ភោជនីយដ្ឋាន Bikkuri Donkey ទទួលបានការសរសើរមិនយកប្រាក់ដោយផ្តល់អាទិភាពជម្លៀសអតិថិជនបន្ទាប់ពីសេចក្តីជូនដំណឹងរលកយក្ស
នៅព្រឹកថ្ងៃទី ១៦ ខែមករា សាខា Tagajo ខេត្ត Miyagi ខ្សែសង្វាក់ហាងនំប័ុងសាច់ Bikkuri Donkey ទទួលបានសេចក្តីជូនដំណឹងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុន បន្ទាប់ពីផ្ទុះភ្នំភ្លើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
សាខាហាងនំប័ុងសាច់ Bikkuri Donkey នៅ Tagajo ខេត្ត Miyagi
សកម្មភាពនេះត្រូវបានលើកឡើងក្នុងការថ្លែងអំណរគុណដោយគណនី Twitter ឈ្មោះ Mana នៅវេលាម៉ោង ១:៥៤ ព្រឹកថ្ងៃដដែល។ គណនី Twitter នេះនិយាយថា ភោជនីយដ្ឋានផ្តល់អាទិភាពដល់ការណែនាំជម្លៀសអតិថិជន ហើយប្រាប់ភ្ញៀវថាមិនចាំបាច់បង់ប្រាក់អាហារទេ ផ្ទុយទៅវិញប្រញាប់ទៅកន្លែងសុវត្ថិភាព។
“ខ្ញុំសូមឱនក្បាលចំពោះបុគ្គលិកដែលបានផ្តល់អាទិភាពដល់ជីវិតមនុស្ស” ។
Tweet របស់ Mana ទទួលបានការចែករំលែកជាច្រើន និង ៣០៦,០០០ Likes គិតត្រឹមម៉ោង ១៨ៈ០០ ល្ងាចថ្ងៃទី ១៨ ខែមករា។
Mana បានចែករំលែកបន្ថែមទៀតថាបុគ្គលិកនៅភោជនីយដ្ឋាននិយាយថា “អ្នករាល់គ្នាគួរតែត្រលប់ទៅផ្ទះវិញ” បន្ទាប់ពីសេចក្តីជូនដំណឹងរលកយក្ស និងបញ្ជាជម្លៀសត្រូវបានបញ្ជូនមកវេលាម៉ោង ០០ៈ១៥ ព្រឹក។ នៅពេល Mana ទទួលទានរួច នាងស្នើអោយគិតប្រាក់។ ប៉ុន្តែបុគ្គលិកបានបដិសេធ និងជំរុញឱ្យមនុស្សគ្រប់គ្នា “ជម្លៀសឱ្យលឿនតាមដែលអាចធ្វើទៅបាន” ដូច្នេះទើប Mana ត្រឡប់ទៅទីក្រុង Sendai ទាន់ពេលវេលា។
Mana បាននិយាយថា “ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងដែលមិនបានទូទាត់ថ្លៃអាហាររបស់ខ្លួន ប៉ុន្តែខ្ញុំរំភើបចិត្តចំពោះការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងភោជនីយដ្ឋាន” ។
Japo Cambodia