ស្តង់ដារវាយតម្លៃសម្រស់ស្ត្រីប្រែប្រួលយ៉ាងណាពីសម័យ Heian មកដល់បច្ចុប្បន្ន
នៅប្រទេសអេហ្ស៊ីបសម័យបុរាណ មានស្រីស្អាតម្នាក់ឈ្មោះថា Cleopatra ។ ថ្វីត្បិតតែ ច្រមុះរបស់នាងទាបបន្តិច ប៉ុន្តែគេនិយាយថារូបរាងរបស់នាងនាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រពិភពលោក។
មនុស្សស្រីស្អាតអាចបង្កើតការផ្លាស់ប្តូរដ៏ធំក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែនៅប្រទេសអេហ្ស៊ីបប៉ុណ្ណោះទេ។ នៅប្រទេសជប៉ុនក៏មានស្រីស្អាតលំដាប់ខាងលើដែរ។
ក្នុងអត្ថបទថ្ងៃនេះ ចូរក្រឡេកមើលសម្រស់ “ស្រីស្អាតទាំងបី” នៅសម័យ Heian ខណៈដែលដឹកនាំប្រទេសជប៉ុនពេលនោះជាវណ្ណៈអភិជន។
ចំពោះចំណាត់ថ្នាក់លេខ ៣ គឺ Daini no Sanmi ។
នាងគឺជាកូនស្រីរបស់ Murasaki Shikibu ដែលជាអ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនាដ៏ល្បីឈ្មោះ Genjimonogatari ។ ទន្ទឹមនឹងរូបសម្រស់ស្រស់ស្អាត នាងសម្បូរស្នេហ៍ និងមានទំនាក់ទំនងស្មុគស្មាញជាមួយបុរសអភិជនកាន់អំណាចជាច្រើន។
ពេលចាស់ទៅនាងត្រូវគេជ្រើសរើសធ្វើជាមេដោះអនាគតអធិរាជ។ ជាមួយនឹងផ្លូវបើកចំហ Daini no Sanmi គឺជាគំរូល្អ និងជានិមិត្តរូបរបស់ស្ត្រីជាច្រើននៅសម័យនោះ។
ស្រីស្អាតទីពីរគឺ Fujiwara no Teishi ។
នាងផ្ទាល់ជាមនុស្សល្បីឈ្មោះម្នាក់ ដែលត្រូវបានមន្ត្រីស្រី Sei Shōnagon ដែលជាអ្នកនិពន្ធសៀវភៅ Makura no Soushi ។ ក្នុងស្នាដៃសៀវភៅ Makura no Soushi ក៏បានលើកឡើងថា នៅពេល Sei Shōnagon ជួប Fujiwara no Teishi ដំបូង ខ្នងដៃរបស់នាងស្អាតណាស់រហូតធ្វើឲ្យមន្ត្រីស្រីមើលភ្លឹករួចកត់ត្រាទុក។
ចំពោះចំណាត់ថ្នាក់លេខ ១ មនុស្សស្រីដែលស្អាតជាងគេក្នុងចំណោម “ស្រីស្អាតទាំងបី” គឺ Izumi Shikibu ។
នាងបានបន្សល់ទុកសៀវភៅមួយក្បាលដែលមានឈ្មោះថា Izumi Shikibu Nikki (កំណត់ហេតុ Izumi Shikibu) ។ ខ្លឹមសារសៀវភៅនិយាយពីដំណើររឿងស្នេហារបស់នាង។
ថ្វីត្បិតតែ ឋានៈរបស់នាងមិនខ្ពស់ ប៉ុន្តែនាងជាអ្នកធ្វើឲ្យព្រះអង្គម្ចាស់ទាំងពីរដែលអាចឡើងកាន់តំណែងអធិរាជ ធ្លាក់ក្នុងអន្លង់ស្នេហ៍ មនុស្សស្រីម្នាក់ដែលផ្លាស់ប្តូរប្រវត្តិសាស្ត្រ។
ខាងលើនេះគឺជា “ស្រីស្អាតទាំងបី” នៃប្រទេសជប៉ុន ដូច្នេះតើស្តង់ដារអ្វីខ្លះដែលកំណត់ចំពោះសម្រស់នារីជនជាតិជប៉ុនកាលសម័យបុរាណ?
កត្តាទីមួយ និងសំខាន់បំផុតគឺសក់ខ្មៅ វែង ភ្លឺរលោង។ មិនសំខាន់លើមុខមាត់ រូបរាង បុគ្គលិកលក្ខណៈនោះទេ អ្វីដែលសំខាន់បំផុតគឺសក់។
ដូចដែលបានពន្យល់ខាងលើស្ត្រីអភិជនសម័យ Heian ស្លៀកគីម៉ូណូ ១២ ជាន់។ មិនចាំបាច់វិភាគលើសម្លៀកបំពាក់នីមួយៗក៏ឃើញថា សម្លៀកបំពាក់ស្មុគស្មាញ បង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណឹង ស្រ្តីសម័យនោះទុកសក់វែងក្រាស់ ហើយត្រូវថែទាំជាច្រាំឲ្យសក់ខ្មៅរលោង ស្រ្តីទុកសក់វែង ចំពោះអ្នកដែលខ្ពស់ទុកសក់វែងប្រហែល ៨ ម៉ែត្រ។
ចំណែកមុខមាត់វិញ? ថ្វីត្បិតតែ មុខមាត់ជាកត្តាទីពីរបន្ទាប់ពីសក់ ប៉ុន្តែមិនអាចខ្វះក្នុងការកំណត់ភាពស្រស់ស្អាតនោះទេ។ ស្រីស្អាតសម័យ Heian ច្រើនតែមានមុខមាត់ដូចខាងក្រោម៖
- ត្របកភ្នែកវែង
- ច្រមុះ និងមាត់តូច
- ថ្ពាល់មូល
ដើម្បីឲ្យកាន់តែងាយយល់ អ្នកអាចស្រមៃគិតមុខមាត់តុក្កតា Hina ។
រូបភាព https://heian-jidai.com/104.html
បើតាមស្តង់ដារសព្វថ្ងៃនេះ ជាទូទៅស្រីស្អាតមានភ្នែកមូលធំ បបូរមាត់តឹងណែន ដែលឃើញថាផ្ទុយនឹងស្តង់ដារនៅសម័យ Heian ។
ក្រៅពីនេះ ទាបគឺជាអាថ៌កំបាំងធ្វើឲ្យល្បីឈ្មោះនៅសម័យ Heian ។ តារាម៉ូដែលសម័យនេះបើកើតនៅសម័យនោះអាចត្រូវគេចាត់ទុកថាមិនស្អាតទៅវិញ។ ទោះជាយ៉ាងណា ត្រូវមានលក្ខណៈពិសេសមួយមិនថាកម្ពស់ទាប តែដៃត្រូវស្រឡូនវែង។
នេះគឺជាព្រះពុទ្ធបដិមាដែលបង្ហាញយ៉ាងពេញលេញនូវសម្រស់ដ៏ពិសេសរបស់មនុស្សសម័យបុរាណ។
រូបភាព http://yamatoji.nara-kankou.or.jp/01shaji/02tera/01north_area/hokkeji/
តើស្អាតដែរឬទេ?
មនុស្សសម័យនេះប្រាកដជាស្រឡាំងកាំង។
ហាក់ដូចជាមនុស្សស្គមមិនមានប្រប្រិយភាពនៅសម័យមុនទេ ត្រូវមានសាច់ទើបគេរាប់ថាស្អាត។
ទោះជាយ៉ាងណា បើប្រៀបទៅនឹងរូបរាងខាងក្រៅ ការអប់រំនៅតែត្រូវបានគេលើកកម្ពស់។ នៅសម័យនេះអាចមើលដឹងថា នារីម្នាក់មកពីគ្រួសារមានការអប់រំ Waka (កំណាព្យជប៉ុនដែលមាន ៣១ ព្យាង្គ) ។ នាងជាមនុស្សដែលអាចប្រើពាក្យពេចន៍ពីរោះបង្ហាញអារម្មណ៍ស្រស់ស្អាត សមត្ថភាពនេះធ្វើឲ្យនាងទទួលបានការគោរព មិនមែនមកពីរូបរាងរបស់នាងទេ។
Izumi Shikibu ជាស្រីស្អាតលំដាប់លេខមួយនៅសម័យ Heian ហើយក៏ជាគ្រូ Waka ផងដែរ។
នៅសម័យដែលយុវជន យុវនារីគេចែចង់គ្នាទៅវិញទៅមកតាមរយៈកំណាព្យ Waka នាងបានធ្វើឲ្យបុរសជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយសារការសូត្រកំណាព្យ Waka ។
ក្នុងយុគសម័យដែលឲ្យតម្លៃលើរូបរាងដូចសព្វថ្ងៃនេះ ទេពកោសល្យ និងគុណភាពតែងតែជាកត្តាស្របគ្នាក្នុងការវាយតម្លៃមនុស្សម្នាក់។ ទន្ទឹមនឹងពេលវេលា និងការអភិវឌ្ឍរបស់មនុស្ស លក្ខណៈវិនិច្ឆ័យភាពស្រស់ស្អាតបានផ្លាស់ប្តូរ។
យ៉ាងណាមិញ ខ្ញុំផ្ទាល់គិតថា សម្រស់របស់មនុស្សស្រីស្ថិតលើបុគ្គលិកលក្ខណៈរបស់នាង។ ដូច្នេះចូរអ្នកទាំងអស់គ្នាថែរក្សាភាពស្រស់ស្អាតផ្នែកខាងក្នុង។
Kengo Abe