នៅសម័យនោះនាំទ័ពចេញទៅប្រយុទ្ធ “រវាងកាំភ្លើង និងព្រួញ” គេផ្តល់អាទិភាពអាវុធមួយណា?

បើនិយាយពីអាវុធរបស់សាមូរ៉ៃត្រូវតែជា Katana ។

ប៉ុន្តែជាក់ស្តែងអាវុធសំខាន់របស់ពួកគេគឺលំពែង តើអ្នកដឹងរឿងនេះទេ?

ក្នុងករណីមួយទល់នឹងមួយ សាមូរ៉ៃប្រយុទ្ធដោយប្រើ Katana ប៉ុន្តែនៅលើសមរភូមិ អាវុធដែលប្រើ​ច្រើនគឺ​លំពែង។

ទោះជាយ៉ាងណា ការវាយប្រហារដោយប្រើលំពែងមិនខ្ពស់ទេ ដូច្នេះអាចប្រើបានតែក្នុងការប្រយុទ្ធជិតៗប៉ុណ្ណោះ ដើម្បី​​កំណត់​​គោល​ដៅ​ឆ្ងាយ​មិនអាចប្រើលំពែងបានទេ ប៉ុន្តែត្រូវប្រើអាវុធពីរផ្សេងទៀត ដូចជាធ្នូ និងកាំភ្លើង។

ឧបមាថាអ្នកចេញទៅសមរភូមិ តើអ្នកនឹងជ្រើសរើសអាវុធមួយណារវាងកាំភ្លើង និងព្រួញ?

ជាដំបូងចូរក្រឡេកមើលប្រវត្តិសាស្រ្តកាំភ្លើងនៅប្រទេសជប៉ុន។

នៅឆ្នាំ ១៥៥២ កាលនោះ Oda Nobunaga ប្រើបញ្ចូលរវាងកាំភ្លើង ៥០០ ដើម និងព្រួញដើម្បីប្រយុទ្ធ។ នៅឆ្នាំ ១៥៥៥ Takeda Shingen បាន​ពង្រាយ​ទ័ព​ដើម្បី​ប្រយុទ្ធ​ជាមួយ​កាំភ្លើង ៣០០ ដើម។

កាំភ្លើងពេញនិយមនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៥៤៣ ក្នុងរយៈពេល ១០ ឆ្នាំ សព្វាវុធ​ដ៏​ទំនើប​នេះ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​តាម​​មូលដ្ឋាន​នីមួយៗ។ មូលហេតុ​ដែលអាវុធប្រភេទថ្មីនេះពេញនិយមទូទាំងប្រទេសជប៉ុនក្នុងល្បឿន​លឿន​បែប​នេះ ដោយ​សារ​តែ​ឥទ្ធិពល​សង្រ្គាម​ឥត​ឈប់ឈរដែលគេហៅថា “សម័យសង្គ្រាម” ។

គុណសម្បត្តិធំរបស់កាំភ្លើងគឺកម្លាំងអាចបាញ់ទម្លុះ គ្រឿងសឹកជប៉ុនត្រូវបានរចនាឡើងសម្រាប់ការពារការវាយប្រហារ​ដោយប្រើព្រួញ និងលំពែង ប៉ុន្តែមិនអាចប្រៀបនឹងកម្លាំងកាំភ្លើងនោះទេ។ ជាងនេះទៅទៀត ពេលបាញ់គ្រាប់​កាំ​ភ្លើងនីមួយៗសម្លេងអាចនឹងធ្វើឲ្យ​សត្រូវភ័យស្លន់ស្លោ។

គុណវិបត្តិតែមួយគត់គឺថាកាំភ្លើងនៅសម័យនោះត្រូវចំណាយពេលយូរក្នុងការបញ្ចូលគ្រាប់។ ដាក់ម្សៅកាំភ្លើង និងគ្រាប់ចូលទៅក្នុងក្បាល រួមជាមួយម្សៅបញ្ឆេះ ជាទូទៅ ជំហានទាំងនេះត្រូវចំណាយពេលបន្តិច។

ចំណុចនេះកាំភ្លើងចាញ់ព្រួញត្រង់បាញ់ជាបន្តបន្ទាប់។ ទោះបីជាឳកាសបាញ់ទម្លុះមិនស្មើ ប៉ុន្តែព្រួញអាចបាញ់ជា​បន្ត​បន្ទាប់ ហើយ​សត្រូវ​ពិបាក​ចូល​មកជិត។

ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ កងទ័ពបាញ់ព្រួញភ្លើង។ ប្រសិនបើបាញ់ព្រួញជារាង Parabol ក្នុងពេលដំណាលគ្នាអាចប្រមូលផ្តុំ និងបំផ្លាញសត្រូវមួយចំនួនធំ នេះជាគុណសម្បត្តិរបស់ព្រួញដែលកាំភ្លើងមិនមាន។ លើសពីនេះការរចនា​ព្រួញមានលក្ខណៈសាមញ្ញ ដែលអាចជៀសវាងបញ្ហាបច្ចេកទេសជាច្រើន។

ឧបមាថាអ្នកជាសាមូរ៉ៃម្នាក់ ហើយត្រូវនាំទ័ព តើអ្នកនឹងរើសយកអាវុធមួយណា? ប្រសិនបើអ្នកជាមេទ័ព សូមគិត​ទៅ​​លើ​​ចំនួន​​កាំ​ភ្លើង និងព្រួញដែលអ្នកនឹងបំពាក់ឲ្យងទ័ព។ ចំនួននេះអាចគ្រប់គ្រងការប្រយុទ្ធក្នុងសម័យសង្គ្រាម។

នៅជប៉ុនកាំភ្លើងត្រូវបានផលិតចំនួនច្រើនក្នុងរយៈពេលខ្លី។ ដើមឡើយ ជនជាតិជប៉ុនអាចផលិតកាំភ្លើងដោយខ្លួនឯង ហើយលក់ក្នុងតម្លៃខ្ពស់តាំងពីសម័យ Ouei នៅឡើយតែប៉ុន្មានទស្សវត្សកន្លងទៅ ប្រទេសនេះបានផលិត និងរក្សាទុកអាវុធចំនួន ៥០ ម៉ឺនដើម។ មិនយូរប៉ុន្មាន ជប៉ុនបានក្លាយជាប្រទេសដែលមានចំនួនកាំភ្លើងច្រើនជាងគេលើពិភពលោក។

មិន​ត្រឹម​តែទទួលយក ជនជាតិ​ជប៉ុន​មាន​មោទនភាព​ក្នុងការ​កែ​លម្អគ្រាប់កាំភ្លើងដែលបាញ់ចេញ សូម្បីតែបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកក៏មិនអាចប្រៀបបាន។ លើសពីនេះជប៉ុនបានបង្កើនល្បឿនបញ្ចូលគ្រាប់ តំឡើងកាំ​ភ្លើង​របស់​ខ្លួនដែលអាចបាញ់បាន ៧ គ្រាប់ក្នុងពេលតែមួយ។

ជាយូរណាស់មកហើយ ជប៉ុនជាប្រទេសឧស្សាហកម្មដ៏ចម្លែកមួយទៅហើយ។

ក្រោយសម័យសង្គ្រាម ប្រទេសជប៉ុនឈានចូលយុគសម័យសន្តិភាពយូរអង្វែង។ នៅពេលដែលសម័យនេះកន្លងផុតទៅ យោធា​ជប៉ុន​ធ្វើ​ទំនើបកម្ម ប៉ុន្តែនាវាចម្បាំងនៅតែត្រូវទិញប្រភេទដែលផលិតពីបរទេស។ ទោះជាយ៉ាងណា មិន​យូរ​ប៉ុន្មាន ប្រទេសនេះអាចផលិតដោយខ្លួនឯង ហើយតំឡើងសមត្ថភាពប្រយុទ្ធបានយ៉ាងឆាប់រហ័ស។

ជប៉ុនបានបង្កើតនាវាចម្បាំងដ៏ធំបំផុតពិភពលោក មុន​ពេល​ប្រទេស​នេះ​ចូលរួម​សង្រ្គាម​លោក។ មកដល់ពេលនេះ គ្មាននរណាប្រើព្រួញប្រយុទ្ធទៀតឡើយ ប៉ុន្តែក្នុងដំណាក់កាលអន្តរាគម សាមូរ៉ៃហាក់ដូចជាត្រូវចំណាយពេលក្នុង​ការ​ជ្រើស​រើស​អាវុធ។

ប្រសិនបើអ្នកដឹកនាំសាមូរ៉ៃ តើអ្នករើសជ្រើសអាវុធមួយណា ព្រួញចំនួនប៉ុន្មាន កាំភ្លើងប៉ុន្មាន និងលំពែង​​ចំនួន​​ប៉ុន្មាន​​សម្រាប់​​ការ​ប្រយុទ្ធជិត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: