បុរស​អនុវត្តពិធីវះពោះធ្វើ​អត្តឃាតដូចសាមូរ៉ៃដើម្បីអំពាវនាវឱ្យទាហានក្រោកឈរផ្តួលរំលំរដ្ឋាភិបាល

បុរសរូបនេះធ្លាប់ជាបេក្ខជននាំមុខគេនៃរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ បានធ្វើពិធីវះពោះធ្វើអត្តឃាតដូច​សាមូរ៉ៃ បន្ទាប់​ពី​បាន​អំពាវ​នាវ​ឱ្យទាហានក្រោក​ឈរ​ផ្តួល​រំលំរដ្ឋាភិបាល ប៉ុន្តែមិនបានសម្រេច។

លោក Yukio Mishima ជាអ្នកនិពន្ធជនជាតិជប៉ុនដ៏ល្បី ហើយក៏ជាអ្នកគាំទ្ររបបរាជានិយមសក្តិភូមិផងដែរ។ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៧០ លោក Mishima បានថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារស្វ័យការ​ពារ​ជប៉ុន ក្នុង​នោះ​លោក​បាន​អំពាវនាវឱ្យទាហានផ្តួលរំលំរដ្ឋាភិបាលដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកបន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ។

រូបគំនូរទិដ្ឋភាព Yukio Mishima ពេលអនុវត្តពិធីវះពោះ

នៅពេលដែលការតស៊ូមិនបានសម្រេច លោក Mishima បានវះពោះធ្វើអត្តឃាតតាមពិធីដូច​សាមូរ៉ៃ។ ក្នុងពិធីបែបប្រពៃណី មានបុគ្គល​ម្នាក់​ឈរនៅ​ក្បែរនោះចាំកាត់ក្បាលអ្នកដែលទើបតែវះពោះ ដើម្បី​បញ្ចប់​ការ​ឈឺ​ចាប់។ មិត្តម្នាក់របស់លោក Mishima ទទួលបន្ទុកនេះ ប៉ុន្តែកាត់​បី​ដងមិនបានសម្រច។ នៅទីបំផុតមនុស្សម្នាក់ទៀតចូលមកជួយបញ្ចប់​ពិធី​នេះ។

លោក Yukio Mishiman (១៩២៥-១៩៧០) ធ្លាប់ត្រូវគេប្រដូចទៅនឹង “Ernest Hemingway របស់ជប៉ុន” ។ លោកបានបន្សល់ទុកស្នាដៃអក្សរសាស្ត្រល្បីៗជាច្រើន។ នៅឆ្នាំ ១៩៦៨ លោក Yukio Mishiman ក៏ជាបេក្ខជននាំមុខគេនៃរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រផងដែរ។

ក្រោយសង្គ្រាមលោកលើកទីពីរ លោក Yukio Mishiman មិនពេញចិត្តនឹងសង្គមជប៉ុនដែលត្រូវត្រួតត្រា និងគ្រប់គ្រងដោយ​បស្ចិមប្រទេស ដូច្នេះបានបង្កើតក្រុមជីវពលមួយមានឈ្មោះថា Tatenokai រៀបចំការបង្រៀន អំពាវនាវ​អោយលុប​បំបាត់​មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ​ជប៉ុន។

ខ្លឹមសារមាត្រា ៩ គឺប្រកាស​បោះបង់​ច្បាប់អាជ្ញាសឹក​ជា​ប្រទេស​អធិបតេយ្យ ដូច្នេះជប៉ុនមិនអាចកាន់កាប់កងទ័ពជាផ្លូវការបានទេ។

លោក Yukio Mishima ចង់ស្តាររបបរាជានិយមសក្តិភូមិ ដែលក្នុងនោះអធិរាជមានអំណាចផ្តាច់ការ។ លោក Mishima បាននិយាយថាជប៉ុនបាត់បង់ “ស្មារតីសាមូរ៉ៃ” របស់ខ្លួនរាប់ពាន់ជំនាន់ក្រោយសង្គ្រាមលោក។

លោក Yukio Mishima (កណ្តាល) អំពាវនាវឱ្យស្តាររបបរាជានិយមសក្តិភូមិឡើងវិញ។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៧០ លោក Yukio Mishiman និងមនុស្ស ៤ នាក់ទៀតទម្លុះចូលទៅក្នុងទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារស្វ័យការ​ពារ​ជប៉ុន ចាប់ចងមេបញ្ជាការ Kanetoshi Mashita ។ ដោយឈរនៅលើយ៉រនៃការិយា​ល័យ​មេបញ្ជា​ការ លោក Yukio Mishiman បានអំពាវនាវឱ្យទាហានក្រោកឈរឡើងផ្តួលរំលំរដ្ឋាភិបាល។

Yukio Mishima និយាយយ៉ាងក្លាហានថា “តើស្មារតីសាមូរ៉ៃបាត់ទៅណាអស់ហើយ?” ប៉ុន្តែគ្មានទាហានម្នាក់ស្តាប់បង្គាប់នោះទេ ហើយថែមទាំងប្រឆាំងនឹង Yukio Mishima ទៀតផង។

នៅពេលបញ្ចប់សុន្ទរកថារបស់ខ្លួន Yukio Mishima ស្រែកយ៉ាងខ្លាំងថា “សូមឱ្យព្រះចៅអធិរាជមានព្រះជន្មយឺនយូរ” បីដង ហើយត្រឡប់ទៅការិយា​ល័យ​វិញ។ ក្រោយមកគាត់ធ្វើអត្តឃាតវះពោះ។

ចំណែកឯ​មនុស្ស ​៣​ នាក់​ទៀត​ដែល​ចូលរួម​ក្នុង​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល​ត្រូវ​ចាប់ខ្លួន និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​​រយៈ​ពេល ៤ ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពីបទ “ជួយធ្វើអត្តឃាត”​ និង “កាន់កាប់កាំបិត និងដាវដោយខុសច្បាប់” ។

មុនលោក Yukio Mishima គ្មានជនជាតិជប៉ុនណាម្នាក់ធ្វើអត្តឃាតវះពោះតាំងពីសង្គ្រាមលោកលើកទីពីរ ហើយ Yukio Mishima ក៏ជាមនុស្សចុងក្រោយនៅជប៉ុនដែលបានធ្វើពិធីនេះផងដែរ។ 

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: