គន្លឹះទាំង ២០ ជួយសន្សំប្រាក់យ៉ាងមានប្រសិទ្ធភាពសម្រាប់សិស្ស និស្សិតបរទេសនៅជប៉ុន

សិក្សានៅប្រទេសជប៉ុនត្រូវចំណាយច្រើនណាស់ ជាពិសេសប្រសិនបើអ្នកទៅសិក្សាដោយខ្លួនឯងនៅទីក្រុងធំៗ ដូច្នេះ​ចូរ​ស្វែង​យល់​គន្លឹះទាំង ២០ ខាងក្រោម ដើម្បីជួយឱ្យការរស់នៅឆ្ងាយពីផ្ទះមានភាពងាយស្រួល និងកាត់បន្ថយ​ការ​ចំណាយ។ 

ពេលដើរទិញអីវ៉ាន់

១. កំណត់ចំនួនប្រាក់អតិបរមាដែលត្រូវប្រើក្នុងមួយថ្ងៃ

ព្រោះតែចំនួនទឹកប្រាក់ដែលអ្នកអាចចំណាយក្នុងមួយខែមានកំណត់ ដូច្នេះត្រូវគណនាថាតើអ្នកអាចចំណាយប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ហើយគោរពតាមចំនួននោះ អ្នកនឹងសន្សំប្រាក់តាមផែនការផ្ទាល់ខ្លួន។

២. កុំចូលហាងលក់ទំនិញញឹកញាប់

ហេតុ​អ្វីបានជាហាងលក់ទំនិញមានភាពងាយស្រួល ព្រោះវានាំមកនូវភាពងាយស្រួលដោយមិនគិតពីពេលវេលាដល់​អ្នក​ប្រើ​ប្រាស់ ប៉ុន្តែតើ​អ្នកធ្លាប់​​កត់​សម្គាល់ថាផលិតផល ឬ​សេវាកម្ម​នៅហាងលក់​ទំនិញតែងតែថ្លៃជាងផ្សារ​ទំនើប​​ដែរ​ទេ? ដូច្នេះកាត់បន្ថយចូលហាងលក់ទំនិញអាចជួយអ្នកសន្សំប្រាក់។

៣. សួរខ្លួនឯងថា “តើរបស់នេះពិតជាចាំបាច់” មុនពេលទិញ

ចូរបង្កើតទម្លាប់គិតឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទិញអ្វីមួយ។ ចំណាយប្រាក់ទៅលើរបស់ដែលមិនចាំបាច់ជាសត្រូវដ៏ធំបំផុត។

រូបភាព https://www.pakutaso.com/20170132024post-10118.html

ពេលទទួលទាន

៤. បរិភោគអាហារនៅសាលា

អាហារដ្ឋាននៅសាកលវិទ្យាល័យ ឬសាលាវិជ្ជាជីវៈជប៉ុនមានលក្ខណៈសម្បូរបែបណាស់ ដូច្នេះប្រសិនបើចម្អិន Bento មិន​ទាន់ អ្នកនៅតែអាចទិញអា​ហារ​ថ្ងៃ​ត្រង់នៅអាហារដ្ឋានសាលា។

៥. ដាំបាយដោយខ្លួនឯង

កាត់បន្ថយការទទួលទានអាហារនៅក្រៅ ឬទិញបាយប្រអប់នៅហាងលក់ទំនិញ ដាំបាយនៅផ្ទះអាចជួយសន្សំប្រាក់បានច្រើន​។ ម្យ៉ាង​ទៀតរាល់ពេលដែលអ្នកដាំបាយ និងចម្អិនម្ហូប កុំចម្អិនតែមួយពេល គួរតែចម្អិនច្រើនរួចបែងចែកជាចំណែក​ៗ​ទុកក្នុងទូរទឹកកក។ នៅថ្ងៃណាដែលមមាញឹ អ្នកនឹងឃើញវិធីនេះងាយស្រួលណាស់។

៦. ធ្វើភេសជ្ជៈដោយខ្លួនឯង ដូចជាតែ កាហ្វេ យកតាមពេលចេញទៅក្រៅ

នៅប្រទេសជប៉ុនការរស់នៅមានភាពងាយស្រួល ព្រោះមានម៉ាសុីនលក់ដោយស្វ័យប្រវត្តិ និងហាងលក់ទំនិញ ប៉ុន្តែទាំងនេះជា “អន្ទាក់” ដែលអ្នកគួរ​តែ​ជៀស​វាង ព្រោះតម្លៃភេសជ្ជៈនីមួយៗថ្លៃជាងឱសថស្ថាន ឬផ្សារទំនើប។

៧. ស្វែងរកការងារក្រៅម៉ោងដែលមានផ្តល់អាហារដល់បុគ្គលិក

សិស្ស និស្សិតម្នាក់ៗ​ស្វែង​រក​ការងារ​ក្រៅ​ម៉ោង​ដែល​ស័ក្តិសម​នឹង​ខ្លួនដូចជាការងារនៅជិតផ្ទះ ប្រាក់ខែខ្ពស់ ស្លៀកពាក់ស្អាតជាដើម ប៉ុន្តែបើចង់សន្សំសំចៃកុំភ្លេចលក្ខខណ្ឌ “ផ្តល់អាហារដល់បុគ្គលិក” (ភាសាជប៉ុនគេហៅថា Makanai) ។ ចំពោះអ្នកដែលរកការងារក្រៅម៉ោងលើកដំបូង អ្នកអាចមើលទស្សនា​វដ្ដីឥតគិតថ្លៃ Town Work ដែល​អ្នកអាចយកបានដោយមិនគិតថ្លៃនៅតាមផ្សារទំនើប ស្ថានីយ៍រថភ្លើង ក្នុងនោះមានការងារជាច្រើនសម្រាប់​​អ្នក​​ជ្រើស​រើស។

៨. ប្រើកម្មវិធីទូរស័ព្ទដែលមានគូប៉ុងបញ្ចុះតម្លៃ

កម្មវិធី SmartNews គឺជាកម្មវិធីអានព័ត៌មានឥតគិតថ្លៃដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន មិនត្រឹមតែប៉ុណ្ណឹង កម្មវិធីនេះក៏រួមបញ្ចូលគូប៉ុងបញ្ចុះតម្លៃជាច្រើនដូចជា Yoshinoya, KFC, McDonald’s ជាដើម។ ប្រសិនបើទៅ​ហូប​ជា​មួយ​មិត្តភក្តិកុំភ្លេចប្រើគូប៉ុងបញ្ចុះតម្លៃទាំងនេះ។

៩. សម្គាល់ម៉ោងបញ្ចុះតម្លៃអាហារនៅផ្សារទំនើប (ជាទូទៅចាប់ពីម៉ោង ៨ យប់ឡើង)

នៅពេលអ្នកប្តូរទៅកន្លែងថ្មី អ្នកគួរតែស្វែងរកទីតាំងផ្សារទំនើបដែលនៅជិតផ្ទះ ហើយទន្ទឹមនឹងនេះកត់សម្គាល់ម៉ោងបញ្ចុះតម្លៃអាហារនៅផ្សារទំនើប ដើម្បី​រក​ទិញគ្រឿងផ្សំ ឬអាហារដែលមានតម្លៃសមរម្យ។

១០. ទិញផលិតផលដែលផលិតដោយផ្សារទំនើប ឬហាងនោះ

មានផលិតផលជាច្រើនមានតម្លៃសមរម្យ រីឯគុណភាពមិនចាញ់ម៉ាកយីហោធំនោះទេ។ ឧទាហរណ៍អ្នកអាចទិញកាហ្វេមួយពែងនៅ 7Eleven ជំនួស​ឱ្យ​កាហ្វេនៅ Starbucks បើនិយាយពីគុណភាពអាចមានភាពខុសគ្នា ប៉ុន្តែក៏អាច​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​ញៀនកាហ្វេផងដែរ។

ការប្រើប្រាស់ទឹកភ្លើង

១១. ប្រមូលសម្លៀកបំពាក់​បោក​ក្នុង​ពេល​តែ​មួយ ដើម្បី​សន្សំ​សំចៃថ្លៃទឹកភ្លើង

ក្នុងមួយសប្តាហ៍បោកសម្លៀកបំពាក់ពី ៣ ទៅ ៤ ដងស័ក្តិសមសម្រាប់និស្សិតអន្តរជាតិដែលរស់នៅម្នាក់ឯង។ ទម្លាប់​នេះ​ជួយ​សន្សំថ្លៃទឹក ភ្លើងជា​រៀងរាល់ខែ។

១២. ពិនិត្យមើលទឹកភ្លើងជាប្រចាំ

ប្រាកដណាស់កាត់បន្ថយការខ្ជះខ្ជាយទឹក ភ្លើងគឺជាផែនការសន្សំប្រកបដោយប្រសិទ្ធភាព។

ក្នុងជីវិតប្រចាំថ្ងៃ

១៣. រក្សាទុកវិក័យប័ត្រ

វិក័យប័ត្រគឺជាមធ្យោបាយងាយស្រួលបំផុតជួយអោយអ្នកដឹងថាខ្លួនកំពុងខ្ជះខ្ជាយប្រាក់ឬអត់ អ្នកអាចប្រើកម្មវិធីអានវិក័យប័ត្រដើម្បីវិភាគការចំណាយបច្ចុប្បន្នរបស់ខ្លួន។

១៤. ប្រើប្រាស់កាត និងកម្មវិធីពិសេសសម្រាប់សិស្ស និស្សិត

នៅប្រទេសជប៉ុនកម្មវិធីពិសេសសម្រាប់សិស្ស និស្សិតមានច្រើន ឧទាហរណ៍ពេលទិញសំបុត្ររថភ្លើង សំបុត្រកុន ច្រៀង​ខារ៉ាអូខេ កញ្ចប់ទូរគមនាគមន៍ជាដើម អ្នកត្រូវបង្ហាញកាតសិស្សនៅពេលប្រើសេវាកម្មពិសេស ដូច្នេះកុំភ្លេច​​យក​​កាត​​សិស្សតាម។

១៥. ប្រើកាត Credit ជំនួសឱ្យសាច់ប្រាក់

ទិញទំនិញដោយប្រើកាត Credit អាចជួយសន្សំពិន្ទុ យូរៗទៅនឹងទទួលបានកម្មវិធីពិសេស ក៏ដូចជាការបញ្ចុះតម្លៃ ជាពិសេសការប្រើប្រាស់ប័ណ្ណឥណទានជួយអោយអ្នកងាយស្រួលបង់ថ្លៃដូចជាថ្លៃជួលផ្ទះ ថ្លៃទឹក ភ្លើងនៅជប៉ុន ហើយ​អាស្រ័យ​​លើ​ធនាគារ​មានកម្មវិធីបញ្ចុះតម្លៃ និង Cash back ផងដែរ។

១៦. ទិញរបស់សំខាន់ៗនៅហាង ១០០ យ៉េន

មានរបស់របរប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនអ្នកអាចទិញនៅហាង ១០០ យ៉េនបាន។ ដូច្នេះ​បើ​មិនផ្តោតសំខាន់លើ​គុណភាព​ អ្នកអាចទៅកាន់ហាងដែល​មាន​តម្លៃ​ដូច​គ្នា។ ទោះជាយ៉ាងណា ទិញតែទំនិញដែលចាំបាច់ កុំទិញច្រើនព្រោះតែថោក។

១៧. ប្រើកម្មវិធីលក់របស់ជជុះ ឬកម្មវិធីដេញថ្លៃ

លក់របស់របរចាស់ៗដែលមិនប្រើ អ្នកនឹងទទួលបានប្រាក់បន្តិចបន្តួចត្រឡប់មកវិញ។ អ្នកអាចរកមើលកម្មវិធី Mercari ឬទៅកាន់ហាងជជុះដូចជា Book off, Hard off, 2nd Street…

១៨. អានសៀវភៅ និងទស្សនាវដ្តីនៅបណ្ណាល័យ

នៅជប៉ុនតម្លៃសៀវភៅមួយក្បាលប្រហែល ១០០០ យ៉េន ពិតជាខ្ជះខ្ជាយណាស់ ប្រសិនបើអ្នកទិញអានម្តងរួច​បោះ​ចោល។ ដូច្នេះ​សូម​ទាញយក​ប្រយោជន៍​​ក្នុងនាមជាសិស្ស និស្សិត ដើម្បីចូលបណ្ណាល័យអាន​សៀវភៅ​ដោយ​ឥត​គិតថ្លៃ។

១៩. សន្សំពិន្ទុរាល់ពេលដែលអាចធ្វើបាន

ភាគច្រើនឳសថស្ថាន ផ្សារទំនើប និងហាងលក់ទំនិញនៅជប៉ុនច្រើនចែកកាតសមាជិក សូមកុំស្ទាក់ស្ទើរក្នុងការ​យក​កាត​នេះ​នៅ​ទីតាំង​ជុំវិញផ្ទះ ព្រោះវាអាចជួយសន្សំប្រាក់តាមរយៈពិន្ទុ។

២០. ហើយជាចុងក្រោយ សន្សំប្រាក់តាមរយៈកន្លែងស្នាក់នៅដូចជាផ្ទះល្វែងរួម

នៅទីក្រុងតូក្យូតម្លៃជួលត្រឹម​តែ ៣០,០០០ យ៉េន/ខែឬ?

បន្ទប់គេងសម្រាប់ស្ត្រី

បន្ទប់គេងសម្រាប់បុរស

JAPO នាំមកនូវដំណោះស្រាយផ្ទះល្វែងរួមដែលផ្តល់ដោយក្រុមហ៊ុន Xross House ។ សេវាកម្មនេះផ្តល់ជូនបន្ទប់គេង កន្លែងធ្វើការដាច់ដោយ​ឡែក ក្រៅពីកន្លែងរួមដូចជា បង្គន់ បន្ទប់ទឹក និងផ្ទះបាយ។ ដោយសារបន្ទប់ជួលរួម ដូច្នេះតម្លៃ​ជួល​ក៏​ថោក​ជាង​ដែរ។ អាស្រ័យលើអចលនទ្រព្យ តម្លៃអាចទាបរហូតដល់ ៣០,០០០ យ៉េន។

លើសពីនេះកន្លែងស្នាក់នៅក៏រួមបញ្ចូលសេវាកម្មសម្អាតបន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមដូចជាម៉ាស៊ីនត្រជាក់ គ្រែ ទូខោអាវ ទូទឹកកក។

បរិវេណរួម

ប្រសិនបើអ្នកកំពុងស្វែងបន្ទប់ជួលដែលមានតម្លៃសមរម្យមិនគិតថ្លៃដើម (ដូចជា ថ្លៃចូល ថ្លៃសេវា ប្រាក់​កក់) នោះ Xross House គឺជាដំណោះស្រាយដ៏ល្អដែលអ្នកគួរតែពិចារណា។

នេះ​ជា​វីដេអូ​ JAPO សម្ភាសន៍​ជាមួយ​នឹងនារី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​រួម។ ចូរមើលវីដេអូ​ឱ្យ​ចប់ ដើម្បី​ក្រឡេក​មើលបន្ទប់របស់នាង។

ទម្រង់ចុះឈ្មោះទទួលព័ត៌មានពិគ្រោះយោបល់៖

ភាសាជប៉ុន

JAPO នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយលោកអ្នក។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: