ការនេសាទត្រីបាឡែនដែលមានអាយុជាង ៤០០ ឆ្នាំនៅជប៉ុន
នៅឆ្នាំ ២០១៩ ជប៉ុនដំណើរការចាប់ត្រីបាឡែនឡើងវិញ ក្នុងគោលបំណងពាណិជ្ជកម្មបន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំ។ ទោះជាយ៉ាងណាឃើញថាមុខរបរប្រពៃណីនេះកំពុងតែបាត់បង់បន្តិចម្តងៗហើយ។
ទំនាក់ទំនងដែលមានអាយុកាលរាប់សតវត្សរវាង Wada ទីក្រុងឆ្នេរសមុទ្រ Minamiboso ខេត្ត Chiba ភាគខាងត្បូងប្រទេសជប៉ុន និងសកម្មភាពនេសាទត្រីបាឡែន។
ការនេសាទត្រីបាឡែនពាណិជ្ជកម្មនៅប្រទេសជប៉ុនសព្វថ្ងៃកំពុងទទួលការឧបត្ថម្ភធនពីរដ្ឋាភិបាល។
នៅពេលមកលេងទីក្រុងឆ្នេរសមុទ្រប៉ាស៊ីហ្វិកនេះ ភ្ញៀវទេសចរណ៍នឹងមើលឃើញគំរូគ្រោងឆ្អឹងត្រីបាឡែនខៀវ រីករាយជាមួយសាច់ត្រីបាឡែនចៀននៅភោជនីយដ្ឋានក្នុងស្រុក និងទិញវត្ថុអនុស្សាវរីយ៍នៅហាងក្បែរនោះ។
នៅពេលដែលជប៉ុនដកខ្លួនចេញពីគណៈកម្មការនេសាទត្រីបាឡែនអន្តរជាតិ (IWC) ក្នុងឆ្នាំ ២០១៩ ប្រជាជនទីក្រុង Wada រីករាយនឹងសង្ឃឹមថាអាចត្រលប់មករកការនេសាទ និងបន្តមុខរបរប្រពៃណីដែលមានអាយុកាលជាង ៤០០ ឆ្នាំមុន។
អ្នកនេសាទនៅជប៉ុនសម្លាប់ត្រីបាឡែនមួយក្បាល។
ក្រោយរយៈពេល ២ ឆ្នាំសកម្មភាពនេសាទត្រីបាឡែននៅទីក្រុង Wada និងទីប្រជុំជនផ្សេងទៀតនៅប្រទេសជប៉ុនមិនមានការអភិវឌ្ឍន៍ខ្លាំងដូចការរំពឹងទុកឡើយ។
Guardian ឧស្សាហកម្មនេសាទត្រីបាឡែនជប៉ុនកំពុងប្រឈមនឹងឧបសគ្គជាច្រើន។ មូលហេតុមកពីអ្នកនេសាទកាន់តែចាស់ នាវាហួសសម័យ អាកាសធាតុប្រែប្រួល ហើយសំខាន់បំផុតគឺជនជាតិជប៉ុនលែងចូលចិត្តសាច់ត្រីបាឡែន។
លោក Patrick Ramage នាយកប្រតិបត្តិមូលនិធិអន្តរជាតិនៃសុខុមាលភាពសត្វបាននិយាយថា៖
“បច្ចុប្បន្នការនេសាទត្រីបាឡែននៅប្រទេសជប៉ុនជាការបរាជ័យផ្នែកសេដ្ឋកិច្ច អាចទ្រទ្រង់បានដោយផ្អែកលើការឧបត្ថម្ភធនពីរដ្ឋាភិបាល” ។
សាច់ត្រីបាឡែនបំពងនៅភោជនីយដ្ឋានក្នុងតំបន់ទីក្រុង Wada ប្រទេសជប៉ុន។
នៅពេលអនាគត លោក Patrick Ramage ជឿជាក់ថាទីក្រុងនេសាទត្រីបាឡែនជប៉ុននឹងត្រូវផ្លាស់ប្តូរ ដោយងាកទៅរកទេសចរណ៍ធម្មជាតិ។
លោក Patrick Ramage បានបន្ថែមថា “យល់ល្អទុកអោយភ្ញៀវទេសចរណ៍ចំណាយប្រាក់ចូលមើលត្រីបាឡែនជាជាងប្រជាជនជប៉ុនបន្តការនេសាទត្រីបាឡែនតាមរយៈការបង់ពន្ធ” ។
ប៉ុន្តែលោក Yoshinori Shoji ប្រធានក្រុមហ៊ុន Gaibo Hogei ដែលជាក្រុមហ៊ុននេសាទត្រីបាឡែនអស់រយៈពេលជាង ៧០ ឆ្នាំនៅទីក្រុង Wada និយាយថាបោះបង់សកម្មភាពនេសាទត្រីបាឡែនជារឿងនឹកស្មានមិនដល់។
លោក Yoshinori Shoji បាននិយាយថា “ខ្ញុំដឹងថារឿងនេះបង្កអោយមានចម្រូងចម្រាសនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ប៉ុន្តែត្រីបាឡែនគ្រាន់តែជាប្រភពអាហារសម្រាប់ពួកខ្ញុំប៉ុណ្ណោះ” ។
ដើម្បីរក្សាមុខរបរប្រពៃណី អាចសាច់ត្រីបាឡែនទទួលទានពីរដងក្នុងមួយឆ្នាំនៅសាលាបឋមសិក្សាក្នុងស្រុក។ កុមារត្រូវបានអញ្ជើញឱ្យមកមើលត្រីបាឡែននៅកន្លែងធ្វើការ។
លោក Yoshinori Shoji បានបន្ថែមថា “ហេតុអ្វីបានជាមិនអាចបរិភោគសាច់ត្រីបាឡែន? មនុស្សតែងតែបរបាញ់សត្វព្រៃអាស្រ័យលើជម្រករបស់ពួកវា។ តួនាទីរបស់ពួកយើងនាំមកនូវឱកាសភ្លក់សាច់ត្រីបាឡែនក្នុងស្រុក។ យើងមិនបង្ខំអ្នករាល់គ្នានោះទេ” ។
យ៉ាងណាមិញការនេសាទត្រីបាឡែននៅទីក្រុង Wada កំពុងប្រឈមនឹងការលំបាកជាច្រើន។ ចាប់ពីខែមេសារហូតដល់ខែតុលា ឆ្នាំ ២០២០ អ្នកស្រុកចាប់បានត្រីបាឡែនតែ ៩ ក្បាលប៉ុណ្ណោះ ហើយឆ្នាំនេះចំនួននៅតែដដែល។
កប៉ាល់ជប៉ុនចេញដំណើរក្នុងពេលដំណាលគ្នានៅថ្ងៃទី ៣ ខែមេសា ដើម្បីចាប់ផ្តើមរដូវកាលនេសាទត្រីបាឡែនឆ្នាំ ២០២១ ជាផ្លូវការ មិនខ្វល់ពីការតវ៉ា …
លោក Yoshinori Shoji និយាយថាសមុទ្រឡើងកំដៅដែលបណ្តាលឱ្យត្រីបាឡែនផ្លាស់ទីទៅភាគខាងជើង ខណៈដែលខ្យល់ព្យុះកើតឡើងញឹកញាប់ធ្វើឱ្យកប៉ាល់នេសាទត្រីបាឡែនត្រូវឈប់នៅកំពង់ផែមួយរយៈពេលយូរ។
យោងតាមអ្នកស្រី Junko Sakuma សេដ្ឋវិទូការនេសាទត្រីបាឡែនជប៉ុន អាជីពនេះនឹងមិនអាចដំណើរការទេបើគ្មានការឧបត្ថម្ភធនពីរដ្ឋាភិបាលចំនួន ៥,១ ពាន់លានយ៉េនក្នុងមួយឆ្នាំ (ប្រហែល ៤៤,៥ លានដុល្លារ) ។
អ្នកស្រី Sakuma បាននិយាយថា “ធ្លាប់មានភាពចម្រូងចម្រាសរវាងជនជាតិជប៉ុន និងជនបរទេសស្តីអំពីការនេសាទត្រីបាឡែន។ ប៉ុន្តែឥឡូវនេះស្ទើរតែអស់ចម្ងល់ហើយ ប្រជាជនជប៉ុនគ្រាន់តែកំពុងបំភ្លេចសាច់ត្រីបាឡែនបែបប្រពៃណី” ។
Hana