ទំនៀមទម្លាប់ Kagami Biraki ដើមឆ្នាំនៅប្រទេសជប៉ុន

Kagami Biraki (鏡開き) គឺ​ជា​ទំនៀម​ទម្លាប់​ដែល​មាន​ជា​យូរ​មក​ហើយ ធ្វើឡើងនៅថ្ងៃទី ១១ ខែមករាជារៀងរាល់ឆ្នាំ កាលបរិច្ឆេទព្រឹត្តិការណ៍នេះប្រែប្រួលអាស្រ័យលើតំបន់។ ទំនៀម​ទម្លាប់​នេះបួងសួង​សុំ​អោយឆ្នាំថ្មីមាន​សន្តិភាព សុខភាព​​ល្អ និង​គ្មាន​ជំងឺមកយាយី។ ដើម្បីរៀបចំទំនៀមទម្លាប់នេះ អ្នកត្រូវតុបតែងនំដែលមានឈ្មោះថា Kagami Mochi នៅ​ថ្ងៃចុង​ឆ្នាំ ដែលគេចាត់ទុកជាកន្លែងគង់នៅរបស់ទេវតាឆ្នាំថ្មី ដូច្នេះដាក់តាំង Kagami Mochi ក្នុង​ផ្ទះ​ប្រៀបដូច​ជា​អញ្ជើញទេវតាចូលផ្ទះ។ ប្រហែលជាទំនៀមទម្លាប់នេះចាប់ផ្តើមនៅសម័យ Muromachi ។

រូបភាព https://forest17.com/wafu4/wa4_0975.html

ភាពខុសគ្នារវាងកាលបរិច្ឆេទប្រារព្ធធ្វើឡើង

ជាទូទៅនៅ Kanto, Tohoku, Kyushu និង Hokkaido ប្រារព្ធធ្វើឡើងបន្ទាប់ពីសប្តាហ៍ដំបូងនៃឆ្នាំថ្មី ពួកគេបើក Kagami biraki ដើម្បីរីករាយជាមួយនឹងស្រទាប់នំក្រាស់នៅខាងក្នុង។ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករាគេហៅ​ថា Matsu no uchi (ឱកាសអបអរសាទរឆ្នាំថ្មី) ។ ក្រៅពីនេះមនុស្សជាច្រើននិយាយថាតាំង Kagami Mochi ហួសថ្ងៃ​ទី ១១ មិនមែនជារឿងល្អទេ។

នៅ Kanto ដោយសារតែឆ្នាំថ្មី (Matsu no uchi) មានរយៈពេលរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ដូច្នេះគេបើកនៅថ្ងៃទី ១៥ ខែមករាឬថ្ងៃទី ២០ ខែមករា។

តំបន់មួយចំនួន និងទីក្រុងក្យូតូមានភាពខុសគ្នា ពួកគេប្រារព្ធធ្វើ Kagami Biraki នៅថ្ងៃទី ៤ ខែមករា។

មូលហេតុ​ខុសគ្នាដោយសារ​តែ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ នៅថ្ងៃទី ២០ ខែមេសាគឺជាថ្ងៃមរណភាពរបស់ Shogun Tokugawa Iemitsu ។ មុនពេល Tokugawa Iemitsu ទទួលមរណភាព ទំនៀមទម្លាប់ Matsun o uchi មានរយៈពេលរហូតដល់ថ្ងៃទី ១៥ ខែមករា ចំណែកឯ Kagami biraki ប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ឬ ២០ ។ ប៉ុន្តែបន្ទាប់ពី Tokugawa Iemitsu ទទួលមរណភាព ទំនៀមទម្លាប់នេះធ្វើឡើងនៅថ្ងៃទី ១១ ដើម្បីជៀសវាងប្រារព្ធនៅថ្ងៃទី ២០ ជាន់​នឹង​ថ្ងៃខួបមរណភាពរបស់ Shogun ។

ចំណាំពេលហូប Kagami Mochi

  • កុំប្រើកាំបិតកាត់

ប្រើកាំបិតកាត់ងាយស្រួលជាងប្រើញញួរ ឬដៃ ប៉ុន្តែកាំបិតក៏ដូចជាវត្ថុស្រួចជាបម្រាមក្នុងពិធីបើក។ ព្រោះ​កាំ​បិត​​រំលឹក​ដល់​ទំនៀម​​ទម្លាប់វះពោះ seppuku ។

  • កុំទុកឲ្យ​នៅសល់ឬបោះចោល

Kagami mochi គឺជាកន្លែងគង់នៅរបស់ទេវតាឆ្នាំថ្មី ដូច្នេះបោះចោល Mochi ជាបម្រាម។ អ្នក​ត្រូវ​តែ​ញ៉ាំ​អោយអស់​មិន​ទុក​ចោលសូម្បីតែបន្តិច។

ទទួលទាន Kagami Mochi នៅក្នុងបរិយាកាសគ្រួសារជួបជុំគឺជាទំនៀមទម្លាប់តាំងពីបុរាណរបស់ប្រជាជនជប៉ុន។ ក្រុមគ្រួសារមួយចំនួនលែង​រក្សា​ទំនៀម​ទម្លាប់​នេះ ប៉ុន្តែនេះជាផ្នែកមួយនៃវប្បធម៌ សូមជូនពរអោយអ្នកទាំងអស់គ្នា​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: