ភាពខុសគ្នារវាង “រលកយក្សស៊ូណាមិ” និង “រលកធំ” សូមកុំមើលស្រាលរលកយក្សស៊ូណាមិ
តើអ្នកដឹងថាសណ្ឋានរលកយក្សស៊ូណាមិខុសពីរលកធម្មតាដែរទេ?
នៅក្នុងគ្រោះមហន្តរាយតំបន់ភាគឦសានប្រទេសជប៉ុនឆ្នាំ ២០១១ មិនមែនបណ្តាលមកពីរញ្ជួយដីនោះទេ ប៉ុន្តែខូចខាតភាគច្រើនដោយសាររលកយក្សស៊ូណាមិបង្កឡើង។
តើអ្នកអាចស្រមៃគិតថារលកយក្សស៊ូណាមិជាអ្វីដែរទេ? រលកយក្សស៊ូណាមិមិនប្រាកដថាជារលកធំប៉ុណ្ណោះទេ។
ក្នុងចំណោមជនរងគ្រោះដោយសាររលកយក្សស៊ូណាមិ មានមនុស្សជាច្រើនចង់ដឹងថារលកយក្សស៊ូណាមិធំប៉ុណ្ណា។ មិនរកកន្លែងជ្រកកោន ពួកគេបែរជាទៅជិតឆ្នេរសង្កេតមើល។
នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ គេព្យាករណ៍ថាមានរលកយក្សស៊ូណាមិកម្ពស់ ១,២ ម៉ែត្រនឹងបោកបក់ចូលឆ្នេរសមុទ្រជប៉ុននៅថ្ងៃបន្ទាប់ បង្កឡើងដោយបន្ទុះភ្នំភ្លើងក្រោមដីនៅឯសមុទ្រ Tonga ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
នៅពេលដែលមនុស្សជាច្រើនមើលឃើញសេចក្តីជូនដំណឹងនេះគិតថា “រលកមានកម្ពស់ ១,២ ម៉ែត្រជារឿងធម្មតាទេ ហេតុអ្វីបានជាត្រូវភៀសខ្លួន?”
ខ្ញុំយល់អារម្មណ៍នេះ ប៉ុន្តែប្រសិនបើអ្នកយល់ពីភាពខុសគ្នារវាងរលកយក្សស៊ូណាមិ និងរលកធម្មតា អ្នកនឹងដឹងអំពីកម្រិតគ្រោះថ្នាក់។
អ្នកអាចឃើញពីភាពខុសគ្នាតាមរយៈរូបភាពខាងក្រោម។
ជាទូទៅ តំណាងរលកធម្មតាគឺរូបភាពខាងលើ ដែលបង្ហាញថារលកខ្ពស់ ប៉ុន្តែបរិមាណទឹកថេរ។ ចំណែកឯនីវ៉ូទឹកសមុទ្រមួយផ្នែកធ្លាក់ចុះព្រោះតែបរិមាណទឹករុញឡើងទៅលើបង្កើតជារលកធំ ដូច្នេះទោះបីជាទឹកឆ្លងកាត់ទំនប់ក៏មិនមានកម្លាំងគ្រប់គ្រាន់បំបែកទំនប់ដែរ។
ម្យ៉ាងវិញទៀត កម្រិតទឹកសមុទ្រក្នុងរូបភាពតំណាងឲ្យរលកកើនឡើង។ ទោះបីជាកម្ពស់ប្រហាក់ប្រហែលរលកធំ ប៉ុន្តែមានភាពខុសគ្នារវាងបរិមាណទឹក។ នៅពេលដែលរលកឡើងផុតទំនប់ នាំយកបរិមាណទឹកច្រើនហូរចូលទីក្រុងដែលនឹងបោកបក់ហេដ្ឋារចនាសម្ព័ន្ធ។
ត្រឹមចំណុចនេះក៏បង្ហាញឲ្យឃើញពីកម្រិតខុសគ្នាទៅហើយ។
រលកធំគ្រាន់តែខ្ទាតទឹក ចំណែកឯរលកយក្សស៊ូណាមិអាចបោកបក់គ្រប់យ៉ាង។ ប្រសិនបើត្រូវរលកយក្សស៊ូណាមិបោកបក់ មិនត្រឹមតែមិនអាចសង្គ្រោះបានប៉ុណ្ណោះទេ សូម្បីតែសាកសពក៏ពិបាករកឃើញដែរ។ ជនរងគ្រោះត្រូវសមុទ្រលេបត្របាក់ ហើយបញ្ចប់ជីវិតនៅលើមហាសមុទ្រដ៏ធំ។
មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេ សូម្បីតែប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរក៏ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យរលកយក្សស៊ូណាមិផងដែរ។
គ្រោះមហន្តរាយនៅឆ្នាំ ២០១១ រលកយក្សស៊ូណាមិបានយកជីវិតសមាជិកគ្រួសាររបស់ខ្ញុំ។ ដូច្នេះសូមកុំមើលស្រាលរលកយក្សស៊ូណាមិ ហើយបើទោះជាសេចក្តីជូនដំណឹងរលកមានកម្ពស់តែ ១,២ ម៉ែត្រក៏ដោយ។
នៅពេលប្រឈមមុខនឹងរលកយក្សស៊ូណាមិ មធ្យោបាយដែលល្អបំផុតគឺរត់ទៅរកកន្លែងខ្ពស់។ អ្នកត្រូវធ្វើសកម្មភាពឲ្យបានលឿន ព្រោះរលកឆ្លងកាត់អាចលឿនដូចជាយន្តហោះ។
ប្រសិនបើអ្នកមានអារម្មណ៍រំញ័រខ្លាំងនៅតំបន់មាត់សមុទ្រ កុំគិតអ្វីទាំងអស់ ហើយរត់ឡើងទៅលើភ្នំភ្លាម។ ត្រឹមតែប៉ុណ្ណឹង អ្នកអាចសង្រ្គោះជីវិតរបស់ខ្លួន។
Kengo Abe