នៅថ្ងៃណាមួយសង្ឃឹមថា “មនុស្សយន្តតូច” អាចព្យាបាលឆ្អឹងបាក់ក្នុងរាងកាយមនុស្ស
ឆ្អឹងបាក់មានលក្ខណៈស្មុគស្មាញពិបាកក្នុងការព្យាបាល ជួនកាលត្រូវយកឆ្អឹងដែលខូចចេញ ហើយជំនួសដោយឆ្អឹងយកពីកន្លែងផ្សេងទៀតក្នុងរាងកាយ។ ដោយផ្អែកលើការពិសោធន៍ចំពោះសម្ភារៈថ្មីមួយនាពេលថ្មីៗនេះ នៅថ្ងៃណាមួយ មនុស្សយន្តតូចដែលបង្កើតឆ្អឹងអាចនាំមកនូវដំណោះស្រាយល្អជាងនេះ។
បច្ចេកវិទ្យាថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Linköping (ស៊ុយអែត) និងសាកលវិទ្យាល័យ Okayama (ប្រទេសជប៉ុន) ត្រូវបានបំផុសគំនិតដោយចន្លោះរវាងឆ្អឹងលលាដ៍ក្បាលទារក ដំណើរការទន់ និងអាចបត់បែនបាន បន្ទាប់មករឹងទៅជាឆ្អឹង។
សម្ភារៈថ្មីនេះមានទម្រង់ជាបន្ទះស្តើង hydrogel alginate (មានប្រភពមកពីសារាយ) ។ ផ្ទៃម្ខាង Gel ត្រូវបានគ្របដណ្ដប់ដោយ polymer សកម្មភាពអេឡិចត្រូគីមីដែលគេហៅថា polypyrrole (PPy) ខណៈដែលផ្នែកម្ខាងទៀតផ្ទុក Biomolecule គេហៅថាបំណែក nano ភ្នាស plasma ដែលមកពីកោសិកា (PMNFs) ។
នៅពេលដែលចរន្តវ៉ុលទាបត្រូវបានដាក់បញ្ចូលសម្ភារៈ PPy ប្រតិកម្មដោយការបង្កើនបរិមាណ។ ព្រោះតែ polymer ស្ថិតនៅផ្នែកម្ខាងបន្ទះ ប្រតិកម្មនេះធ្វើឱ្យបន្ទះសម្ភារៈពត់ទៅម្ខាង។ ដោយកាត់សម្ភារៈតាមលំនាំខុសៗគ្នា ក្រុមអ្នកស្រាវជ្រាវអាចធ្វើឱ្យវាពត់ទៅជាទម្រង់ផ្សេងៗគ្នា ដូចជារូបរាងពាក់កណ្តាលរង្វង់ ឬរាងដូចខ្យង។
ទន្ទឹមនឹងនេះ ដោយសារតែ PMNF មានប្រភពមកពីកោសិកាដែលពាក់ព័ន្ធនឹងការវិវត្តឆ្អឹង ពួកវានឹងបង្កើតសារធាតុរ៉ែដោយធម្មជាតិ ហើយរឹងដូចឆ្អឹងនៅពេលដាក់ក្នុងខ្លួនមនុស្ស។
ដូច្នេះអ្នកវិទ្យាសាស្ត្រសង្ឃឹមថាថ្ងៃណាមួយអាចបញ្ចូល “microbot” តូច ដែលធ្វើពីវត្ថុនេះចូលទៅកន្លែងឆ្អឹងបាក់ស្មុគស្មាញនាពេលអនាគត។ ពួកវាពង្រីក និងបំពេញចន្លោះប្រហោងឆ្អឹង នៅពេលដែលបញ្ចូលចរន្តអគ្គិសនី។ បន្ទាប់មកវារឹងក្លាយទៅជាឆ្អឹង និងបំពេញចន្លោះនោះ។
នៅក្នុងការពិសោធន៍ ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតបន្ទះរុំជុំវិញឆ្អឹងមាន់ដោយជោគជ័យក្នុងបរិយាកាសបណ្តុះកោសិកា (ស្រដៀងនឹងរាងកាយមនុស្ស) ។ បន្ទះទាំងនេះបន្ទាប់មកលូតលាស់ទៅជាឆ្អឹងសិប្បនិម្មិតរួមបញ្ចូលជាមួយឆ្អឹងមាន់។
ការស្រាវជ្រាវដឹកនាំដោយ Edwin Jager, Danfeng Cao, Emilio Satoshi Hara និង Jose Martinez ។
yukie