អ្នកចំបាប់ SUMO មិនត្រឹមតែធាត់ប៉ុណ្ណោះទេ សូម្បីតែកម្លាំងក៏ខ្លាំងណាស់ដែរ
SUMO គឺជាកីឡាតំណាងមួយនៃប្រទេសជប៉ុន។ ទោះបីជាមិនច្បាស់អំពីច្បាប់របស់ Sumo ប៉ុន្តែប្រាកដណាស់មនុស្សជាច្រើននឹងសញ្ចឹងគិតពេលឮពាក្យ Sumo ។
Sumo ហាក់ដូចជាចម្លែកបន្តិចក្នុងក្រសែភ្នែករបស់ជនបរទេស។ តើ Sumo គ្រាន់តែជាការប្រយុទ្ធរវាងអ្នកចំបាប់ធាត់ និងស្ទើរតែមិនស្លៀកពាក់ឬ?
មានមនុស្សជាច្រើនលើកជាសំណួរពេលនិយាយអំពី Sumo ៖
“តើអ្នកទាំងនោះពិតជាខ្លាំងដែរទេ?”
ក្នុងអត្ថបទនេះ ចូរយើងបកស្រាយអាថ៌កំបាំងជាមួយនឹង JAPO ។
អ្នកចំបាប់ Sumo គេហៅថា 力士 (Rikishi) – អត្តពលិក។
ទម្ងន់ជាមធ្យមរបស់អត្តពលិកថ្នាក់ Maku-uchi (ថ្នាក់ខ្ពស់បំផុតរបស់ Sumo) គឺ ១៦៦.២ គីឡូក្រាម។ អត្តពលិកដែលធ្ងន់ជាងគេក្នុងប្រវត្តិសាស្ត្រ Sumo មានទម្ងន់ ២៩២.៦ គីឡូក្រាម។ ប្រសិនបើក្រឡេកមើលទៅលើទម្ងន់របស់ប្រជាជនជប៉ុនធម្មតាម្នាក់ ឃើញថា Sumo មានទម្ងន់ធ្ងន់ណាស់។
ក្រៅពីនេះ នៅពេលមើល Sumo តាមកញ្ចក់ទូរទស្សន៍ ឃើញថាខ្លាញ់ក្បាលពោះរបស់អត្តពលិកជ្រាយ ដូច្នេះហើយបើមនុស្សជាច្រើនគិតថា ពួកគេធាត់ហើយគ្មានកម្លាំងក៏មិនមែនជារឿងចម្លែកដែរ។
ហេតុអ្វីបានជាអ្នកចំបាប់ Sumo ត្រូវតែ “ធាត់” បែបនេះ?
អាចពន្យល់បានថា Sumo គឺជាកីឡាតែមួយគត់ដែលត្រូវបានលើកឡើងក្នុងការពិភាក្សាបច្ចុប្បន្ន អនុវត្ត “Openweight” មានន័យថា គ្មានបទប្បញ្ញត្តិកំណត់ទម្ងន់ពេលប្រកួតនោះទេ។ ឧទាហរណ៍អត្តពលិក ៨០ គីឡូក្រាមអាចប្រយុទ្ធជាមួយអត្តពលិក ២០០ គីឡូក្រាម។
ទោះជាយ៉ាងណា ភាពខុសគ្នារវាងទម្ងន់អាចប៉ះពាល់យ៉ាងខ្លាំងដល់អត្រាឈ្នះ។ ចូរស្រមៃមើលថា អ្នកចំបាប់ ៨០ គីឡូក្រាមប្រាកដជាពិបាកលើកអ្នកចំបាប់ធ្ងន់ជាងខ្លួន ២,៥ ដង។ មិនត្រឹមតែប៉ុណ្ណឹង អ្នកចំបាប់ ៨០ គីឡូក្រាមប្រកួតនឹងអ្នកចំបាប់ទម្ងន់ ២០០ គីឡូក្រាម បុគ្គលនោះនឹងតក់ស្លុតដូចជាជួបគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។
ទោះជាយ៉ាងណា អាថ៌កំបាំងរបស់ Sumo មិនស្ថិតលើទម្ងន់នោះទេ ប៉ុន្តែស្ថិតលើសាច់ដុំដែលលាក់ក្រោមស្រទាប់ខ្លាញ់។
អ្នកចំបាប់ Sumo ថ្នាក់ Maku-uchi ភាគរយខ្លាញ់គឺ ៣២,៥% ។ បើប្រៀបនឹងបរិមាណខ្លាញ់ស្តង់ដារបស់បុរសម្នាក់ជាមធ្យម (ប្រហែល ១១-២១%) ភាគរយជាតិខ្លាញ់របស់ Sumo ហាក់ដូចជាខ្ពស់ណាស់ ប៉ុន្តែបើនិយាយពីទម្ងន់រាងកាយទាំងមូល ឃើញថាបរិមាណសាច់ដុំគួរឲ្យភ្ញាក់ផ្អើលក្រោមស្រទាប់ខ្លាញ់របស់ពួកគេ។
ប្រសិនបើដកស្រទាប់ខ្លាញ់ចេញ អ្នកចំបាប់ខ្លះមានសាច់ដុំដល់ទៅ ១០០ គីឡូក្រាម។ នេះជាចំនួនសាច់ដុំយ៉ាងច្រើនដែលសូម្បីតែអ្នកហាត់យកសាច់ដុំក៏មិនអាចប្រៀបបាន។
បើនិយាយពីបរិមាណសាច់ដុំ យើងមិនអាចមិនរំលឹកដល់ឈ្មោះរបស់អ្នកចំបាប់ Sumo Chiyo នោះទេ។
គ្រាន់តែក្រឡេកមើលរូបភាពឃើញថា បុគ្គលម្នាក់នេះជាមនុស្សមានសាច់ដុំ។ គាត់មានទម្ងន់ ១២៦ គីឡូក្រាម ប៉ុន្តែភាគរយខ្លាញ់ក្នុងខ្លួនត្រឹម ១០.៣% ប៉ុណ្ណោះ។ សូម្បីតែប្រៀបនឹងបុរសជាមធ្យមម្នាក់ក៏បរិមាណខ្លាញ់នៅតែទាបដែរ អាចនិយាយបានថា នេះកម្រិតរបស់មនុស្សស្គម។ ចំពោះកម្រិតដូចនេះ តើពេលកំពុងហែលទឹកអាចអណ្តែតដែរទេ?
អ្នកចំបាប់ Chiyo មានមាឌតូច ប៉ុន្តែបញ្ហារបស់គាត់ស្ថិតនៅត្រង់ស្មា ងាយនឹងគ្រេចណាស់។ គាត់ប្រើសាច់ដុំដើម្បីដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីរក្សាលំនឹងស្មា Chiyo បានពង្រឹងសាច់ដុំយ៉ាងខ្លាំង ធ្វើឲ្យគាត់មានរាងកាយរឹងមាំដូចជាពាក់ពាសដែក
សមិទ្ធិផលរបស់ Chiyo ក៏គួរឲ្យសរសើរណាស់ដែរ ឈ្នះ ១០៤៥ ដង និងចាញ់ ៤៣៧ ដង។ អ្នកចំបាប់ដូចជាតំណាងឲ្យពិភព Sumo ដែលជាអ្នកកាន់កំណត់ត្រាជើងឯកចំនួន ៣១ លើក។ អារម្មណ៍ពេលឃើញមនុស្សមាឌតូចលើកបោះគូប្រកួតធំជាងខ្លួន ទិដ្ឋភាពប្រៀបដូចជាវីរបុរសចេញពីពិភពស្រមើស្រមៃ ធ្វើឲ្យគាត់មានអ្នកគាំទ្រជាច្រើនទូទាំងប្រទេស។
ទោះជាយ៉ាងណា Chiyo គ្រាន់តែជាករណីដ៏កម្រមួយ។ កត្តាសំខាន់របស់អ្នកចំបាប់ Sumo ម្នាក់នៅតែស្ថិតលើទម្ងន់។ និយាយអញ្ចឹងមិនមានន័យថា ធ្ងន់ល្អទេ កត្តាសំខាន់ត្រូវតែមានសាច់ដុំអាចបត់បែនបានល្អ និងរឹងមាំ។
អ្នកចំបាប់ Sumo ដែលអាចរក្សាតុល្យភាពកត្តាទាំងនេះ ប្រាកដជាឈានទៅដល់ Top class។
ក្រៅពីនេះ តាមរយៈអត្ថបទ ខ្ញុំក៏សង្ឃឹមថា យើងមិនសើចចំអកមនុស្សធាត់ដែលនៅជុំវិញខ្លួន។ ពួកគេអាចនឹងមានថាមពលអស្ចារ្យដែលអ្នកមិននឹកស្មានដល់។
Abe Kengo