មនុស្សជាង ៥០០ នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរអិលដួលព្រោះតែព្រិលធ្លាក់នៅទីក្រុងតូក្យូ
នៅទីក្រុងតូក្យូមានមនុស្សជាង ៥០០ នាក់ទទួលការព្យាបាលនៅមន្ទីរពេទ្យដោយសាររអិលដួលព្រោះតែព្រិលធ្លាក់។
មនុស្សជាច្រើនៅទីក្រុងតូក្យូត្រូវបញ្ជូនចូលមន្ទីរពេទ្យក្នុងរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ៦ ខែមករា និងថ្ងៃទី ៧ ខែមករា ដោយសារតែរអិលដួលនៅតាមផ្លូវ។ ជប៉ុនកំពុងតែប្រឈមនឹងព្រិលធ្លាក់ខ្លាំងលើកដំបូងក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ។
បុគ្គលិកអគារសម្អាតព្រិលតាមផ្លូវ (ថ្ងៃសុក្រ ទី ៧ ខែមករា ឆ្នាំ ២០២២ នៅទីក្រុងតូក្យូ) ។ កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានចំពោះការធ្លាក់ព្រិលខ្លាំងនៅទីក្រុងតូក្យូ។
នៅយប់ថ្ងៃព្រហស្បតិ៍ទី ៦ ខែមករា នៅតំបន់ទីប្រជុំជនទីក្រុងតូក្យូព្រិលធ្លាក់គ្របដណ្តប់លើផ្លូវកម្រាស់ ១០ សង់ទីម៉ែត្រ ដែលធ្វើអោយចរាចរណ៍កកស្ទះ។ រហូតដល់ថ្ងៃសុក្រទើបព្រិលឈប់ធ្លាក់ នៅពេលព្រឹកសីតុណ្ហភាពធ្លាក់ចុះ ៣,៥ អង្សា ចំណែកឯពេលល្ងាចកក់ក្តៅបន្តិច។
បាតុភូតព្រិលបណ្តាលឱ្យរថយន្តចំនួន ១០០ គ្រឿងត្រូវជាប់គាំងនៅលើស្ពានតូក្យូ (Tokyo Gate Bridge) ក្នុងតំបន់ឈូងសមុទ្រ។ នៅត្រង់ចំណុចស្ពានឥន្ទធនូ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅទីក្រុងតូក្យូ និងផ្លូវល្បឿនលឿន Metropolitan ចំនួន ១៤ ផ្លូវត្រូវបិទជាបណ្តោះអាសន្នដោយសារតែព្រិលធ្លាក់។
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរចំនួន ៩ ដែលចេញដំណើរ និងចុះចតនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។ ផ្លូវរថភ្លើងមួយចំនួនត្រូវផ្អាកឬពន្យាពេលសម្រាប់ការត្រួតពិនិត្យរថភ្លើង។ ភាគច្រើនដំណើរការឡើងវិញនៅពេលល្ងាច។
Nishitokyo បាននិយាយថា “ការធ្វើដំណើរទៅមកមានការលំបាក ពីព្រោះផ្លូវនៅជុំវិញផ្ទះរបស់ខ្ញុំក៏កកដែរ។ ខ្ញុំសង្ឃឹមថាថ្ងៃនេះអាចធ្វើការពីចម្ងាយ” ។
ប៉ូលីសបាននិយាយថាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៧ ករណីកើតឡើងនៅទីក្រុងតូក្យូ ដោយសារតែធ្លាក់ព្រិលកាលពីព្រឹកថ្ងៃសុក្រទី ៧ ខែមករា ។
នៅព្រឹកថ្ងៃសុក្ររថយន្តក្រុងមួយគ្រឿងបើកបុកផ្នែកខាងក្រៅផ្ទះនៅ Kokubunji ភាគខាងលិចទីក្រុងតូក្យូ ខណៈពេលអ្នកបើកបរគេចកង់មួយតាមផ្លូវ។ គ្រោះថ្នាក់នេះបានបណ្តាលអោយអ្នកបើកបររងរបួសស្រាល សមត្ថកិច្ចនិយាយថាសំណាងល្អក្នុងផ្ទះគ្មាននរណារងរបួស។
យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានឱ្យដឹងថា មនុស្សសរុបចំនួន ៥២៥ នាក់មានអាយុក្រោម ១ ឆ្នាំទៅ ១០០ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងតូក្យូ ក្នុងនោះមានស្រ្តីអាយុ ៦០ ម្នាក់រងរបួសធ្ងន់ធ្ងរ។ នៅខេត្ត Saitama មនុស្សចំនួន ១៤០ នាក់រងរបួស ក្នុងនោះ ៤ នាក់រងរបួសធ្ងន់ រួមមានស្ត្រីអាយុ ៧២ ឆ្នាំម្នាក់ធ្លាក់ពីលើកង់បាក់ជើង។
ប៉ូលីសក្នុងតំបន់បាននិយាយថា មានមនុស្ស ៤ នាក់រងរបួសស្រាលក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងឡានដឹកទំនិញចំនួន ៥ នៅ Kasukabe ។ គេសង្ស័យថាមូលហេតុបណ្តាលមកពីផ្លូវកក។
នៅខេត្ត Ibaraki ភាគឦសានទីក្រុងតូក្យូ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៧ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៤៨ ករណី បណ្តាលឱ្យមនុស្ស ៦៤ នាក់រងរបួសដោយសារព្រិលកកតាមផ្លូវ។ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៤៤ នាក់រងរបួសនៅខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ និងមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ។
yuki