ជប៉ុនជាប់ចំណាត់ថ្នាក់លេខ ២ “Best Countries Ranking” ឆ្នាំ ២០២១ នៃ US News & World Report

នៅលើពិភពលោកប្រទេសនីមួយៗមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ដោយឡែកពីគ្នា។ ប្រទេសនីមួយៗមានចំណុចល្អ​របស់​ខ្លួន ចំណែកឯប្រទេសជប៉ុនក៏ដូចគ្នាដែរ។

ក្នុងតារាងចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅលើពិភពលោក  “Best Countries Ranking” ឆ្នាំ ២០២១ នៃ US News & World Report ដែលរួមបញ្ចូលប្រភេទចំណាត់ថ្នាក់ជាច្រើន ក្នុងនោះជប៉ុនជាប់ចំណាត់ថ្នាក់លេខពីរ។

ក្នុងនាមជាប្រទេសដែលធ្លាប់ប្រឈមនឹងវិបត្តិ​សេដ្ឋកិច្ច​អូស​បន្លាយ តើ​មាន​លក្ខណៈ​ទាក់ទាញ​អ្វី​ខ្លះ​ដែល​អាចទទួលបានចំណាត់ថ្នាក់ខ្ពស់បែបនេះ?

ឥឡូវនេះចូរក្រឡេកមើលចំណាត់​ថ្នាក់​របស់​ជប៉ុន​ក្នុង​ប្រភេទ​ចំណាត់ថ្នាក់នីមួយៗ។

  • កត្តាប្រថុយប្រថាន៖ ចំណាត់ថ្នាក់លេខ ២៨
  • សិទ្ធិពលរដ្ឋ៖ ចំណាត់ថ្នាក់លេខ ៧
  • ឥទ្ធិពលវប្បធម៌៖ ចំណាត់ថ្នាក់លេខ ៥
  • ស្មារតីសហគ្រិន៖ (ពាក្យទូទៅសំដៅលើកម្រិតងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្ម)៖ ចំណាត់ថ្នាក់លេខ ១
  • សម្បត្តិវប្បធម៌៖ ចំណាត់ថ្នាក់លេខ ១០
  • ការលើកទឹកចិត្ត (កម្លាំង និងការលើកទឹកចិត្តដើម្បីជំនះបញ្ហាប្រឈមសេដ្ឋកិច្ច)៖ ចំណាត់ថ្នាក់លេខ ៦
  • ភាពបើកចំហក្នុងអាជីវកម្ម៖ ចំណាត់ថ្នាក់លេខ ២៦
  • កម្លាំងឥទ្ធិពលរួម៖ ចំណាត់ថ្នាក់លេខ ៦
  • គុណភាពជីវិត៖ ចំណាត់ថ្នាក់លេខ ១៣
  • ទំនួលខុសត្រូវសង្គម៖ ចំណាត់ថ្នាក់លេខ ២០

ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ស្មារតីសហគ្រិន ជប៉ុនទទួលបានពិន្ទុពេញ (១០០ ពិន្ទុ)។ ដោយសារតែពិន្ទុប្រភេទ​ចំណាត់​នេះ​ខ្ពស់ ដូច្នេះទោះបីជាប្រភេទចំណាត់ផ្សេងទៀតមិនលេចធ្លោ សរុបទៅធ្វើអោយប្រទេសជប៉ុនទទួល​បាន​ចំណាត់ថ្នាក់លេខ ២ ។

មូលហេតុ​ដែលទទួលបានពិន្ទុនេះដោយសារការនិយមដូចជា៖

  • បុគ្គលិកចាប់ផ្តើមអាជីវកម្មផ្អែកលើការងារបន្ទាប់បន្សំ
  • មនុស្សវ័យកណ្តាលចាប់ផ្តើមអាជីវកម្មបន្ទាប់ពីឈានដល់អាយុចូលនិវត្តន៍
  • មនុស្សចាស់ និងស្ត្រីមេផ្ទះកំពុងចិញ្ចឹមកូនចាប់ផ្តើមអាជីវកម្ម ឆ្ពោះទៅរកអាជីវកម្មខ្នាតតូច
  • សិស្សចាប់ផ្តើមអាជីវកម្ម

នៅជប៉ុនការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងមានលក្ខណៈសាមញ្ញណាស់។ លើសពីនេះកញ្ចប់ឧបត្ថម្ភធន និងជំនួយដែលផ្តល់ដោយរដ្ឋាភិបាលតាមតំបន់ក៏បានក្លាយជាកម្លាំងចិត្តបង្កើនចំនួនអ្នកចាប់ផ្តើមអាជីវកម្មផង​ដែរ។

ក្នុងប្រភេទចំណាត់ថ្នាក់ឥទ្ធិពលវប្បធម៌ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៥ ក៏មិនមែនជារឿងចម្លែកទេ ព្រោះ Manga, Anime, Subculture (Subculture ៖ សំដៅលើក្រុមមនុស្សមានចំណង់ចំណូលចិត្តឬវប្បធម៌ដាច់ដោយ​ឡែក​​ធ្វើ​អោយពួកគេខុសពីសហគមន៍។ វប្បធម៌ និងចំណង់ចំណូលចិត្តទាំងនោះមិនផ្ទុយ និងមិនប៉ះពាល់ដល់វប្បធម៌ទូទៅ​នៃ​សង្គម​ទាំងមូល) មានប្រភពមកពីប្រទេសជប៉ុនត្រូវគេវាយតម្លៃខ្ពស់នៅលើពិភពលោក។ ទោះជាយ៉ាងណាសកម្មភាព​ច្នៃប្រឌិតនៅបរទេសទទួលឥទ្ធិពលពីស្នាដៃរបស់ជប៉ុនហាក់ដូចជាកាន់តែច្រើន ខ្ញុំគិតថាចំណាត់ថ្នាក់​លេខ ៥ ជាលទ្ធផលដែលអាចទទួលយកបាន។

តាមពិតទៅជនជាតិជប៉ុនមិនចូលចិត្តប្រថុយប្រថានប៉ុន្មានទេ ដូច្នេះមិនពិបាកយល់ទេដែរថាក្នុងប្រភេទចំណាត់​ប្រថុយ​ប្រថាន សមិទ្ធិផលរបស់ជប៉ុនមិនល្អ។

ប៉ុន្តែក្នុងប្រភេទចំណាត់ថ្នាក់ទំនួលខុសត្រូវសង្គម ជប៉ុនជាប់ចំណាត់ថ្នាក់ទាប (ជាប់ចំណាត់ថ្នាក់លេខ ២០) ខណៈដែលនេះជាកត្តាចាំបាច់សម្រាប់ជប៉ុនបង្ហាញពីភាពទាក់ទាញរបស់ខ្លួនទៅកាន់ពិភពលោក ហើយទន្ទឹមនឹងនេះបង្កើតទំនាក់ទំនងល្អលើមាត្រដ្ឋានសកលលោក។

ស្រដៀងគ្នាដែរលទ្ធផលប្រភេទចំណាត់ថ្នាក់គុណភាពជីវិត (ចំណាត់ថ្នាក់លេខ ១៣) ក៏មិនល្អប៉ុន្មានដែរ។ ជាការពិត​ចំពោះ​ប្រទេស​ដែលកើតមានករណីធ្វើអត្តឃាតមិនអាចត្រូវគេវាយតម្លៃថាគុណភាពជីវិតល្អនោះទេ។

បញ្ចប់ឆ្នាំ ២០២១ ជាមួយនឹងចំណាត់ថ្នាក់លេខ ២ ខ្ញុំគិតថាជប៉ុនធ្វើបានល្អណាស់។ មិនដឹងថាតើនៅឆ្នាំ ២០២២ ជប៉ុន​អាច​ឆ្ពោះ​ទៅរកចំណាត់ថ្នាក់នាំមុខដែរទេ?

*** ប្រសិនបើអ្នកចង់ដឹងអំពីចំណាត់ថ្នាក់ផ្សេងទៀត សូមចូលទៅកាន់តំណភ្ជាប់នេះ។

Spoil ៖ ចំណាត់​ថ្នាក់​លេខ​ ១ ​គឺ​ប្រទេស​កាណាដា និងកម្ពុជាចំណាត់ថ្នាក់លេខ ៥៥ ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: