ជារៀងរាល់ឆ្នាំពិធីបុណ្យពេញវ័យប្រារព្ធធ្វើឡើងនៅ Kita-Kyushu

តាមទម្លាប់ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យពេញវ័យធ្វើឡើងនៅ Kitakyushu ទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនជប៉ុន ដោយសំលៀកបំពាក់ចម្លែក លេចធ្លោ ឆើតឆាយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពិធី​តម្រូវ​​ឱ្យ​​មាន​ការ​ចុះ​ឈ្មោះមុន​សម្រាប់​អ្នក​ចូល​រួម ដើម្បីអាចកំណត់អត្តសញ្ញាណទំនាក់ទំនងជិតស្និទ្ធ ក្នុងករណីវិជ្ជមាន​វីរុសកូវីដ ១៩ ថ្មី។ ទន្ទឹមនឹងនេះគោលនយោបាយ​បង្ការ​ការឆ្លងវីរុស ដូចជាទឹកលាងដៃក៏ត្រូវបានអនុវត្តយ៉ាង​​ស្ងប់​ស្ងាត់​ផង​ដែរ។​

ចំពោះអ្នកចូលរួមតម្រូវឱ្យបង្ហាញកូដ QR ដែលអាជ្ញាធរមូលដ្ឋានផ្ញើមុនពេលបំពេញពាក្យសុំ។ កាលពីឆ្នាំមុន ពិ​ធី​ចែក​ចេញ​ជា​ពីរ​ពេល​គឺ​ព្រឹក និងល្ងាច ប៉ុន្តែដោយសារមានមនុស្សកកកុញនៅ​ខាងក្រៅ​សាល ដូច្នេះពិធីឆ្នាំនេះធ្វើឡើង​តែ​មួយ​ពេល​ប៉ុណ្ណោះ។

ថ្វីត្បិតតែមានការរឹតបន្តឹង ប៉ុន្តែមិនបានធ្វើអោយសម្លៀកបំពាក់របស់អ្នកចូលរួមពិធីពេញវ័យបាត់បង់ភាព​ឆើត​ឆាយ​នោះ​ទេ។ ទោះជា​យ៉ាង​ណានេះ​ជា​ពេល​វេលា​តែ​មួយ​គត់​ក្នុង​ជីវិត​របស់​ពួក​គេ កន្លងផុតហើយមិន​អាច​វិល​ត្រឡប់​​មក​​វិញ​​បាន​​ឡើយ។

តោះចូរក្រឡេកមើកលក្ខណៈពិសេសនៅឆ្នាំនេះទាំងអស់គ្នាណា!!!

ពិតជាចាស់ទុំណាស់

មានទាំងក្បាលទាចូលរួមទៀត?

ទានិយាយថា “ចាប់ពីពេលនេះទៅត្រូវប្រយ័ត្នពីបញ្ហាសុខភាព ហើយចង់ក្លាយជាមនុស្សធំពេញវ័យម្នាក់” ។

មើលទៅចម្លែក​បន្តិច ប៉ុន្តែប្រាកដណាស់ថាយុវវ័យដែលពេញវ័យស្រស់ស្អាតគ្រប់ៗគ្នា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: