ជប៉ុន​ពង្រីក​គោលនយោបាយ​ព្រំដែន​រហូត​ដល់​ចុងខែ​កុម្ភៈ “បន្ត​ផ្អាក​​​ជន​បរទេស​ចូល”

នៅថ្ងៃទី ១០ ខែកុម្ភៈរដ្ឋាភិបាលបានសម្រេចចិត្តបន្តវិធានការព្រំដែនសម្រាប់ប្រភេទថ្មី “អូមីក្រុង” រហូតដល់ចុង​ខែ​កុម្ភៈ។ ជាគោលការណ៍សំណើសុំចូលថ្មីរបស់ជនបរទេសនឹងមិនត្រូវបានអនុម័តទេ។ ចំពោះ​ករណី​ចូល​ដែលបាន​អនុម័ត​មុន​វិធានការ​ព្រំដែន​​​ត្រូវ​តម្រូវ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ១៤ ថ្ងៃ។ សម្រាប់ជនជាតិជប៉ុនដែលត្រឡប់​មក​ពីប្រទេស និងដែនដីដែលមានករណីឆ្លងវីរុសអូមីក្រុងត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅមជ្ឈមណ្ឌលដែលបានកំណត់ប្រមាណពី ៣ ទៅ ១០ ថ្ងៃ។

នៅថ្ងៃទី ១០ នាយករដ្ឋមន្ត្រី Kishida បានពិភាក្សាជាមួយរដ្ឋមន្ត្រីស្ដារសេដ្ឋកិច្ច Yamagiwa រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព Goto និងប្រធានខុទ្ទកាល័យ Matsuno នៅទីស្តីការនាយករដ្ឋមន្ត្រី។ វិធាន​ការ​​ផ្លូវការទាំងនេះត្រូវបានប្រកាសនៅ​ថ្ងៃ​ទី​ ១១ ។

ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំមុន វិធានការព្រំដែនត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការឆ្លង និងការរីករាលដាលវីរុស​កូវីដ ១៩ ប្រភេទថ្មី វិធានការទាំងនេះមានរយៈពេលមួយខែ ពោលគឺរហូតដល់ចុងខែធ្នូ។ បន្ទាប់ពីវាយតម្លៃ​ស្ថាន​ភាពឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លេងទៅនេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ពន្យារ​ពេល។

រូបភាព https://www.travelvoice.jp/20220111-150429

ម៉្យាងវិញទៀតចំពោះបញ្ហាជម្រុញការចាក់វ៉ាក់សាំង លោកនាយករដ្ឋមន្ត្រីក៏បានអោយដឹងថានឹងចាប់ផ្តើមចាក់អោយក្មេង​អាយុ​ក្រោម​ ១២ ​ឆ្នាំ ដែលមិនរាប់បញ្ចូលក្នុងការទទួលវ៉ាក់សាំងមុននោះ។ ក្នុងការទទួលវ៉ាក់សាំងលើកទី ៣ រដ្ឋាភិបាលបានប្រកាសថានឹងបើកកន្លែងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំឡើងវិញ ដែលបង្កើតឡើងដោយកងកម្លាំង​ស្វ័យ​ការពារនៅទីក្រុងតូក្យូ និងអូសាការហូតដល់ខែវិច្ឆិកា។

“កុំភ័យស្លន់ស្លោ ធ្វើចិត្តស្ងប់ដើម្បីដោះស្រាយ” 

ដោយសង្កេតឃើញថាករណីកុមារឆ្លងវីរុសអូមីក្រុងមានច្រើន រដ្ឋាភិបាល​បាន​ប្រកាស​ថាត្រូវប្រញាប់​ចាក់វ៉ាក់សាំង​ដល់​កុមារ​អាយុ​ក្រោម ១២ ​ឆ្នាំ និងមានបំណងចង់ចាក់ថ្នាំបង្ការ បន្ទាប់ពីឆ្លងកាត់នីតិវិធីចាំបាច់។

លើសពីនេះរដ្ឋាភិបាលក៏បានជូនដំណឹងដល់សាលានានាអោយដឹងថា ទន្ទឹម​នឹងការរៀបចំថ្នាក់រៀនតាមប្រព័ន្ធ​អុីនធឺណេត​ក្នុងអំឡុងពេលសាលាបិទទ្វារ ចាំបាច់ត្រូវធានាការប្រឡងចូល “តម្រូវវិធានការដែលអាចបត់បែនបាន ដូច​ជា​ករណីចូលរៀនក្រោយខែមេសា” ។

នាយករដ្ឋមន្ត្រីក៏បានលើកអំពីបញ្ហាកែប្រែស្តង់ដារចេញពីមន្ទីរពេទ្យសម្រាប់អ្នកជំងឺដែលឆ្លងវីរុសអូមីក្រុង ជាពិសេស “ដោយពិគ្រោះវិធីសាស្រ្តនៃប្រទេសអភិវឌ្ឍន៍ ខណៈពេលដែលសំយោគចំណេះដឹងវិទ្យាសាស្ត្រ ដើម្បីបង្កើតវិធានការដោះស្រាយ” ។

នៅថ្ងៃទី ១០ នាយករដ្ឋមន្ត្រី Kishida បានផ្លាស់ប្តូរយោបល់ជាមួយ Shigeru Omi ប្រធានបែងចែកកន្លែងទាក់​ទង​នឹង​វិធាន​ការ​ឆ្លើយតបនឹង​ជំងឺ​កូវីដ ១៩ ។ អ្នកជំនាញបានរាយការណ៍ ពន្យល់ការវិភាគទាក់ទងនឹងប្រភេទ​អូមីក្រុង។

“ទោះបីជាប្រភេទអូមីក្រុងមានសមត្ថភាពឆ្លងខ្ពស់ ប៉ុន្តែអ្នកឆ្លងភាគច្រើនមានរោគសញ្ញាស្រាលឬគ្មានរោគសញ្ញា ហើយហានិភ័យជំងឺធ្ងន់ធ្ងរមានកម្រិតទាបដែរ។ ទោះ​ជា​យ៉ាង​ណាបើ​ឆ្លងដល់​មនុស្ស​ចាស់អត្រាជំងឺ​ធ្ងន់ធ្ងរ​នឹងកើនឡើង” ។

អ្នកជំនាញបានបន្ថែមថា “មិនចាំបាច់បារម្ភពេកទេ យើងស្នើឱ្យដោះស្រាយដោយស្ងប់ស្ងាត់ អនុវត្ត ៣ 密の回避 (វិធាន​ការ​រួម​មានការជៀសវាងកន្លែងបិទជិត កន្លែងមានមនុស្សច្រើន និងទំនាក់ទំនងជិតស្និទ្ធ)” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: