ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសប្រើបណ្តាញសង្គម Twitter វ៉ាដាច់ Facebook
មិនត្រឹមតែ Twitter ប៉ុណ្ណោះទេ សូម្បីតែ Pinterest ក៏យកឈ្នះ Facebook នៅលើទីផ្សារជប៉ុនផងដែរ។
បណ្តាញសង្គមគឺជាផ្នែកសំខាន់មួយនៃជីវិតមនុស្សសម័យទំនើប ប៉ុន្តែមនុស្សមួយក្រុមមានទំនោរប្រើបណ្តាញសង្គមច្រើនជាងអ្នកដទៃ។
បើនិយាយពីបណ្តាញសង្គមដែលពេញនិយមនៅប្រទេសកម្ពុជា មិនអាចមើលរំលង Facebook បានឡើយ។ ជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើន និងឥទ្ធិពលជាសាកល គ្មានអ្វីចម្លែកទេដែលថា Facebook ជាបណ្តាញសង្គមលេចធ្លោទូទាំងពិភពលោក។
Statcounter គឺជាសេវាកម្មវិភាគគេហទំព័រ តាមដានបណ្តាញសង្គមសំខាន់ និងវាស់ស្ទង់ចំណែកទីផ្សារសកលនៃបណ្តាញសង្គមនីមួយៗ តាមរយៈការវាស់ចំនួនអ្នកចូលទៅកាន់តំណគេហទំព័រខាងក្រៅ ដើម្បីសន្និដ្ឋានទំនោររបស់អ្នកប្រើប្រាស់ ហើយព្យាករណ៍សមត្ថភាពរបស់បណ្តាញសង្គមនីមួយៗ។ តាមរបៀបនេះគេរកឃើញថា Facebook យកឈ្នះ កាន់កាប់ជាង ៧២,៤ % នៃពិភពលោក។
រូបភាព https://news.mynavi.jp/techplus/article/20220103-2242632/
លើសពីនេះ Statcounter ក៏អនុញ្ញាតឱ្យមើលទិន្នន័យមូលដ្ឋានប្រទេសនីមួយៗ។ ប្រទេសភាគច្រើនធ្វើតាមទំនោរទូទៅនេះ ករណីលើកលែងជាក់ស្តែងដូចជាប្រទេសចិន និងរុស្ស៊ី (ប្រទេសដែលប្រើបណ្តាញសង្គមផ្ទាល់ខ្លួន) ។
ក្រៅពីនេះជប៉ុនជាប្រទេសដែលងាកចេញពីការនិយម។ ក្នុងនោះ Twitter មានភាគរយខ្ពស់ (៤៨.៦៥%) បើប្រៀបទៅនឹង Facebook ត្រឹម (១៦.៤%) ប៉ុណ្ណោះ។ គួរឱ្យភ្ញាក់ផ្អើល Pinterest ក៏វ៉ាដាច់ Facebook ក្នុងឆ្នាំ ២០២១ ដែរ។
រូបភាព https://news.mynavi.jp/techplus/article/20220103-2242632/
ក្រឡេកមើលទិន្នន័យ Uganda ជាប្រទេសដែលមានអត្រាប្រើបណ្ដាញសង្គមដូចជប៉ុន តែមិនដឹងមូលហេតុ។ Twitter ក៏ត្រូវបានប្រជាជន Venezuela ចូលចិត្ត ប៉ុន្តែ Facebook នៅតែធ្វើបានល្អលើទីផ្សារនេះ។
ទិន្នន័យ StatCounter នៅ Uganda
សំណួរត្រូវបានលើកឡើងថាហេតុអ្វី? មតិយោបល់លើអុីនធឺណេតអាចឆ្លើយតបចម្ងល់ទាំងនេះ។
- ខ្ញុំមិនចូលចិត្តរបៀបដែល Facebook បង្ខំឱ្យអ្នកប្រើដាក់ឈ្មោះពិតទេ។
- ខ្ញុំប្រើតែ Twitter, Reddit និង Imgur ប៉ុណ្ណោះ ប៉ុន្តែ Facebook និង Instagram ពិតជាមានឥទ្ធិពលខ្លាំង។
- ជប៉ុនគឺជាដែនដីរបស់ Twitter ។
- ខ្ញុំមិនចង់ឱ្យ Facebook បង្ខំខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលខ្ញុំមិនចង់ភ្ជាប់នោះទេ។
- Line គួរតែមាននៅទីនេះ ប៉ុន្តែខ្ញុំគិតថាព្រោះវាមិនពេញនិយមនៅប្រទេសផ្សេងទៀត។
- ប្រហែលជាពិភពលោកម្ខាងទៀតទើបចម្លែក។
- នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ខ្ញុំត្រូវបានបង្រៀនពីតម្លៃនៃភាពអនាមិកតាមរយៈ 2-chan (ឈ្មោះបណ្តាញសង្គមមួយផ្សេងទៀត) ដូច្នេះបណ្តាញសង្គមដែលអនុញ្ញាតឱ្យលាក់ឈ្មោះតែងតែល្អជាង។
- យុវវ័យសម័យនេះក៏ប្រើ TikTok និង Line ដែរ។
- Facebook សម្រាប់តែមនុស្សដែលមានអាយុ ៤០ និង ៥០ ឆ្នាំប៉ុណ្ណោះ។
ប្រភព៖ http://jin115.com/archives/52336569.html
អនាមិកត្រូវបានចាត់ទុកជាចំណុចសំខាន់បំផុតរបស់ Twitter សម្រាប់អ្នកប្រើជនជាតិជប៉ុន។ លើសពីនេះធ្លាប់មានពេលមួយ Facebook ត្រួតត្រាប្រទេសជប៉ុន ប៉ុន្តែស្រាប់តែ Twitter កើនឡើងនៅចុងឆ្នាំ ២០១៧ និងដើមឆ្នាំ ២០១៨ នៅពេលដែលចំណែកទីផ្សាររបស់ Facebook ធ្លាក់ចុះភ្លាមៗ។ ហើយក៏ជាពេលដែលព័ត៌មានឯកជនលេចធ្លាយនៅលើបណ្តាញសង្គមនេះដែរ។ មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ Facebook បាត់បង់ចំណែកទីផ្សារក្នុងពេលតែមួយនៅបណ្តាប្រទេសផ្សេងទៀត។
តើអ្នកចូលចិត្តបណ្តាញសង្គមអ្វី?
Sacchan