អ្នកផលិត Final Fantasy XIV ស្នើឱ្យអ្នកលេងបញ្ឈប់​ការ​បញ្ចេញ​​មតិ​មិនល្អព្រោះអាចប៉ះពាល់ផ្លូវចិត្តអ្នកផលិត

កំឡុងពេលចាប់ផ្តើមការផ្សាយបន្តផ្ទាល់ណែនាំ Final Fantasy XIV (FF14) ផលិតករ Naoki Yoshida លោក​បាន​លើក​​ឡើង​​ថាគាត់វាយតម្លៃខ្ពស់ចំពោះមតិយោបល់របស់អ្នកលេង ដោយឡែកមានតែសំណើមួយថា​៖

“ខ្ញុំ​ចង់​បញ្ឈប់​ការ​និយាយ​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ ជេរ​ប្រមាថ។ ខ្ញុំ​គិត​ថា​ស្ថានភាព​ផ្លូវចិត្ត​របស់ខ្លួន​ស្ថិត​ក្នុងប្រភេទ​មនុស្ស​​រឹង​មាំនៅក្នុងប្រទេសជប៉ុន ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​បែប​នោះ​ទេ” ។

លោក Yoshida បានលើកឡើងបញ្ហាពន្យារពេលការពង្រីកសង្ខេបរបស់ Endwalker នៅពេលនោះលេចមុខអ្នកវាយ​ប្រហារ ទោះបីជាមិនធ្លាប់លេងហ្គេមក៏ដោយ។ គាត់បាននិយាយបន្តទៀតថាពាក្យព្យាបាទអាចដុះផ្សិតលើអ្នកដទៃ។

លោកបានធ្វើការប្រៀបធៀបមួយថា “ប្រសិនបើទុកឡានចាស់នៅកណ្តាលទីក្រុងញូវយ៉ក វានឹងខូចកាន់​តែ​លឿន” ។ មានន័យថាដោយសារតែរថយន្តត្រូវបំផ្លាញ ដូច្នេះវានឹងក្លាយទៅជាលេសសម្រាប់មនុស្សជាច្រើនទៀត​អនុញ្ញាត​ឱ្យខ្លួនចូលរួមក្នុងដំណើរការបំផ្លិចបំផ្លាញឡាន។

រូបភាពក្នុង Video

“ខ្ញុំក៏​ឆ្ងល់​ដែរ​ថា​តើ​កំហុស​ក្នុង​ហ្គេម​មាន​លក្ខណៈ​ហួសហេតុ​​ពេកទេ ប៉ុន្តែដោយបានធ្វើការជាមួយអ្នករាល់គ្នារយៈពេល ១១ ឆ្នាំ ខ្ញុំគិតថាការប្រើពាក្យ (ក្នុង​មតិ​កែលម្អ) ពិតជាហួសហេតុ។ ខ្ញុំមិនអីនោះទេ ប៉ុន្តែ​បុគ្គលិក​ផ្សេង​ទៀត​នឹង​​ធុញ​​ទ្រាន់ ហើយ​បាត់បង់​កម្លាំង​ចិត្ត​ដែលថា​ពួកគេ​កំពុងផលិត​ហ្គេម​សម្រាប់​អ្នកលេង” ។

“ប្រសិនបើស្នើសុំមានតែរឿងមួយប៉ុណ្ណោះ។ មុនពេលខ្ញុំចុចប៊ូតុង Enter ខ្ញុំនឹងសប្បាយចិត្តប្រសិនបើអ្នកអាចស្រមៃ​គិត​មុខ​មាត់​អ្នកដែលផលិតហ្គេមមិនបញ្ចេញឈ្មោះនៅពីមុខ។ ហើយក៏មានមតិមួយចំនួននិយាយថាមិនគួរមើល (មតិអវិជ្ជមាន) នោះទេ ប៉ុន្តែបើធ្វើបែបនេះគឺមើលរំលងមតិរបស់អ្នកប្រើប្រាស់។ នៅពេលព្យាយាម​អាន​មតិ​យោបល់ បុគ្គលិកនឹងកាន់តែឈឺចាប់ ហើយលទ្ធផលរឿងនេះមិនល្អសម្រាប់ពួកគេទេ ចំនួនបុគ្គលិកដែលមាន​កម្លាំងចិត្តនឹងកាត់បន្ថយ។ ព្រោះ​បុគ្គលិក (ដែល​ចូល​រួម​ផលិត​កម្ម FF14) បាន​ខិត​ខំ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​​មិនមែន​​និយាយ​ថាសរសើរពួកគេទាំងមានកំហុសឡើយ ប៉ុន្តែខ្ញុំនឹងដឹងគុណប្រសិនបើអ្នកអាចគិតពីរបៀបបញ្ចេញ​មតិ​របស់​ខ្លួន” ។

មនុស្សគ្រប់រូបមានសិទ្ធិបញ្ចេញមតិ មានសិទ្ធិត្អូញត្អែរ ប៉ុន្តែ​កុំ​ប្រើ​វា​ជា​លេស​ដើម្បី​ប្រមាថ​អ្នក​ដទៃ។

អ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់នៅទីនេះ។

Comment របស់លោក Naoki Yoshida ចាប់ផ្តើមនៅម៉ោង 4:14:40 ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: