កំណត់ត្រារបស់ជនល្មើសដែលបង្ហាញពី “ករណីបង្កអគ្គិភ័យសម្លាប់មនុស្សនៅអគារទីក្រុង Osaka”
ទើបតែកាលពីឆ្នាំមុន អ្នកប្រហែលជាមិនទាន់ភ្លេចករណីបង្កអគ្គិភ័យសម្លាប់មនុស្សនៅអគារ Kitashinchi ទីក្រុង Osaka ទេ។ នេះបើតាមព័ត៌មានពីប៉ូលិសមូលដ្ឋាន ជនល្មើស Morio Tanimoto (ស្លាប់នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំនោះ) ផែនការលម្អិតរបស់ជននេះត្រូវបានរក្សាទុក ក៏ដូចជាឯកសារពាក់ព័ន្ធ និងកំណត់ត្រាមុនពេលប្រព្រឹត្តបទឧក្រិដ្ឋក្នុងស្មាតហ្វូន។
ទូរស័ព្ទត្រូវគេរកឃើញនៅជាន់ទី ៤ នៃអគារកើតហេតុ បន្ទាប់ពីធ្វើការវិភាគ ប៉ូលីសបានរកឃើញ “តើអ្វីទៅជាករណីហិង្សាដ៏អាក្រក់បំផុតនៅប្រទេសជប៉ុន?” ឬ “ខ្ញុំចង់ទាក់ទាញការចាប់អារម្មណ៍ យ៉ាងហោចណាស់នៅពេលខ្ញុំស្លាប់” ក្រៅពីនេះខ្លឹមសារករណីមុននោះ គ្រោះថ្នាក់កន្លងមកមានជនរងគ្រោះជាច្រើនដូចជា “ករណីបង្កអគ្គិភ័យដុតស្ទូឌីយ៉ូ Kyoto Animation” ឆ្នាំ ២០១៩ ឬ “ករណីភ្លើងឆេះហាង Sennichi Mae” ឆ្នាំ ១៩៧២ ។ ជនល្មើសក៏បានរក្សាទុកឯកសារជាច្រើនពាក់ព័ន្ធនឹងឃាតកម្មឬការដុតបំផ្លាញ។
ជននេះចុះឈ្មោះទូរស័ព្ទនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំមុន។ នៅខែក្រោយ (ខែមិថុនា) Morio Tanimoto កត់ត្រាស្ថានភាពរៀបចំប្រព្រឹត្តបទឧក្រិដ្ឋដោយប្រើកម្មវិធីកត់ត្រាកាលវិភាគ ជាពិសេស៖
ថ្ងៃទី ១៤ ខែមិថុនា៖ បើកទ្វារជាន់ទី ២ វាស់វែងតួលេខបច្ចេកទេស
ថ្ងៃទី ៩ ខែកញ្ញា៖ វេលាម៉ោង ៩:១៣ នាទីយប់ វេជ្ជបណ្ឌិតចេញពីអាគារពីច្រកទ្វារជាន់ទីមួយ
ថ្ងៃទី ៥ ខែវិច្ឆិកា៖ រឿងដាក់កាវទៅក្នុងបំពង់ពន្លត់អគ្គីភ័យនឹងកាន់តែងាយប្រសិនបើគ្មានអ្នកដើរទៅមក។
កំណត់ចំណាំរបស់ជននេះនៅថ្ងៃកើតហេតុគឺ “ត្រូវពិនិត្យមើលដែកកេះ Zippo អុជភ្លើងឆេះអត់” ។
ក្រៅពីនេះមិនរក្សាទុកលេខទំនាក់ទំនងក្នុងបញ្ជីរាយឈ្មោះទូរស័ព្ទ ប្រវត្តិការហៅទូរស័ព្ទកត់ត្រាតែការហៅទៅកាន់ក្រុមហ៊ុនអគ្គិសនីឬឧស្ម័នហ្គាសប៉ុណ្ណោះ ឃើញថាជននេះធ្វើដោយខ្លួនឯង។ លើសពីនេះបញ្ជាក់ថាជនល្មើសមានជីវភាពខ្វះខ្វាត។ កាលពីខែមករា ឆ្នាំ ២០១៥ ក្នុងគណនីធនាគាររបស់ជននេះដាក់ប្រាក់ប្រហែល ១,៥ លានយ៉េន បន្ទាប់មកចំនួនប្រាក់ថយចុះបន្តិចម្តងៗ។ រហូតដល់ខែមករាឆ្នាំមុន សមតុល្យគណនីស្មើសូន្យ។ ហើយនៅខែឧសភា អគ្គិសនី និងឧស្ម័នត្រូវផ្តាច់នៅកន្លែងដែលជននេះរស់នៅ Konohana-ku ទីក្រុង Osaka ។
នៅខែមីនា ឆ្នាំ ២០១៧ Tanimoto ចាប់ផ្តើមទៅកាន់គ្លីនិកដោយត្អូញត្អែរថា “ខ្ញុំគេងមិនលក់” ។ រហូតមកដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំមុន គាត់បានទៅជួបគ្រូពេទ្យ ១១២ ដង។ ក្នុងទូរស័ព្ទមិនបានកត់ត្រាព័ត៌មានដែលបង្ហាញថាបុគ្គលនេះមានការមិនពេញចិត្ត ឬមានបញ្ហាជាមួយនឹងគ្លីនិកនោះទេ។
*** ករណីអគ្គីភ័យកើតឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ គ្លីនិកព្យាបាលរោគផ្លូវចិត្តនៅជាន់ទី ៤ នៃអគារ Kita-ku Osaka ត្រូវអគ្គីភ័យបំផ្លាញ សម្លាប់មនុស្ស ២៥ នាក់ ស្រីម្នាក់រងរបួសធ្ងន់។ នាយកដ្ឋានប៉ូលីសមូលដ្ឋានបានបញ្ជាក់ថាករណីជាប់ពាក់ព័ន្ធនឹង Tanimoto ។ គាត់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពគ្រោះថ្នាក់ ហើយស្លាប់ក្នុងរយៈពេល ១៣ ថ្ងៃក្រោយមក។ ក្នុងចំណោមជនរងគ្រោះទាំង ២៥ នាក់ដែលបានស្លាប់ មាន ២៤ នាក់ស្លាប់ដោយសារពុល carbon monoxide (CO) ។
Sacchan