ម្ចាស់ឆ្កែផ្តល់រង្វាន់ចំនួន ៥ លានយ៉េនសម្រាប់អ្នកដែលរកឃើញ Akubi
នៅព្រឹកថ្ងៃទី ២៨ ធ្នូ ម្ចាស់នាំសត្វចិញ្ចឹមតាម ៤ ក្បាល ក្នុងនោះមានឆ្កែមួយក្បាលឈ្មោះ Akubi ដើរលេងនៅសួន Yoyogi Tokyo ។ ចៃដន្យប្រឡៅករបស់ Akubi របូតចេញពីខ្សែចងធ្វើឱ្យឆ្កែភ័យស្លន់ស្លោរួចរត់ទៅបាត់។
ម្ចាស់របស់ Akubi បានសម្រេចបង្ហោះនៅលើទំព័រ Twitter (@keu_t8) របស់ខ្លួន ដើម្បីសុំជំនួយពីអ្នកទាំងអស់គ្នា។ ជិតមួយសប្តាហ៍បានកន្លងផុតទៅ ប៉ុន្តែមិនមានដំណឹងអ្វីឡើយ។
#拡散希望
12月28日午前8時頃から行方不明になり、6日が経ちました。本当に多くの方のご協力を頂き全力で捜索しておりますが
未だ見つかっておりません。そこで、謝礼として用意しておりました懸賞金を追記させて頂きました。
ご協力宜しくお願い致します。#迷子犬 #探しています #拡散希望RT pic.twitter.com/kHnSSWAvIu
— あくびを探しています (@keu_t8) January 3, 2022
យោងតាមការរៀបរាប់របស់ម្ចាស់ឆ្កែ Akubi ជាប្រភេទឆ្កែឈ្មោលអាយុមួយឆ្នាំ មានរូបរាងធំជាងសត្វឆ្កែដទៃទៀតដែលមានពូជដូចគ្នា មានទម្ងន់ ៣ គីឡូក្រាម។ ដើម្បីអោយកាន់តែងាយស្រួលក្នុងការស្វែងរក Akubi ជើងឆ្វេងខាងក្រោយរបស់វាមានរោមខ្លីជាងបើប្រៀបនឹងជើងផ្សេងទៀត ដោយសារថ្មីៗនេះកាត់ខ្លះ។
ថ្វីត្បិតតែក្នុងរូបថតដែលបានបង្ហោះបង្ហាញថា Abuki មានបូរមួយលើក្បាល ប៉ុន្តែ @keu_t8 បានអោយដឹងថាវាមិនបានពាក់ខណៈពេលវង្វេងនោះទេ។ @keu_t8 ក៏បានបន្ថែមថា Abuki មានភាពរួសរាយរាក់ទាក់ណាស់ នៅពេលដែលគេហៅឈ្មោះឬឈ្មោះហៅក្រៅថា “A-chan” ឆ្កែនឹងរត់ទៅជិតអ្នកហៅឬផ្អៀងក្បាល។
ម្ចាស់របស់ Abuki បានផ្តល់រង្វាន់ចំនួន ៥ លានយ៉េន សម្រាប់អ្នកដែលរកឃើញសត្វចិញ្ចឹម ហើយថែមទាំងជូនប្រាក់ ១ លានយ៉េនដល់អ្នកដែលអាចផ្តល់ព័ត៌មានត្រឹមត្រូវក្នុងការស្វែងរក Abuki ។
សញ្ញាក្រហមនៅក្នុង Tweet បង្ហាញពីទីតាំងដែល Abuki ធ្វើធ្លាក់ប្រឡៅក និងវង្វេង នៅកណ្តាលតំបន់ទីប្រជុំជននៃឧទ្យាន Yoyogi និង Hill Plaza ។ @keu_t8 គិតថា Abuki បានរត់ទៅទិសខាងជើង ដូច្នេះវាអាចនឹងវង្វេងនៅជុំវិញប្រាសាទក្បែរនោះឬនៅក្នុងព្រៃ និងគុម្ពឈើដែលខណ្ឌប្រាសាទ និងឧទ្យាន។
Hana