តើអ្នកដឹងទេថា Idol ស្រីស្អាតមានតាំងពីសម័យអេដូមកម្ល៉េះ

នៅជប៉ុនមានពាក្យមួយហៅថា Idol Otaku ។

Idol Otaku ជាអ្នកគាំទ្រ Idol មិនត្រឹមតែគាំទ្រប៉ុណ្ណោះទេ ពួកគេថែមទាំងទិញ CD ទៅមើលការប្រគុំតន្ត្រី ហើយប្រមូល Goods ទាំងអស់ (ទំនិញសម្រាប់លក់ដូចជាផ្លិត បន្តោងសោជាដើម) របស់ Idol ដែលខ្លួនស្រលាញ់ចូលចិត្ត។

ការស្រឡាញ់គាំទ្ររបស់ Idol Otaku ពិតជាងលះបង់ណាស់ ប្រហែលដោយសារតែប្រវត្តិដ៏យូរលង់របស់អ្នកគាំទ្រទាំងនេះ។

អ្នកប្រហែលជាមិនទាន់បានដឹងទេ “ទំនាក់ទំនងរវាង Idol និង Fan មានតាំងពីសម័យអេដូមកម្ល៉េះ” ។

ដូច្នេះត្រូវតែមាន Otaku Samurai ផងដែរ !!!

តោះចូរស្វែងយល់ពិភព Idol នៅសម័យអេដូជាមួយនឹង JAPO ក្នុងអត្តបទថ្ងៃនេះ។

កន្លែងសម្រាប់ Idol កាលពីសម័យនោះគឺបន្ទប់តែ (Chaya) ។ បន្ទប់តែជាកន្លែងដែលមនុស្សម្នាច្រើនដើរឆ្លងកាត់ច្រើន ហើយមានច្រើនប្រភេទ។ Ryouri-jaya គឺជាបន្ទប់តែដែលបម្រើម្ហូបលំដាប់ខ្ពស់ ហើយក៏មាន Ryouri-jaya ដែលអនុញ្ញាតឲ្យ​ភ្ញៀវទទួលទានអាហារផង រីករាយជាមួយការសម្តែងផង។ ថែមទាំងមាន Mizu-jaya ជាកន្លែងដែល Kanban musume ធ្វើ​ការ។

អត្ថបទថ្ងៃនេះផ្តោតលើ Mizu-jaya ។ វត្តមានរបស់ Mizu-jaya នៅសម័យអេដូស្រដៀងនឹងហាងកាហ្វេសព្វថ្ងៃដែរ។ ទោះជាយ៉ាងណា ជំនួស​ដោយម៉ឺនុយ​ពិសេស លក្ខណៈ​ពិសេស និងភាពខុសគ្នារវាង Mizu-jaya នេះ​ និង Mizu-jaya នោះ​​ គឺ​មានបុគ្គលិក​ស្រី​ដែល​គេ​ហៅថា Kanban musume ។

Kanban musume អាចចាត់ទុកជាតំណាងមុខមាត់របស់ហាង។ ស្រដៀងយុវវ័យសម័យនេះ ប្រជាជនអេដូក៏ចូលចិត្តទៅ​ហាង​តែ​ដែល​មាន​​ស្រីស្អាតបម្រើផងដែរ។

តើអ្នកដឹងទេថា អេដូជាកន្លែងមួយដែលកម្រមានមនុស្សស្រីដែរទេ?

បើក្រឡេកមើលប្រទេសទាំងមូល ភាពខុសគ្នារវាងបុរស និងស្ត្រីគ្មានអ្វីចម្លែកឡើយ។ ទោះជាយ៉ាងណា រាជធានីជប៉ុន​​​សម័យ​​​នោះ​​គឺ​ទីក្រុងអេដូ (​តូក្យូ​សព្វថ្ងៃ) គឺជាគោលដៅរបស់ពលករចំណាកស្រុក ក៏ដូចជាសាមូរ៉ៃមក​ពី​តំបន់​ដាច់​ស្រយាល​ផ្សេងៗគ្នា។ នោះជាមូលហេតុ​អេដូប្រមូលផ្តុំសុទ្ធតែបុរស ហើយបណ្តាលឲ្យ​កន្លែងនេះធ្លាក់ក្នុងស្ថាន​ភាព “ប្រុសច្រើនស្រីតិច” ។

តាំងពីពេលនោះមក Mizu-jaya បានក្លាយជាកន្លែងដើរលេងរបស់បុរសមិនទាន់មានគូ ព្រោះតែគ្មានមនុស្សស្រីនៅក្បែរ។ ចំណែកឯហាងវិញពួកគេព្យាយាម​យក​ស្រី​ស្អាតទាក់ទាញភ្ញៀវប្រុស។ ប្រភេទអាជីវកម្មដែលផ្អែកលើភាព​ឯកោរបស់បុរសហាក់ដូចជាមិនខុសសព្វថ្ងៃនេះទេ។

ថ្វីត្បិតតែ គេហៅថា Mizu-jaya (ប្រែថាហាងតែ) ប៉ុន្តែនៅទីនេះមិនត្រឹមតែបម្រើតែប៉ុណ្ណោះទេ ថែមទាំងមានបម្រើការ​សន្ទនា​ដ៏គួរឲ្យ​ចាប់អារម្មណ៍ជាមួយស្រីស្រស់ស្អាត រួមទាំង Kanban musume ខាងលើ និង Chakumi onna ផងដែរ។ បើប្រៀបនឹងសព្វថ្ងៃស្រដៀងទៅនឹងសេវាកម្ម Maid Cafe ដែរ។

ក្នុង​ចំណោម​ Kanban musume ស្រស់​ស្អាត មានមនុស្ស ៣ នាក់ប្រកួត​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​មួយ​​នៅ​ទីក្រុង​អេដូ។

នៅទីក្រុងអេដូនេះជាស្រីស្អាតជាងគេកាលសម័យនោះ មាន​ឈ្មោះ​ថា Osen ។

រូបភាព https://mag.japaaan.com/archives/166272/2

Goods របស់ស្រីស្អាតចំណាត់ថ្នាក់លេខមួយនៅទីក្រុងអេដូរួមមានផ្ទាំងគំនូរ Ukiyo-e និងកន្សែងដៃរបស់នាង មិនខុសពី Idol សព្វថ្ងៃនេះទេ។ ប្រាកដណាស់មនុស្សជាច្រើនចង់ឃើញសម្រស់ពិតរបស់នាងតាមរយៈរូបភាព មិន​មែន​ត្រឹម​តែ​ចម្លាក់​ឈើ​ប៉ុណ្ណោះទេ។

Osen បានរៀបការជាមួយបុរសអ្នកមានម្នាក់នៅឆ្នាំ ១៧៧០ មានកូនប្រាំបួននាក់ ហើយទទួលមរណភាពនៅអាយុ ៧៧ ឆ្នាំ បើ​គិតទៅគាត់មានអាយុ​វែងដែរ។

ស្រដៀង​នឹង​ការ​ដែល​ Idol ​ស្រី​ស្អាត​មួយ​ចំនួន​រៀប​ការ​ជាមួយ​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន IT និយាយអោយ​ខ្លី​អ្នក​ជំនួញ​​ជោគ​ជ័យ។

ទោះជាយ៉ាងណា មានហាង Mizu-jaya មួយចំនួនធ្វើអាជីវកម្មខុសច្បាប់ ដូច្នេះមនុស្សមួយចំនួនចាត់ទុក និងគិតមិនល្អចំពោះ “នារី Idol” សម័យនោះ។ តាមពិត Mizu-jaya មានទាំងទម្រង់ពេស្យាចារហៅថា Hikite-chaya ន័យ​ចំ​មាន​ន័យ​ថា​ហាង​នាំភ្ញៀវចូលទៅក្នុង ហើយ …

នៅ​ពេល​នោះរដ្ឋាភិបាលហាមឃាត់អាជីវកម្មកំសាន្តពិសេសនៅខាងក្រៅតំបន់មួយចំនួនដួចជា Yoshiwara ដូច្នេះ​ហាង​បែប​នេះបើកដំណើរការក្រោមលក្ខណៈជា Mizu-jaya ។

ម៉្យាងវិញទៀតក៏មាន Mizu-jacha រកចំណេញពីនារី Idol (មិនមែនស្រីពេស្យា) ដែរ។

អំឡុងពេល ៣០០ ឆ្នាំកន្លងផុតទៅហើយ ប៉ុន្តែហាក់ដូចជាគំនិត​របស់​បុរស​ជប៉ុន​មិនផ្លាស់ប្តូរ​ទាល់តែ​សោះ។ ត្រូវនិយាយថាដើរមុនសម័យ​កាល​ ឬ​នៅ​នឹង​កន្លែង?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: