ជប៉ុន​ដាក់​ឱ្យ​ដំណើរការកប៉ាល់​បើកដោយស្វ័យប្រវត្តិដំបូង​គេលើពិភព​លោក

បច្ចុប្បន្នឧស្សាហកម្មរថយន្តត្រូវប្រឈមមុខនឹងបញ្ហាកំណែទម្រង់ធំពីរ ទីមួយគឺ​បញ្ឈប់ការ​ប្រើប្រេង​ឥន្ធនៈ​ហ្វូស៊ីល ទីពីរ​​ឆ្ពោះទៅ​រក​ស្វ័យប្រវត្តិកម្ម។ ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកកំពុងប្រឈមនឹងបញ្ហាទាំងពីរនេះ។ ដើម្បីជំនួសប្រេងឥន្ធនៈ​ហ្វូស៊ីលមានពីរជម្រើសត្រូវបានលើកឡើងដូចជាអគ្គិសនី និងឧស្ម័ន Hydro ។ សរុបទៅយើង​អាចមើលឃើញជំហានបន្ទាប់នៅក្នុងបញ្ហានេះ។

ប៉ុន្តែបញ្ហាស្ថិតនៅលើចំណុចទីពីរ។

មិនត្រឹមតែកំណត់ចំពោះរថយន្តប៉ុណ្ណោះទេ បញ្ហាស្វ័យប្រវត្តិកម្មក៏ត្រូវបានមើលឃើញតាមទស្សនៈនៃមធ្យោ​បាយ​ដឹក​ជញ្ជូន​ផ្សេង​ទៀត រួមទាំងកប៉ាល់ និងទូកផងដែរ។

តើអ្នកធ្លាប់ចាប់អារម្មណ៍នឹងទិដ្ឋភាពនាយនាវាក្នុងខ្សែភាពយន្តដែរទេ? ទុកពុកចង្ការពណ៌សវែង មិនសូវនិយាយស្តី។ លោកតែងតែធ្វើការវិនិច្ឆ័យដោយស្ងប់ស្ងាត់ ប៉ុន្តែ​ពេល​ធ្វើ​សកម្មភាពម៉ឺងម៉ាត់ ក្លាហាន។

ក្នុងចិត្តរបស់ខ្ញុំកាពីទែនជាមនុស្សម្នាក់ឡូយណាស់ ដូច្នេះគួរអោយសោកស្តាយណាស់ប្រសិនបើពួកគាត់បាត់បង់​ការ​ងារ​ខណៈ​ដែលកប៉ាល់ដំណើរការស្វ័យប្រវត្តិត្រូវបានបង្កើតឡើង។

ដោយសារតែក្នុងចំណោមផ្លូវដឹកជញ្ជូន ផ្លូវសមុទ្រគឺជាកន្លែងងាយស្រួលបំផុតសម្រាប់ស្វ័យប្រវត្តិកម្មយានយន្ត។

នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នៅកំពង់ផែនៃទីក្រុង Yokosuka ខេត្ត Kanagawa កប៉ាល់ទេសចរណ៍ស្វ័យប្រវត្តិខ្នាតតូចចេញដំណើរ ហើយទៅដល់គោលដៅដោយមិនជួបបញ្ហាអ្វីទាំងអស់។

ការសាកល្បងដំណើររថយន្តស្វ័យប្រវត្តិនៅតែត្រូវបានធ្វើឡើងជាញឹកញាប់ មុខងារបើកដោយស្វ័យប្រវត្តិក៏ត្រូវ​បាន​សាកល្បងនៅលើយន្តហោះប្រហែលកាលពី ៥០​ ឆ្នាំមុន។ ទោះជាយ៉ាងណាចំពោះប៉ាល់សមុទ្រនេះជាករណី​ដំបូងបង្អស់នៅលើពិភពលោក។

រូបភាព https://www.itmedia.co.jp/business/articles/2201/22/news015.html

ម៉ែត្រ និងប្រព័ន្ធប្រតិបត្តិការនៅរក្សាដដែល ដោយផ្អែកលើព័ត៌មានបញ្ចូល និងព័ត៌មានដែលទទួលបានពីឧបករណ៍​ចាប់​សញ្ញា ដំណើរការផ្លាស់ទីទាំងអស់ធ្វើឡើងដោយស្វ័យប្រវត្តិ។

ពួកគេបានដាក់ឧបសគ្គខុសៗគ្នានៅតាមផ្លូវសម្រាប់ការសាកល្បង។ ក្នុង​ករណី​មាន​កប៉ាល់ផ្សេង​ទៀតបំពានផ្លូវ តាមច្បាប់ត្រូវគេច ឬឆ្លងទៅផ្នែកខាងឆ្វេងកប៉ាល់នោះ ច្បាប់នេះត្រូវបានកម្មវិធីស្វ័យប្រវត្តិកត់សម្គាល់។ ចាប់ពីពេលចេញដំណើររហូតដល់ចុះចត កប៉ាល់​អាច​ធ្វើ​ដំណើរ​ដោយ​ស្វ័យ​ប្រវត្តិយ៉ាង​រលូន​ មិនមានបញ្ហាអ្វីឡើយ។

ជាក់ស្តែងបើប្រៀបទៅនឹងផ្លូវដឹកជញ្ជូនផ្សេងទៀត កប៉ាល់បើកដោយស្វ័យប្រវត្តិមានភាពងាយស្រួលក្នុងការអនុវត្ត។ ឧទាហរណ៍ក្នុងករណីរថយន្ត មិនថាកម្មវិធីត្រឹមត្រូវយ៉ាងណាក៏ដោយ នៅតែមានស្ថានការណ៍មិននឹកស្មានដល់ ដូចជាអ្នកថ្មើរជើងស្រាប់តែចេញមក ឬជួបនឹងរថយន្តបើកល្មើសច្បាប់ជា​ដើម។ លើសពីនេះមិនថាបើកបរត្រឹមត្រូវប៉ុណ្ណានោះទេ ពេលមានគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកថ្មើរជើង ទំនួលខុសត្រូវរបស់អ្នកបើកបរធំបំផុត។ ករណី​រថយន្ត​បើក​ដោយ​ខ្លួនឯង តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ?

នៅលើសមុទ្រគ្មានទស្សនៈ “អ្នកថ្មើរជើង” ទេ ដែលជាចំណុចសំខាន់ណាស់។

ជប៉ុនជាប្រទេសដែលមានកោះតូចៗច្រើន ដើម្បីធ្វើដំណើរទៅកាន់កោះដាច់ស្រយាលឆ្ងាយមានតែប្រើទូកតូចៗប៉ុណ្ណោះ។ លើសពីនេះមានបញ្ហាមួយទៀតក្នុងឧស្សាហកម្មសមុទ្រដែលត្រូវបានពន្យល់តាមលំដាប់ដូចខាងក្រោម៖

ខ្វះអ្នកចង់ក្លាយជានាវិក

បង្កើនបន្ទុកលើសមាជិកនាវិកដែលនៅសេសសល់

ចំនួនអ្នកឈប់ពីការងារកើនឡើង

ការងារលំបាកសម្រាប់អ្នកដែលនៅធ្វើ

នេះជាបញ្ហាដែលចាំបាច់ត្រូវដោះស្រាយ។

ប្រសិនបើចំនួនកប៉ាល់កាត់បន្ថយ មធ្យោបាយដឹកជញ្ជូនរបស់ប្រជាជនដែលរស់នៅតំបន់កោះដាច់ស្រយាលនឹងមានកំណត់ គ្មាននរណាម្នាក់ចង់ឱ្យស្ថានភាពនេះកើតឡើងនោះទេ។

នៅ​ពេល​នោះកប៉ាល់បើក​ដោយ​ខ្លួន​ឯង​អាចដោះស្រាយបញ្ហាទាំងនេះ។

មិនត្រឹមតែកប៉ាល់តូចបើកដោយខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែកប៉ាល់ដឹកប្រេងធំក៏ដំណើរការដោយស្វ័យប្រវត្តិដែរ ចំណែកឯការលើក​ដាក់​ទំនិញ​ជា​បន្ទុករបស់មសនុស្សយន្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: