ពេលមនុស្សធំលេងព្រិល និងចំណូលចិត្តរបស់ជនជាតិជប៉ុនចំពោះអារម្មណ៍ភ័យរន្ធត់
អ្នករស់នៅតំបន់ដែលមានពន្លឺថ្ងៃឬមានព្រិលតិចតួច (ដូចជាទីក្រុងតូក្យូ) ប្រាកដជារំភើបយ៉ាងខ្លាំងនឹងផ្ទាំងទឹកកកក្នុងរដូវកាលនេះ ជាពិសេសក្មេងៗ ហើយថែមទាំងធ្វើមនុស្សព្រិលដាក់ក្នុងទូរទឹកកករក្សាទុកផងដែរ។ ពិតណាស់លេងជាមួយព្រិលមិនត្រឹមតែជាចំណូលចិត្តរបស់ក្មេងៗប៉ុណ្ណោះទេ សូម្បីតែមនុស្សធំក៏ចូលចិត្តណាស់ដែរ។
លេងជាមួយព្រិលបែបនេះអាចរាប់ថាសប្បាយ។
ទោះជាយ៉ាងណាមិនដូចជាគំនិតរបស់ក្មេងៗនោះទេ របៀបលេងរបស់មនុស្សធំមានច្រើនកម្រិត ដូចជាមនុស្សព្រិលដែលគួរឱ្យស្រឡាញ់ ឬត្រូវពាក្យ “horror” ល្បួងបង្កើតទៅជារូបរាងដែលមិនយល់។
តើអ្នកធ្លាប់ឃើញ “មនុស្សព្រិល” ដែលធ្វើអោយអ្នកភ័យពេលដើរនៅតាមផ្លូវដូចនេះទេ?
រូបភាព https://twitter.com/yalalalalalala/status/1479037310356566018
នៅពេលក្រឡេកមើលមួយភ្លែត ស្មានតែនរណាម្នាក់ដើរដួលហើយកកក្នុងព្រិល … ប្រសិនបើដាក់មុខផ្ទះ អ្នកម្តាយប្រហែលជាយំរហូតដល់សន្លប់ហើយ។
ក្នុងរឿងព្រេងនិទានជប៉ុនមនុស្សព្រិលសុីសាច់ក្មេងៗត្រូវបានបង្ហាញក្នុងជីវិតពិត។
រូបភាព http://littletrip.diary.to/archives/43362902.html
មិនខុសពីពួក Zoombie ត្រៀមទម្លាយចូលផ្ទះនោះទេ។
រូបភាព https://twitter.com/hikaru079/status/434267140976156672
ថ្វីត្បិតតែរូបខាងលើសុទ្ធតែជាស្នាដៃពិសេស ប៉ុន្តែអ្វីដែលលេចធ្លោជាងគេត្រូវនិយាយពីរូបភាពមួយនេះ។
អ្នកធ្វើកាត់តរូបថតតារាម៉ូដែលស្រីម្នាក់លើទស្សនាវដ្ដី ហើយដាក់បញ្ចូលក្នុងមនុស្សព្រិល។
ត្រឹមរឿងដើរពេលយប់ព្រិលធ្លាក់រងា ឱនក្បាលដើរលើផ្លូវទឹកកកម្នាក់ឯងគួរឱ្យខ្លាចណាស់ទៅហើយ។ ហើយថែមទាំងបារម្ភមនុស្សព្រិលដែលគួរអោយខ្លាចទាំងនេះវាយប្រហារទៀតផង។
Kengo Abe