រោងភាពយន្ត Iwanami Hall ដ៏ល្បីបំផុតជូនដំណឹងបញ្ឈប់ដំណើរការព្រោះតែជំងឺកូវីដ ១៩

រោងភាពយន្ត Iwanami Hall មានទីតាំងនៅសង្កាត់ Chiyoda នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបង្ខំឱ្យបិទទ្វារកាល​ពីថ្ងៃទី ២៩ ខែកក្កដា ដោយ​សារ​តែ​បញ្ហាហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ។ នេះជារោងភាព​យន្តដែលដំណើរការជិត​ ៥០ ​ឆ្នាំ​មក​ហើយ ។

បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ១៩៦៨ ហើយចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្តក្នុងឆ្នាំ ១៩៧៤ Iwanami Hall ទាក់ទាញទស្សនិកជនជាមួយនឹងខ្សែភាពយន្តសិល្បៈមកពីជុំវិញពិភពលោក។ មនុស្សជាច្រើនចាត់ទុកថានេះជា​រោង​កុន​ដំបូង នាំយកស្នាដៃភាពយន្តដល់សាធារណជនដែលស្រឡាញ់សិល្បៈ។

Iwanami Hall គឺជាកន្លែងសម្រាប់ចាក់បញ្ចាំងស្នាដៃអក្សរសិល្ប៍ដែលត្រូវបានកែសម្រួល ឯកសារភាពយន្តនិយាយ​ពី​ប្រធាន​បទ​មនោគមវិជ្ជា សង្គម និងស្នាដៃភាពយន្តពិភពលោកមួយចំនួនក៏ត្រូវបានចាក់បញ្ចាំងនៅទីនេះផងដែរ។ Iwanami Hall បានចាក់បញ្ចាំងខ្សែភាពយន្តចំនួន ២៧១ រឿងមកពី ៦៥ ប្រទេស និងតំបន់ចាប់តាំង​ពី​បើក​ដំណើរ​ការ។

រោងភាពយន្ត Iwanami Hall ចេញសេចក្តីជូនដំណឹងបញ្ឈប់ដំណើរការនៅលើគេហទំព័រផ្លូវការកាលពីថ្ងៃទី ១១ ខែមករា។

ព័ត៌មានដែលសរសេរនៅលើគេហទំព័រមានដូចខាងក្រោម៖

“យើងពិបាកក្នុងការបន្តដំណើរការរោងកុន ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ បានជះឥទ្ធិពលផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ” ។

អ្នកស្រី Yuko Iwasaki នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលភាពយន្តសហគមន៍ជប៉ុន បាននិយាយថាគាត់មានការភ្ញាក់​ផ្អើល​ចំពោះ​ព័ត៌មាន​នេះ។

“Iwanami Hall ជាកន្លែងដែលបានលើកកម្ពស់វប្បធម៌ភាពយន្តជប៉ុនជាយូរមកហើយ។ យីហោ Iwanami Hall មិនត្រឹម​តែល្បីសម្រាប់ទស្សនិក​ជន​ប៉ុណ្ណោះទេ រួមទាំងអ្នកផលិត អ្នកចែកចាយ និងរោងភាពយន្តតូចៗផ្សេងទៀត​​នៅ​ទូទាំង​ប្រទេសជប៉ុនផងដែរ។”

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: