជិតពីឆ្នាំ ២០១៦-២០២០ ចំនួនករណីដែលរដ្ឋាភិបាលវិនិច្ឆ័យថារំលោភលើបទប្បញ្ញត្តិស្តីពីការជូនដំណឹងបណ្តេញចេញ និងឧបត្ថម្ភប្រមាណ ១០៧-១៣៨ ករណីក្នុងមួយឆ្នាំ។ ហាក់ដូចជាចំនួនកម្មករបាត់បង់ការងារដោយគ្មានហេតុផលកាន់តែច្រើនឡើងៗ ហើយមិនមានជម្រើសអ្វីក្រៅទ្រាំនោះទេ។
មេធាវី Yuki Nishino ឯកទេសខាងបញ្ហាការងារ (ទីក្រុង Fukuoka) ផ្តល់យោបល់លើការបញ្ឈប់ការងារក្នុងរយៈពេលខ្លីប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងបរិបទទីផ្សារកាន់តែអំណោយផលសម្រាប់អ្នកទិញ និយោជកមានទំនោរគិតថា “គ្រាន់តែផ្តល់ប្រាក់ឧបត្ថម្ភជាការស្រេច” ។
“សំណួរគឺថាតើការបណ្តេញចេញមានភាពត្រឹមត្រូវឬអត់។ ឧបមាតុលាការកំណត់ថាការទទួលខុសត្រូវស្ថិតលើនិយោជក ហើយទុកជាមោឃៈសេចក្តីសម្រេចបណ្តេញចេញ យោងតាមក្រមរដ្ឋប្បវេណីនិយោជកមានកាតព្វកិច្ចបើកប្រាក់ឈ្នួលដល់កម្មករទាំងពេលពួកគេមិនអាចធ្វើការ។ យើងគួរតែបញ្ជាក់អំពីទំនួលខុសពេលជ្រើសរើសបុគ្គលិក ចាប់ផ្តើមដោយហានិភ័យបែបនេះ” ។ (ដកស្រង់ពាក្យសម្តីរបស់ Yuki Nishino កែសម្រួលដោយសមាជិកក្រុម Yahoo News) ។
*** បទប្បញ្ញត្តិស្តីពីរយៈពេលសាកល្បងការងារ
រយៈពេលសាកល្បងផ្អែកលើសមត្ថភាពការងារ និងកត្តាផ្សេងៗទៀតរបស់បុគ្គលិក មិនមានច្បាប់កំណត់ពេលវេលាជាក់លាក់ទេ។ ជាទូទៅពី ៣ ទៅ ៦ ខែ ប៉ុន្តែបើយូរពេកនឹងមិនត្រូវបានក្រមរដ្ឋប្បវេណីទទួលស្គាល់ទេ។ លក្ខខណ្ឌបញ្ឈប់បុគ្គលិកក្នុងអំឡុងពេលនេះភាគច្រើនមានជម្ងឺឬរបួសរហូតដល់មិនអាចជាសះស្បើយបាន អាកប្បកិរិយាការងារមិនល្អ អត្តសញ្ញាណក្លែងក្លាយ អសមត្ថភាព។ល។ ប្រើក្នុងស្ថានភាពសមហេតុផលប៉ុណ្ណោះ។
Sacchan