សួនសត្វជប៉ុនបង្រៀនស្វាឱ្យ​ចេះលេងហ្គេមចាប់តុក្កតាដើម្បីសាកល្បងភាពឆ្លាតវៃរបស់វា

ប្រភេទម៉ាស៊ីនហ្គេមចាប់តុក្កតាដែលផ្ទុកទំញំងបាយជូក្រៀមក្នុងទ្រុងស្វានៅសួនសត្វ Nagasaki Bio Park ដើម្បី​មើល​ថា​តើ​សត្វ​ដែលគេចាត់ទុកថា​ឆ្លាតវៃ​នេះ​អាច​រក​ឃើញ​វិធីយកចំណីដែរទេ។

ការសាកល្បងនេះសម្រាប់សត្វស្វា Capuchin ដែលគេចាត់ទុកថាឆ្លាតវៃបំផុត។ សត្វស្វាទាំងនេះត្រូវគេសង្កេតឃើញ​ថាអាចប្រើឧបករណ៍ស្មុគស្មាញជាច្រើនដូចជាធុងដាក់ទឹក ឈើជីកគ្រាប់ធញ្ញជាតិ ជ្រលក់ទឹកស៊ីរ៉ូ ចាប់ស្រមោច​ជា​ដើម ប្រើ​អេប៉ុង​បឺត​ទឹក​ផ្លែឈើ ប្រើ​ថ្ម​ជំនួសញញួរ និងដុំដែកសម្រាប់បំបែកគ្រាប់ធញ្ញជាតិ។

ប៉ុន្តែ​តើ​ពួក​វាចេះ​លេងហ្គេមដើម្បី​យក​ផ្លែទំញំងបាយជូក្រៀមដែរ​ឬ​ទេ?

ហ្គេមចាប់តុក្កតាជាប្រភេទហ្គេមបុរាណមួយ បន្ទាប់ពីបញ្ចូលកាក់ អ្នកលេងអាចបញ្ជាស្ទូចចាប់រង្វាន់ក្នុងម៉ាស៊ីន។ ម៉ាស៊ីននេះអាចលេងដោយឥតគិតថ្លៃ ដូច្នេះសត្វស្វាមិនចាំបាច់ដាក់កាក់ទេ។ ផ្ទុយទៅវិញបញ្ហាលំបាករបស់ពួកវាធ្វើយ៉ាងណាបញ្ជាសន្ទូចចាប់ផ្លែទំពាំងបាយជូរក្រៀម។

គំនិតលើកនេះសហការរវាងសួនសត្វ Nagasaki Bio Park និងក្រុមហ៊ុនកម្សាន្តដែលមានមូលដ្ឋាននៅ Fukuoka, Wide Leisure ។ គំនិតនេះមិនមែនចង់សាកល្បងថាសត្វស្វាពូកែចាប់តុក្កតាប៉ុណ្ណានោះទេ ប៉ុន្តែដើម្បីមើលថាពួក​វា​អាច​យល់​ពីដំណើរការម៉ាសុីនយ៉ាងណា។

ម៉ាស៊ីននេះត្រូវបានកែសម្រួលបន្តិចឱ្យកាន់តែស្រួលសម្រាប់សត្វស្វា ឧទាហរណ៍នៅពេលដែលស្ទូចទៅដល់កន្លែងបញ្ជា មិនចាំបាច់ចុចប៊ូតុង ស្ទូចនឹងចុះដោយស្វ័យប្រវត្តិ។ ទន្ទឹម​នឹង​នេះការទម្លាក់របស់ដែលចាប់បានក៏​ស្វ័យ​ប្រវត្តិ​​ដែរ។

ក្នុងរយៈពេលពីរថ្ងៃដំបូងខែធ្នូឆ្នាំមុន ម៉ាសុីនលេងហ្គេម​ត្រូវ​បាន​គេ​ដាក់​នៅកន្លែងរបស់ស្វា  Capuchin ចាប់ពីម៉ោងប្រហែល ១០ ព្រឹកដល់ម៉ោង ៥ ល្ងាច។ មុននោះសួនសត្វព្យាយាមបង្រៀនស្វាឱ្យចេះលេង ឧទាហរណ៍ចាក់ផ្សាយ “how to play” នៅលើថេប្លេតឬឱ្យបុគ្គលិកលេងសាកល្បង។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សត្វស្វា គេដាក់ប្រដាប់ប្រដាលេងនៅមុខម៉ាស៊ីន។

នៅថ្ងៃបន្ទាប់សត្វស្វាចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍ ពួកវាខាំកន្លែងបញ្ជា ហើយឃើញថាស្ទូចអាចផ្លាស់ទីបាន (ថែមទាំងអាចធ្វើច្រើនជាងនេះទៀត) ។

ជាការពិតណាស់ហ្គេមចាប់តុក្កតាគឺជាល្បែងពិបាកសម្រាប់ Newbie (ទាំងមនុស្ស និងស្វា) ។

ហើយសត្វស្វាខឹង … (អារម្មណ៍ទូទៅ) ។

ក្រោយរយៈពេលប្រហែល ២០ នាទី ពួកវាចាប់ទំញំងបាយជូក្រៀមបានសម្រេច។

សត្វស្វា​ដំបូង​គេ​ដែល​រក​ឃើញ​របៀបលេងហ្គេមជាស្វាឈ្មោល​អាយុ​ប្រហែល ​៥​ ឆ្នាំ។ បុគ្គលិកសួនសត្វនិយាយថាសត្វស្វាមួយក្បាលនេះចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលថ្មី។

អ្នកគ្រប់គ្រងសួនសត្វនៅពេលត្រួតពិនិត្យគម្រោងនេះបាននិយាយថា “ចាប់មិនត្រូវច្រើនដង” ដោយបន្ថែមថាគាត់មានការភ្ញាក់ផ្អើល និងរំភើបចំពោះភាពឆ្លាតវៃរបស់​សត្វស្វា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: