ព្រះសង្ឃជប៉ុនបង្អួតក្បាច់រាំតាមតន្ត្រី EDM លើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងចូល
ភ្នំ Koya ខេត្ត Wakayama ត្រូវបានគេស្គាល់ដូចជាដែនដីនៃនិកាយ Koyasan Shingon របស់ព្រះពុទ្ធសាសនាជប៉ុន ដែលបានបង្កើតឡើងដោយព្រះតេជគុណ Kukai កាលពី ១២០០ ឆ្នាំមុន។
ប្រាសាទព្រះវិហារជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ក្នុង “កន្លែងពិសិដ្ឋ និងផ្លូវធ្វើធម្មយាត្រាតាមជួរភ្នំ Kii” ដូច្នេះមានភ្ញៀវមកលេងជាប្រចាំ។ ថ្មីៗនេះប្រាសាទកាន់តែទាក់ទាញចំណាប់អារម្មណ៍ នៅពេលដែលបានក្លាយជាទីតាំងថតផ្សាយពាណិជ្ជកម្មពិសេស ដោយមានការចូលរួមពីព្រះសង្ឃ។
ពាណិជ្ជកម្មចាប់ផ្តើមជាមួយនឹងទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៃទីសក្ការបូជា Koyasan Ekoin ដែលជាកន្លែងព្រះសង្ឃប្រមូលផ្តុំធ្វើសមាធិ និងសូត្រធម៌។ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់ ស្រាប់តែមានស្ករគ្រាប់មួយលេចចេញមក។ បន្ទាប់មកតន្ត្រីចាប់ផ្តើមមានការប្រែប្រួល ព្រះសង្ឃមួយអង្គចាប់ផ្តើមរាំ បន្តព្រះសង្ឃមួយផ្សេងទៀត។ តាមពិតព្រះសង្ឃដែលរាំតាមក្រោយជាសិស្សវិទ្យាល័យ Koyasan ស្លៀកស្បង់ចីវរព្រះសង្ឃ។
ក្បាច់រាំនេះត្រូវបានព្រះសង្ឃមួយអង្គដែលជាអ្នកសម្តែងមានឈ្មោះ Ryushin Takiyama ។ គាត់ក៏ជាស្ថាបនិកនៃ “Koyasan x Dance Project” ជាគម្រោងមួយដែលមានគោលបំណងចែករំលែកវប្បធម៌ ប្រវត្តិសាស្ត្រ និងជំនឿរបស់ Koyasan តាមរយៈសិល្បៈសម្តែង។ ជាទូទៅ Ryushin Takiyama តែងតែបញ្ចូលរបាំសហសម័យជាមួយនឹងកាយវិការដៃបែបប្រពៃណីព្រះពុទ្ធសាសនា (mudras) តាមលក្ខណៈពិសេសរបស់ខ្លួន។
តន្ត្រីមិនប្រកាន់សាសនាដែលពួកគេបានសម្តែងមានចំណងជើងថា “EDM Sutra Remix” ដែលនិពន្ធដោយ Kenta Higashioji ។
តើគោលបំណងវីដេអូជាអ្វី?
វីដេអូនេះក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងចូលនាពេលខាងមុខ។ Ryushin Takiyama បានសហការជាមួយក្រុមហ៊ុនស្ករគ្រាប់ Morinaga ដើម្បីបញ្ចូលស្ករគ្រាប់ Ramune ដ៏ល្បីរបស់ពួកគេចូលក្នុងពាណិជ្ជកម្ម។
មិនត្រឹមតែប៉ុណ្ណឹងអ្នកតំណាងរបស់ Morinaga បានយកស្ករគ្រាប់ទៅអោយ Koyasan Ekoin ដើម្បីទទួលពរជ័យពីព្រះតេជគុណតាមរយៈពិធីផ្លូវការ។
សិស្សចំនួន ១០០ នាក់ដែលចូលរួមក្នុងយុទ្ធនាការ Twitter របស់ Morinaga ចាប់ពីថ្ងៃទី ២៤ ខែធ្នូ ដល់ថ្ងៃទី ៤ ខែមករា នឹងចូលរួមចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ស្ករគ្រាប់សំណាងនេះ ហើយសិស្សចំនួន ២៤០ នាក់ដំបូងដែលមកកាន់ Ekoin ក៏ទទួលបានកាដូពិសេសកញ្ចប់ស្ករគ្រាប់ Ramune ធំដូចជាកាដូសំណាងដែរ។
yukie