តើជំងឺមហារីកអាចព្យាបាលបានដែរទេ? ការព្យាបាល និង​ឱសថ​ជំនួស

មិនថាបច្ចេកវិទ្យាវេជ្ជសាស្រ្ដជឿនលឿនយ៉ាងណាក្នុងមន្ទីរពេទ្យក៏នៅតែមានជំងឺដែលមិនអាចព្យាបាលបាន។ ក្នុង​ចំណោម​នោះមានដូចជាជំងឺមហារីក។

ប្រសិនបើកោសិកាមហារីកមានទំហំតូច ពួកគេអាចកាត់ចេញ ហើយអត្រារស់រានមានជីវិតរបស់អ្នកជំងឺក៏ខ្ពស់ដែរ ប៉ុន្តែបើមហារីកស្ថិតក្នុងដំណាក់កាលចុងក្រោយ (ដំណាក់កាលទី ៤) នោះឱកាសព្យាបាលស្ទើរតែស្មើសូន្យ។

មនុស្សស្លាប់មិនអាចធ្វើអ្វីបានទៀតទេ ការព្យាបាលគ្រប់យ៉ាងត្រូវធ្វើនៅពេលមានជីវិត។

ជាមួយនឹងបច្ចេកវិទ្យាវេជ្ជសាស្រ្ដលោកខាងលិចដ៏ទំនើបបំផុត អ្នកជំងឺមហារីកត្រូវគេចាត់ទុកថាអាចរស់នៅបន្ត​ច្រើន​ឆ្នាំ​ទៀត ហើយក៏មានមនុស្សមួយចំនួនជាសះស្បើយទាំងស្រុងដែរ។ ចំណុចរួមរបស់អ្នកឆ្លងផុតជំងឺមហា​រីក​ទាំង​​នេះ​​គឺ​ថាពួកគេ​ត្រូវ​បាន​ព្យាបាល​នៅ​ក្រៅ​មន្ទីរពេទ្យ។

ឧទាហរណ៍ការព្យាបាលបែបបុរាណរបស់ជនជាតិជប៉ុនគឺព្យាបាលដោយ Onsen (ងូតជ្រោះទឹកក្តៅ) ។ អព្ភូតហេតុពិតជាកើតឡើង នៅពេលដែលមនុស្សធ្វើរោគវិនិច្ឆ័យថាមានជំងឺមិនអាចព្យាបាលបាន អាចព្យាបាលដោយប្រើ Onsen នៅឯកន្លែងដូចជា Tamagawa Onsen នៅ Akita ។ ដោយ​សារ​តែប្រសិទ្ធភាពមិនច្បាស់លាស់ ការព្យាបាលបែបនេះមិនទាក់ទាញការចាប់អារម្មណ៍ក្នុងពិភពវេជ្ជសាស្ត្រជប៉ុនដែលផ្តោតលើឱសថលោកខាងលិចដូចសព្វថ្ងៃនោះទេ។

ប្រទេសនីមួយៗមានវិធីព្យាបាលបុរាណ និងឱសថបុរាណរៀងខ្លួន។ ឧទាហរណ៍ការប្រើប្រាស់ឱសថ ដូចជាឱសថបុរាណ​ចិន ឬព្យាបាលដោយឥទ្ធិពលខាងក្រៅ ដូចជាការងូតទឹក Onsen ធ្វើឱ្យរាងកាយមានភាពកក់ក្តៅជាដើម។

វិធីសាស្រ្តទាំងនេះភាគច្រើនមិនបង្ហាញប្រសិទ្ធភាពភ្លាមៗទេ។ ថ្វីត្បិតតែផ្អែកលើ​វិទ្យាសាស្ត្រមិនគួរអោយជឿ ហើយ​ក៏​មិន​មាន​​ភស្តុ​តាង​ណា​មួយ​បង្ហាញថា​ឱសថ​បុរាណ​​ដែល​ដូនតា​យើងប្រើជា​យូរ​មក​ហើយ​នោះ​គ្មាន​ប្រសិទ្ធ​ភាព​​ទាំង​ស្រុង​ដែរ។

បន្ទាប់មកនេះ យើងសូមអញ្ជើញអ្នកទស្សនាបទសម្ភាសន៍ជាមួយអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ ដែលបានជាសះស្បើយដោយប្រើ capsule oxy ផលិតដោយផ្អែកលើឥទ្ធិពលរបស់ Radon ដែលជាយន្តការមួយក្នុងចំណោម​យន្ត​ការ​ជ្រោះ​ទឹកក្តៅ។

ដើម្បីធានាមិនឱ្យមានការយល់ច្រឡំណាមួយ ខ្ញុំ​ត្រូវ​និយាយ​ជាមុន​ថា វិធីសាស្រ្តនេះមិនប្រាកដអាចព្យាបាលជំងឺ​មហា​រីកនោះ​ទេ។ ប៉ុន្តែនេះជាឧទាហរណ៍ក្នុងជីវិតពិតដែលបង្ហាញពីសមិទ្ធិផលនៃវិធីសាស្ត្រព្យាបាលនេះ។

ក្រៅពីនេះអត្ថបទមិនបានបដិសេធតួនាទីរបស់វេជ្ជសាស្រ្ដលោកខាងលិចឡើយ តួអង្គ​ដែល​បង្ហាញខ្លួន​ក្នុង​វីដេអូ​ក៏​អនុវត្ត​ការ​ព្យាបាលរបស់វេជ្ជសាស្រ្ដលោកខាងលិចផងដែរ។

ក្នុងវិស័យវេជ្ជសាស្ត្រមានរឿងជាច្រើនដែលមិនទាន់ដឹង ហើយខណៈពេលដែលកំពុងសិក្សា ស្រាវជ្រាវ យើងបន្តបាត់​បង់​ជីវិត​ជា​ច្រើន​ដែលអាចសង្គ្រោះបាន ប៉ុន្តែយើងដឹងថាមានជម្រើសច្រើន។ ជម្រើសមួយក្នុងចំណោមនោះគឺមិន​ត្រូវ​អស់សង្ឃឹមក្នុងជីវិតឡើយ។ ប្រសិនបើមនុស្សម្នាក់លែងចង់រស់ ទាំងជំងឺដែលអាចព្យាបាលក៏មិនអាចព្យាបាលបានដែរ។

មានវិធីព្យាបាលជាច្រើននៅទូទាំងពិភពលោក ប្រទេសជប៉ុនក៏មិនមែនជាករណីលើកលែងដែរ។ កុំបោះបង់ក្តីសង្ឃឹម ជម្ងឺនឹងកន្លងផុតទៅ។

Capsule oxy ដែលបានណែនាំក្នុងអត្ថបទនេះជាផលិតផលវេជ្ជសាស្រ្ត ដូច្នេះពិបាកក្នុងការនាំចូល។ ប៉ុន្តែ​ប្រសិន​បើ​​អ្នក​​មាន​​ចំណាប់​​អារម្មណ៍ អាច​ទាក់​ទងមកកាន់ JAPO យើងនឹងដើរតួនាទីទាក់ទង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: