តោះមកមើលរបាំចម្លែក “ដាំក្បាលចុះក្រោមលើកជើងឡើងលើ” មាននៅ Nagoya តែប៉ុណ្ណោះ
របាំប្រពៃណីទាំងអស់ត្រូវបានថែរក្សានៅតាមតំបន់នីមួយៗទូទាំងប្រទេសជប៉ុន។
ខ្លឹមសាររបាំ និងទំនុកច្រៀងត្រូវបានកែសម្រួលឱ្យស្របទៅតាមតំបន់ ប៉ុន្តែជាទូទៅរបាំនៅជប៉ុនមិនសូវជាលេចធ្លោកប៉ុន្មានទេ។
មូលហេតុដោយសារពេលស្លៀកគីម៉ូណូរាំ ទាំងបុរស និងស្ត្រីសុទ្ធតែរឹបជើងមិនអាចធ្វើចលនាបានល្អ។ នៅពេលដែលជើងត្រូវកំណត់បែបធម្មជាតិ ក្បាច់រាំក៏នឹងស្រាល សុភាពរាបសារផងដែរ។
ទោះជាយ៉ាងណា មានរបាំប្រពៃណីមួយ ខុសនឹងប្រពៃណីនៅ Nagoya បន្តិច។
រូបភាព https://fundo.jp/108942
ក្បាច់រាំនេះមើលមិនយល់ទាល់តែសោះ។
ទោះជាយ៉ាងណាអ្នកទាំងនេះកំពុងរាំយ៉ាងប្រាកដប្រជា មិនមែនតារាកំប្លែងកំពុងលេងសើចឡើយ។
សមាគម Geiko/Maiko នៅ Nagoya បានអោយដឹងថារៀនរាំ Shachihoko គឺជាតម្រូវការចាំបាច់។
របាំបានចាប់ផ្តើមតាមរបៀបធម្មតា… មានន័យថាស្រដៀងនឹងរបាំប្រពៃណីផ្សេងទៀត។
ឥឡូវនេះពួកគេលុតជង្គង់នៅលើឥដ្ឋ…
នេះហើយ…
អ្នកអាចមើលវីដេអូរាំនៅលើ Youtube ។
ដោយសារតែកំពុងស្លៀកឈុតគីម៉ូណូ ដូច្នេះក្បាច់រាំមើលទៅកាន់តែចម្លែក។
តើអ្នកដឹងថារបាំនេះតំណាងឱ្យអ្វីទេ?
នៅលើដំបូលប្រាសាទ Nagoya មានគ្រឿងតុបតែងដែលមានឈ្មោះថា Kin no Shachihoko ។
គ្រាន់តែក្រឡេកមើលរូបភាពអ្នកនឹងយល់ ពិតជាចលនា Shachihoko មែនហើយ។
ក្នុងអំឡុងពេលប្រារព្ធព្រឹត្តិការណ៍នេះ មនុស្សប្រុសស្រីប្រមាណ ៤៣ នាក់នឹងសម្តែងរបាំនៅប្រាសាទ Nagoya ។
ដោយផ្ទាល់ខ្ញុំមើលទៅដូចជាពិធីអធិស្ឋានរបស់និកាយថ្មីមួយ។
នៅប្រទេសជប៉ុនមានទម្រង់សិល្បៈប្រពៃណីជាច្រើន មានតែក្បាច់រាំដាំក្បាលចុះក្រោមជើងលើកឡើងលើនេះប៉ុណ្ណោះដែលពិសេសជាងគេ។
ប្រសិនបើអ្នកមានឱកាសទៅកាន់ប្រាសាទ Nagoya ចូរសាកល្បងក្បាច់រាំដាំក្បាលចុះក្រោមជើងលើកឡើងលើនេះ។
Kengo Abe