អ្នកពន្លត់អគ្គីភ័យត្រូវកាត់ប្រាក់ខែព្រោះតែធ្វើការងារក្រៅម៉ោងជា Youtuber

កាលពីថ្ងៃទី ១១ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Wakayama បានសម្រេចចិត្តដាក់ពិន័យកាត់បន្ថយប្រាក់ខែ ១/១០ (ប្រាក់មួយខែ) របស់អ្នកពន្លត់អគ្គីភ័យ (អាយុ ៣៣ ឆ្នាំ) ម្នាក់នៃស្ថានីយ៍ពន្លត់អគ្គីភ័យ Ichikita ។ មូលហេតុ​មក​ពី​បុគ្គល​ម្នាក់នេះធ្វើជា Youtuber បង្ហោះវីដេអូរកប្រាក់ចំណេញ ដែលការងារនេះត្រូវបានហាមឃាត់តាម​បទប្បញ្ញត្តិ។

អ្នកពន្លត់អគ្គីភ័យរូបនេះបានបង្ហោះវីដេអូតាំងពីខែធ្នូឆ្នាំ ២០២០ ដល់ខែតុលា ២០២១ ដោយទទួលបានប្រាក់ចំណេញ​សរុប​ចំនួន ១,១៥ លានយ៉េន។ អាជ្ញាធរមូលដ្ឋានបានធ្វើការសម្រេចថាទង្វើនេះបំពាន​ច្បាប់​ស្ដីពី​មុខងារ​សាធារណៈ​​ក្នុង​មូលដ្ឋាន ជាក់ស្តែងបំពានលើ “ការកាត់បន្ថយទំនាក់ទំនងជាមួយនឹងសកម្មភាពអាជីវកម្មរកប្រាក់ចំណេញ” ។

យោងតាម​ព័ត៌មាន​ពី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង​បានឱ្យ​ដឹង​ថា អ្នកពន្លត់អគ្គីភ័យរូបនេះបានបង្កើតគេហទំព័រ Youtube ដើម្បីបង្ហោះវីដេអូបទពិសោធន៍លេងហ្គេម។ បុគ្គលនេះកែសម្រួលវីដេអូសរុបចំនួន ៣១៤ វីដេអូ ហើយបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ទទួលបានការចូលមើលចំនួន ២,២៧ លានដង និងទទួលបានប្រាក់ចំណេញ​ពី​ការ​មើលទាំងនោះ។

នៅខែតុលា ឆ្នាំ ២០២១ អាជ្ញាធរមូលដ្ឋានទទួលបានរបាយការណ៍ថា “មានអ្នកពន្លត់អគ្គីភ័យធ្វើជា YouTuber” ។ ថ្វីត្បិតតែក្នុងវីដេអូមិនបង្ហាញមុខមាត់ ប៉ុន្តែថតសម្លេង ទីក្រុងបានស៊ើបអង្កេត និងបញ្ជាក់ជាសំឡេងរបស់អ្នកពន្លត់​អគ្គីភ័យខាងលើ។

បុគ្គលិកពន្លត់អគ្គីភ័យបានទទួលស្គាល់ ហើយនិយាយថាចំនួនប្រាក់ចំណេញត្រូវបានផ្ទេរទៅគណនីធនាគារគ្រួសារ។ បុគ្គលនេះបាននិយាយថា “ខ្ញុំធ្វើវីដេអូព្រោះតែចំណូលចិត្ត ប៉ុន្តែ​ដោយ​សារ​ខ្វះ​ការ​យល់​ដឹង ខ្ញុំរកប្រាក់ចំណេញតាមរយៈចំណង់ចំណូលចិត្ត” ។

លោក Masaru Wakasa អាយុ ៦៥ ឆ្នាំអតីត​នាយក​រងការិយាល័យ​ព្រះរាជអាជ្ញា​ប្រចាំ​ក្រុង​តូក្យូ និងជាសមាជិក​សភា​តំណាង​រាស្រ្តបាននិយាយថា “ថ្មីៗនេះ សូម្បីតែនៅក្នុងវិស័យឯកជន ក៏ធ្លាប់មានការទទួលស្គាល់ទាក់ទងនឹងការងារក្រៅម៉ោងដែរ។ ដោយឡែកមានមតិមួយចំនួននិយាយថា ការងារក្រៅម៉ោងជះឥទ្ធិពលវិជ្ជមានទៅលើការ​ងារ​​គោល។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​អនាគតមន្ត្រី​រាជការ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​អោយធ្វើ​ការងារ​ក្រៅម៉ោង ដរាបណា​មិន​រំខាន​ដល់​វិជ្ជាជីវៈ និង​ការងារ​របស់​ខ្លួន” ។

យោងទៅតាម ​​Yahoo News៖ “ជាក់ស្តែងខ្ញុំមិនដឹងថាបុគ្គលនេះបានបង្ហោះវីដេអូឬកែសម្រួលវីដេអូក្នុងអំឡុងពេល​ម៉ោង​ធ្វើការដែរអត់ទេ ប៉ុន្តែខ្ញុំគិតថាជា​ការ​ល្អ​គួរពិភាក្សាអំពីការអនុញ្ញាតឱ្យមន្ត្រីរាជការអាចធ្វើការក្រៅម៉ោង” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: