ជប៉ុនកំពុងសាកល្បងជើងហោះហើរអនុញ្ញាតឱ្យម្ចាស់ និងសត្វចិញ្ចឹមអាចធ្វើដំណើរជាមួយគ្នា
ប្រសិនបើអ្នកធ្លាប់ចិញ្ចឹមសត្វ មិនថាឆ្កែ ឆ្មា Hamster ជាដើម អ្នកប្រហែលជាគិតថាសត្វចិញ្ចឹមជាសមាជិកម្នាក់ក្នុងគ្រួសារ។ ហេតុនេះបានជាមានសេវាកម្មកាន់តែច្រើនអនុញ្ញាតឱ្យម្ចាស់ និងសត្វចិញ្ចឹមមានពេលវេលារីករាយដូចជា៖
ទៅកាន់ហាងកាហ្វេសត្វចិញ្ចឹមជាមួយគ្នា។
ស្នាក់នៅផ្ទះសំណាក់សត្វចិញ្ចឹម។
ហើយថែមទាំងអាចត្រាំ Onsen ជាមួយគ្នាផងដែរ។
ចំពោះការធ្វើដំណើរ បើប្រើឡានផ្ទាល់ខ្លួនមិនមានបញ្ហាក្នុងការដឹកជញ្ជូនសត្វចិញ្ចឹមនោះទេ ប៉ុន្តែបញ្ហាស្ថិតលើការដឹកជញ្ជូនសាធារណៈ ជាពិសេសយន្តហោះ។
ឥឡូវនេះអ្នកអាចដឹកជញ្ជូនសត្វចិញ្ចឹមតាមយន្តហោះ ប៉ុន្តែត្រូវទុកកន្លែងដាក់ឥវ៉ាន់។ ព្រោះតែចាត់ទុកសត្វចិញ្ចឹមដូចសមាជិកគ្រួសារ បានជាម្ចាស់សត្វមិនចង់ធ្វើដូច្នេះ។ សត្វចិញ្ចឹមដូចជាកូនក្មេងអញ្ចឹង នៅឆ្ងាយអ្នកវាមិនសប្បាយចិត្តទេ ទាំងបារម្ភបរិយាកាសនៅកន្លែងដាក់ឥវ៉ាន់មានសុវត្ថិភាពដែរអត់ ក្តីបារម្ភជាច្រើនធ្វើឱ្យម្ចាស់មិនចង់យកសត្វចិញ្ចឹមធ្វើដំណើរតាមយន្តហោះ។
ក្នុងនាមជាម្ចាស់សត្វចិញ្ចឹម ប្រហែលជាអ្នកចង់ឱ្យសេវាកម្មអាកាសចរណ៍អនុញ្ញាតឱ្យនាំសត្វចិញ្ចឹតាម ហើយដាក់នៅជិតកន្លែងអង្គុយរបស់អ្នក។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនោះ ក្រុមហ៊ុនអាកាសចរណ៍ StarFlyer បានធ្វើការសាកល្បងជើងហោះហើរដែលអនុញ្ញាតឱ្យសត្វចិញ្ចឹមអាចរួមដំណើរ។ ក្នុងអំឡុងពេលទទួលយកបទពិសោធន៍នេះ អ្នកដំណើរអាចនាំសត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ឡើងអង្គុយលើយន្តហោះពី Haneda ទៅ Kitakyuushuu ។ ចូលរួមដំណើរហោះហើរសាកល្បងមានទាំងអ្នកដំណើរអាឡែស៊ីនឹងរោមសត្វ។ ដូច្នេះម្ចាស់ត្រូវដាក់សត្វចិញ្ចឹមរបស់ខ្លួនក្នុងទ្រុងឯកទេស ដើម្បីការពារមិនឱ្យរោមហើរទៅគ្រប់ទីកន្លែង។
រូបភាព https://news.yahoo.co.jp/articles/e5a2b92e554ca0a868d10420435e4a9b14c5efd5/images/000
នៅលើយន្តហោះកៅអីជួរចុងក្រោយសម្រាប់តែសត្វចិញ្ចឹមប៉ុណ្ណោះ។ នៅពេលយន្តហោះចេញដំណើរអ្នកដែលមានសត្វចិញ្ចឹមមានអាទិភាពទទួលបានការណែនាំឡើងយន្តហោះមុន។ ពេលចុះចតពួកគេត្រូវរង់ចាំអ្នកដំណើរធម្មតាទាំងអស់ចុះពីយន្តហោះមុនម្តង។ តាមរបៀបនេះអ្នកដំណើរមានសត្វចិញ្ចឹមនឹងស្ងប់ចិត្ត ព្រោះអាចកាត់បន្ថយផលប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀត។
ក្រៅពីនេះពេលចុះចត អ្នកដំណើរនឹងត្រូវបានបញ្ជាក់បន្ថែមអំពីមធ្យោបាយធ្វើដំណើរពីអាកាសយានដ្ឋានទៅកាន់កន្លែងស្នាក់នៅ។
សត្វចិញ្ចឹមដូចជាសមាជិកសំខាន់ក្នុងគ្រួសារ ក្នុងនាមជាម្ចាស់សត្វចិញ្ចឹម យើងប្រាកដជាចង់យកសត្វចិញ្ចឹមទៅជាមួយគ្រប់ទីកន្លែង។
ដោយផ្ទាល់ ខ្ញុំកំពុងទន្ទឹងរង់ចាំលទ្ធផលនៃជើងហោះហើរសាកល្បងនេះ។
Kengo Abe