ផលិតផលជប៉ុន “ចង្កៀងរាងមនុស្សរស់រវើក”

មនុស្សជាច្រើនគិតថាជនជាតិជប៉ុន “សោះកក្រោះ មិនចេះបត់បែន” ។

ប្រហែលដោយសារតែរស់នៅក្នុងបទប្បញ្ញត្តិច្រើនពេក ដូច្នេះបានជាជនជាតិ​ជប៉ុន​មួយ​ចំនួន​មាន​លក្ខណៈអភិរក្សនិយម និងរឹងរូសបន្តិច។

ក្នុងបរិយាកាសបែបនេះ ទន្ទឹមនឹងការបង្កើតមនុស្សយន្ត បង្កើតជាគំនិតឆ្លាតវៃជាមួយនឹងការច្នៃប្រឌិតគ្មាន​ដែន​កំណត់។

ប្រហែលជាជនជាតិជប៉ុន “សោះកក្រោះ” ក៏ពិតមែន ប៉ុន្តែឧបករណ៍ដែលពួកគេបង្កើតមិនដូច្នេះនោះទេ។ ចង្កៀងរូបមនុស្សដែលណែនាំលើកនេះនឹងបង្ហាញអោយអ្នកបានដឹង។

ចង្កៀងមានតួនាទីបំភ្លឺបន្ទប់ ប៉ុន្តែបែរជាងងុយគេង

ពេលលែងងងុយគេងចង្កៀងអានសៀវភៅ។ ជាមួយនឹងក្បាលភ្លឺដូចនេះ ចង្កៀងមិនខ្លាចខូចភ្នែកព្រោះតែអានពេលមិនមានពន្លឺគ្រប់គ្រាន់។ 

ពេលខ្លះ​ក៏​​អង្គុយត្រង់មើល​ទៅ​ដូចជាក្មេងល្អបែបនេះ។

ចង្កៀងខ្មៅអង្គុយជិតចង្កៀងស

រូបរាងចង្កៀងខ្មៅអាចត្រូវបានកែតម្រូវដោយការបន្ធូរវីស ដូច្នេះអ្នកអាចបង្កើតឥរិយាបថតាមដែលខ្លួនចូលចិត្ត។

ជើងចង្កៀងរឹងមាំ អាចទ្រសៀវភៅក្រាស់ពីរក្បាល។

បើមិនលើកសៀវភៅ ក៏អាចអង្គុយលើគំនរសៀវភៅបានដែរ។

ជាពិសេសពេលអ្នកកែទម្រង់ជើង ចង្កៀងមានមុខងារថ្មីក្លាយជាធ្នើសៀវភៅឬដាក់ថេប្លេតយ៉ាងងាយស្រួល។

មើលទៅដូចជាក្បាលពោះមែនទេ???

អង្គុយកំដរក្មេងសស្រីអានសៀវភៅ

តើអ្នកគាំទ្រស្ទូឌីយោគំនូរជីវចល Pixar ឃើញថាធ្លាប់ស្គាល់ចង្កៀងនេះទេ? មើលទៅដូច Luxo Jr. (សត្វតំណាងរបស់​ក្រុម​ហ៊ុន) ។

ក្រុមហ៊ុនផលិតចង្កៀង Village Vanguard ណែនាំផលិតផលសម្រាប់អ្នកដែលរស់នៅម្នាក់ឯង ដូច្នេះហើយទើបពួកគេជ្រើសរើសរចនាចង្កៀងឈើ ដើម្បីបង្កើតអារម្មណ៍អាឡោះអាល័យ។

អ្នកអាចរកទិញចង្កៀងនៅលើគេហទំព័រទិញទំនិញអនឡាញរបស់ Village Vanguard ឬ Amazon

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: