គេហទំព័រផ្លូវការជប៉ុនបង្កការចាប់អារម្មណ៍ព្រោះតែហ្គេមជំនាន់ដំបូង

មនុស្សមួយចំនួននៅតែចូលចិត្តហ្គេមចូលតួរបស់ជប៉ុន (Role-playing game) ដូចជា Dragon Quest, Final Fantasy ឬ The Legend of Zelda ។ ជាពិសេសសម្រាប់មនុស្សដូចជាខ្ញុំ ហ្គេមទាំងនេះមានលក្ខណៈងាយជាងហ្គេមថ្មីៗ​សព្វ​ថ្ងៃ។

ថ្មីៗនេះផ្ទាំងគេហទំព័រមួយធ្វើអោយមានការភ្ញាក់ផ្អើល ដោយសារតែការរចនារបស់វារំលឹកដល់ហ្គេមដែលល្បីកាលពីមុន។

រូបភាព https://www.huffingtonpost.jp/entry/story_jp_61e108d3e4b0e612f6f9d8b4

ការដាក់បង្ហាញអក្សរ “Fukuokashi ga arawareta ! ”

ដូច្នេះ​តើសត្វ​ចម្លែក​ឬ​អ្វីម្យ៉ាងនឹង​លេច​ឡើង​នៅ​ទីក្រុង Fukuoka មែនឬ?

បន្ទាប់មកអេក្រង់បង្ហាញអំពីប្រាក់ឧបត្ថម្ភ ប៉ុន្តែមុខងារនេះប្រាកដជា DRAGON QUEST ហើយ។

នៅក្នុង DRAGON QUEST ស្តេចផ្តល់ប្រាក់បន្តិចបន្តួច និងបំពាក់តិចតួចប៉ុណ្ណោះ ប៉ុន្តែយោងទៅតាមអេក្រង់នេះ ចំនួនទឹកប្រាក់ដែលអ្នកទទួលបានគឺ ៥០ ម៉ឺនយ៉េន ដែលជាចំនួនច្រើន។

គ្រាន់តែនិយាយលេងប៉ុណ្ណោះ ប៉ុន្តែព័ត៌មានលើនោះសុទ្ធតែផ្លូវការ និងពិតប្រាកដ។

ប្រសិនបើអ្នកឆ្ងល់ថាតើ Fukuoka ជាទីក្រុងបែបណា …

អេក្រង់នេះមិនច្រឡំទៅណានោះទេ គឺជាអេក្រង់ Final Fantasy នេះឯង។

គេហទំព័រនេះធ្វើឡើងដោយដៃដោយមន្ត្រីក្រុង ប៉ុន្តែពួកគេហាក់ដូចជាមនុស្សកំប្លែងណាស់។

ទីក្រុង Fukuoka នៅជិតអាកាសយានដ្ឋាន នៅទីនេះអ្នកអាចទៅកាន់កន្លែងផ្សេងៗគ្នាជាច្រើនទាំងក្នុង និងក្រៅ​ប្រទេស​ជប៉ុនបានយ៉ាងងាយស្រួល។ មិនត្រឹម​តែប៉ុណ្ណឹង Hakata (ទីក្រុង​នៅ Fukuoka) ល្បីមានប្រុសស្អាត ស្រីស្អាត និង​ភាសាតំបន់​គួរ​ឱ្យ​ស្រឡាញ់។

សម្រាប់ខ្ញុំផ្ទាល់ នេះជាកន្លែងដែលខ្ញុំចូលចិត្ត។ ដោយផ្អែកទៅលើគេហទំព័រ ទីក្រុងត្រូវបានភ្ញៀវទេសចរណ៍អន្តរ​ជាតិ​ស្គាល់​កាន់​តែ​ច្រើន ពិតជាជោគជ័យដ៏អស្ចារ្យណាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: