កម្រងរូបភាពបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅប្រទេសជប៉ុន
អ្នកអាចគយគន់សម្រស់ធម្មជាតិជាច្រើននៅក្នុងប្រទេសជប៉ុន ទោះជាយ៉ាងណាក្នុងចំណោមស្នាដៃទាំងនោះមិនងាយមើលឃើញទេ។
ទិដ្ឋភាពស្រស់ស្អាតដែលលើកមកក្នុងអត្ថបទនេះគឺជាស្នាដៃបានមកពីធម្មជាតិនៅជប៉ុន។ មិនត្រឹមតែភ្ញៀវទេសចរណ៍បរទេសប៉ុណ្ណោះទេ សូម្បីតែអ្នកស្រុកក៏ចង់ឃើញសម្រស់ធម្មជាតិដ៏អស្ចារ្យនោះដែរ។
១. Diamond dust – ធូលីពេជ្រ
រូបភាព https://www.jalan.net/news/article/459683/
នេះជាទិដ្ឋភាពដែលអាចមើលឃើញនៅតំបន់មួយចំនួនដូចជាហុកកៃដូ ទីប្រជុំជន Miei ទីក្រុង Nayoro ឬស្រុក Tokachi ប៉ុណ្ណោះ។
ចំហាយទឹកក្នុងខ្យល់ត្រជាក់ ក្លាយទៅជាគ្រីស្តាល់ គ្រាប់ល្អិតដូចជាធូលី ភ្លឺចែងចាំងធ្លាក់ក្រោមពន្លឺព្រះអាទិត្យរះ។ ទេសភាពស្អាតដូចក្នុងរឿងព្រេង នៅពេលដែលទេពធិតាបាចធូលីមកលើផែនដី ស្រដៀងពេជ្រថ្លា និងបរិសុទ្ធ។
លក្ខខណ្ឌចាំបាច់ធ្វើឱ្យបាតុភូតកើតឡើង៖
- សីតុណ្ហភាពក្រោម – ១០ អង្សាសេ
- គ្មានខ្យល់
- មានពន្លឺថ្ងៃ
- មានភាពខុសគ្នារវាងសីតុណ្ហភាពថ្ងៃមុន
បាតុភូតនេះអាចមើលឃើញតែនៅពេលព្រឹកប៉ុណ្ណោះ ពេលប្រមូលផ្តុំលក្ខខណ្ឌខាងលើ។
ថ្វីត្បិតតែអាចគយគន់ទេសភាពនេះចាប់ពីខែមករាដល់ខែកុម្ភៈ នេះមិនមែនជាបាតុភូតដែលងាយនឹងមើលឃើញនោះទេ ដូច្នេះអ្នកដែលបានឃើញ “ធូលីពេជ្រ” ពិតជាមានសំណាងខ្លាំងណាស់។
២. 樹氷 (ដើមឈើកក)
បាតុភូតនេះអាចរកមើលនៅខេត្ត Yamagata និង Miyagi ។
នៅពេលដែលពពកសមុទ្រមានសំណើមខ្ពស់ជួបនឹងត្រជាក់រសាត់ទៅដល់ភ្នំ បង្កើតទៅជាព្យុះព្រិលខ្លាំង។ ព្រិលគ្របដណ្ដប់លើដើមស្រល់បណ្តាលឱ្យដើមឈើកក ជាមួយនឹងកម្លាំងព្យុះ បរិមាណព្រិល និងទឹកកកនៅលើដើមឈើច្រើនបង្កើតបានជារូបរាងប្លែកៗ។
បាតុភូតនេះត្រូវបានគេហៅម្យ៉ាងទៀតថា Snow Monster (សត្វចម្លែកព្រិល) ដូចរូបរាងខាងក្រៅ។
មិនដូចជា “ធូលីពេជ្រ” ខាងលើដែលនឹងរលាយបាត់ភ្លាមៗទេ Snow Monster អាចបន្តក្នុងរយៈពេលយូរជាង ដូច្នេះឳកាសមើលឃើញខ្ពស់។
៣. Diamond Fuji – ភ្នំហ្វូជីពេជ្រ
ជាពេលវេលាដ៏អស្ចារ្យនៅពេលដែលព្រះអាទិត្យរះចំកំពូលភ្នំហ្វូជី រួមជាមួយនឹងទិដ្ឋភាពឆ្លុះបញ្ចាំងភ្នំហ្វូជីក្រោមផ្ទៃទឹកស្ងប់ស្ងាត់ បង្កើតបានជារាងពេជ្រដ៏ល្អឥតខ្ចោះ។
ទេសភាពនេះអាចគយគន់ក្នុងរយៈពេលកំណត់មុនមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២០ ខែមេសា ឬថ្ងៃទី ២០ ខែសីហា បឹង Tanuki នៅ Shizuoka។
លក្ខខណ្ឌត្រូវតែមានពន្លឺថ្ងៃ គ្មានខ្សល់ជួយឱ្យផ្ទៃបឹងមានភាពស្ងប់ស្ងាត់ នៅពេលនោះទើបអាចឆ្លុះបញ្ចាំងទិដ្ឋភាពភ្នំហ្វូជីពេញលេញ។ ជាទូទៅ នេះជាលក្ខខណ្ឌដ៏កម្រ ដូច្នេះប្រសិនបើអ្នកមានគម្រោងចាប់យកទិដ្ឋភាពនេះ ត្រូវបន់ស្រន់មុនពេលចេញដំណើរ។
៤. 桜の絨毯 – ផ្កាសាគូរ៉ា
ទិដ្ឋភាពនេះឃើញនៅប្រាសាទ Hirosaki (Aomori) ។
ទេសភាពផ្កាសាគូរ៉ាបង្កើតឡើងនៅពេលដែលដើមផ្កាសងខាងធ្លាក់មកលើប្រឡាយជុំវិញប្រាសាទ ធ្វើឱ្យផ្ទៃទឹកមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ ទិដ្ឋភាពល្អឥតខ្ចោះបំផុតនៅពេលដែលចំនួនផ្កាគ្របដណ្តប់ផ្ទៃទឹក បិទបាំងផ្ទៃទឹកថ្លាទាំងស្រុង។
ផ្កាសាគូរ៉ានៅទីក្រុង Hirosaki រីកនៅចុងខែមេសា និងដើមខែឧសភា។ ដូច្នេះហើយពេលវេលាគយគន់ផ្កាល្អបំផុតពី ៣ ទៅ ៥ ថ្ងៃបន្ទាប់ពីចេញផ្កា។
៥. 天空の城 – ប្រាសាទនៅលើមេឃ
ប្រាសាទ Echizen Ono នៅខេត្ត Fukui អណ្តែតលើពពក ដូចជាទិដ្ឋភាពនៅក្នុងខ្សែភាពយន្ត Laputa – ប្រាសាទនៅលើមេឃរបស់ Ghibli អញ្ចឹងដែរ។
បាតុភូតនេះច្រើនតែឃើញនៅពេលព្រឹកព្រលឹមត្រជាក់ ប៉ុន្តែដើម្បីចាប់យកទិដ្ឋភាពនៅលើមេឃមិនមែនជាការងាយស្រួលនោះទេ។ មនុស្សជាច្រើនចំណាយពេល ៣០ នាទី ដើម្បីឡើងភ្នំដោយសង្ឃឹមថាអាចគយគន់ទេសភាពដ៏អស្ចារ្យនេះ ប៉ុន្តែចាកចេញដោយខកចិត្ត។
បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសជប៉ុនបង្ហាញសញ្ញាកើនឡើងវិញ យ៉ាងណាមិញ ធម្មជាតិស្រស់ស្អាតមិនប្រែប្រួលឡើយ។ ខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយយើងអាចគយគន់ផ្កាសាគូរ៉ា។
Kengo Abe