ហេតុអ្វីបានជាខ្មោចភាគច្រើនជាស្រី? តើខ្មោចមានអាយុកាលទេ?

ខ្មោចផ្សារភ្ជាប់នឹងទិដ្ឋភាពមនុស្សស្លៀកពាក់ពណ៌ស សក់ខ្មៅវែងគ្របមុខ ប៉ុន្តែនៅតែមើលឃើញទឹកមុខស្លេក​ស្លាំង។

សំខាន់ជាងនេះទៅទៀត ខ្មោច​នៅ​ជប៉ុន​ភាគ​ច្រើន​ជា​មនុស្ស​ស្រី តើ​អ្នក​ដឹង​រឿង​នេះ​ទេ?

រូបភាព http://にほんいち.com/haunted-house-191

Yurei សំដៅលើព្រលឹងខ្មោចដែលស្លាប់ទៅហើយនៅចងគំនុំ (សោកស្តាយ និងស្អប់) យ៉ាងខ្លាំងចំពោះពិភពលោក ដូច្នេះមិនអាចចាកចេញដោយស្ងប់ចិត្ត។ ​បើ​ប្រៀប​នឹងមនុស្ស​ប្រុស ស្ត្រី​មាន​ការ​អាក់អន់​ចិត្តច្រើន​ជាង ដូច្នេះ​ពួក​គេ​ងាយ​ក្លាយ​ទៅជា​ខ្មោចជាង?

នេះមិនមែនជាមូលហេតុទេ។

ប្រភពដើម Yurei គឺ Samurai ព្រោះភាគច្រើនសាមូរ៉ៃសុទ្ធតែត្រូវសម្លាប់ភ្លាមៗ ពិតណាស់ពួកគេចងគំនុំក្លាយទៅ​ជា​ខ្មោច។ តើ​តាំង​ពី​ពេល​ណា Yurei ប្រែ​ក្លាយ​ជា​មនុស្ស​ស្រី? នោះក៏មកពីគំនូរចម្លាក់ឈើ Ukiyo-e ។

Ukiyo-e ចេញផ្សាយក្រោមទម្រង់បោះពុម្ព។ ផ្ទាំងគំនូរល្បីឈ្មោះត្រូវបានបោះពុម្ពជាច្បាប់ចម្លង ដូច្នេះជំនួសឱ្យមុខ​គួរ​ឱ្យ​ខ្លាច​របស់​សាមូរ៉ៃ ខ្មោចស្រីស្អាតដែលធ្វើឱ្យអ្នកមើលព្រឺព្រួច ងាយស្រួលក្នុងការលក់ចេញ។

នោះជាមូលហេតុ​ដែលអត្រា​ខ្មោច​ស្រី​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

លើសពីនេះ ហេតុអ្វីបានជាខ្មោចនៅជប៉ុនគ្មានជើង?

កាលពីមុនខ្មោចជប៉ុនក៏មានជើងដែរ (គំនូរមួយចំនួនបង្ហាញពីចំណុចនេះ) ។ យ៉ាង​ណា​មិញពេល​វិចិត្រករ​គិត​ថា​គូរ​យ៉ាង​ណា​គួរខ្លាច​ជាង​នេះ លុះធ្វើ​កំពប់​តែលើគំនូរដោយ​ចៃដន្យ។ វិចិត្រករ​ឃើញ​ដូច្នោះ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង “ត្រូវហើយ បែបនេះមើលទៅឱ្យគួរខ្លាចដែរ” ។

ដោយ​សារតែភាពចៃដន្យខ្មោចជប៉ុនបាត់បង់ជើង។

ទោះជាយ៉ាងណា តើនរណាខ្លះធ្លាប់ឃើញខ្មោច ហើយឃើញរូបរាងពិតរបស់ព្រលឹងទាំងនោះ? បើទោះជាជួបពិត​មែន ក៏​គ្មាន​នរណា​ហ៊ានមើល​ដែរ​ថា​ខ្មោច​មាន​ជើង​ឬ​អត់។

ជាចុងក្រោយនិយាយពីអាយុកាលរបស់ខ្មោច។

គេ​និយាយ​ថា​ខ្មោច​ជាទូទៅ​មាន​អាយុ​កាល​ប្រហែល ៤០០ ឆ្នាំ។

Sekigahara ដែលជាសមរភូមិធំនៅឆ្នាំ ១៦០០ ជា​កន្លែង​វិញ្ញាណល្បីថាមាន​ព្រលឹងខ្មោច​ច្រើន។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០០០ ចំនួនករណីមើលឃើញខ្មោចនៅទីនេះធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងរយៈពេល ៤០០ ឆ្នាំបានកន្លងផុតទៅកំហឹង​របស់​ពួក​គេ​ក៏រំសាយ ហើយចាកចេញដោយស្ងប់ចិត្ត។

រូបភាព https://eiga.com/movie/85453/

ប្រាកដណាស់ព្រលឹងខ្មោចមួយចំនួនចងកំហឹងខ្លាំង ទោះបីជា ១០០០ ឆ្នាំកន្លងផុតទៅក៏ពួកគេមិនចាកចេញដែរ។ ខ្ញុំគិតថាពេលវេលាចាកចេញរបស់ព្រលឹងខ្មោចខុសគ្នា ប៉ុន្តែដោយសារយុគសម័យថ្មមិននិយាយពីរឿងខ្មោច ខ្ញុំ​យល់​ស្រប​នឹង​គំនិតដែលថាខ្មោចក៏មានអាយុកាលដែរ។

តើ​អ្នក​គិត​ថា​ខ្មោច​នៅប្រទេសរបស់ខ្លួនមានអាយុកាលដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: