អំពើ​ផិត​ក្បត់នៅសម័យបុរាណត្រូវទទួលទោសប្រហារជីវិត

រឿងប្តីប្រពន្ធអ្នកក្រៅមិនអាចយល់នោះទេ បើមើលពីខាងក្រៅប្រហែលឃើញតែប្តីប្រពន្ធកំពុងសប្បាយរីក​រាយ​ប៉ុណ្ណោះ ប៉ុន្តែតាមពិតយ៉ាងណាមាន​តែ​ពួក​គេទើបដឹង។

ក្នុងចំណោមប្តីប្រពន្ធដែលមិនចុះសម្រុងគ្នា មានច្រើនករណីទៅរកក្រៅ។ អំពើផិតក្បត់មិនត្រឹមតែស្វែងរកអ្នកជំនួសប៉ុណ្ណោះទេ ចំពោះមនុស្សម្នាក់ដែលមានកង្វល់ច្រើនក្នុងចិត្ត មាននរណាម្នាក់នៅក្បែរចែករំលែក ធ្វើឲ្យស្នេហា​រឹត​តែ​ផ្អែម​ល្ហែម។ នៅពេលធ្លាក់ក្នុងភាពផិត​ក្បត់គ្មានផ្លូវដកខ្លួនបានទេ នោះជាអ្វីដែលគួរឲ្យ​ខ្លាច​បំផុត។

មិនថានៅសម័យណាតែងតែមានអំពើ​ផិត​ក្បត់ អ្វីដែលខុសគ្នាគឺការដាក់ទណ្ឌកម្ម។ តើ​អំពើ​ផិតក្បត់​កាល​​សម័យ​ពី​​​ដើម​​​នៅ​​​​​ជប៉ុន​ទទួល​ទោស​បែប​​ណា?

រូបភាព https://mag.japaaan.com/archives/112351/2

សម័យ Kamakura

Kamakura គឺជាការចាប់ផ្តើមនៃសាមូរ៉ៃ ការដាក់ទណ្ឌកម្មចំពោះអំពើផិតក្បត់ត្រូវបានកំណត់។ បើអ្នកជាម្ចាស់​ដី​ត្រូវរឹបអូសដីពាក់កណ្តាល ប្រសិន​បើ​ជាបុគ្គលិករដ្ឋាភិបាលត្រូវដកហូតអំណាច ហើយប្រសិនបើជាអ្នកមិនមាន​កម្ម​សិទ្ធិ​អ្វី​ទាំងអស់ត្រូវនិរទេសទៅកោះដាច់ស្រយាល។

មិនខ្វល់ថាអំពើផិតក្បត់ត្រូវបានអនុញ្ញាតឬអត់ទេ បុរស និងស្ត្រីត្រូវផ្តន្ទាទោសស្មើគ្នា។

សម័យ Muromachi

ចាប់ពីសម័យ Kamakura ដល់សម័យ Muromachi នៅតែបន្សល់ដានសង្គមអភិជន ដូចជាពួកអភិជនរាជវង្សា​នុវង្ស។ រហូតមក​ដល់សម័យ​ច្បាប់ដាក់​ទណ្ឌកម្ម​កាន់​តែ​តឹងរ៉ឹង បុរសដែលត្រូវគេដណ្តើមប្រពន្ធ អាច​សម្លាប់ប្រុសស្នេហ៍​របស់​ប្រពន្ធ។ នៅសម័យនោះសម្លាប់មនុស្សត្រូវចាត់ទុកជាទង្វើស្របច្បាប់ ទាក់​ទង​នឹង​ច្បាប់​នេះ តំបន់​នីមួយៗ​​នៅក្នុង​ប្រទេស​ជប៉ុនមានភាពខុសគ្នាបន្តិចបន្តួច ឧទាហរណ៍នៅកោះ Shikoku មានច្បាប់ដូចនេះ “ប្រសិន​បើ​ប្រពន្ធសាមូរ៉ៃប្រព្រឹត្តអំពើផិតក្បត់ សាមូរ៉ៃអាចសម្លាប់ទាំងប្រពន្ធ និងប្រុសស្នេហ៏របស់ប្រពន្ធ ប៉ុន្តែបើសម្លាប់​មិន​បាន អ្នកទាំងបីនឹងត្រូវប្រហារជីវិត” ។

សម័យអេដូ

នៅសម័យអេដូគឺជាយុគសម័យចុងក្រោយរបស់សាមូរ៉ៃ ពេលនោះអំពើផិតក្បត់ចាត់ទុកជាទោសប្រហារជីវិត។

ស្រដៀងទៅនឹងសម័យ Muromachi សម័យអេដូអនុញ្ញាតឲ្យ​សម្លាប់ស្រី ឬប្រុសស្នេហ៍ និងប្រពន្ធដែលប្រព្រឹត្តអំ​ពើ​ផិត​ក្បត់។ ក្រៅពីនេះនៅសម័យ​អេដូ​មានច្បាប់មួយចែងថា ឪពុកអាចសម្លាប់កូនស្រី បើនាងផិតក្បត់មុនពេល​រៀប​ការ។

ជាទូទៅគោលការណ៍ខាងលើត្រូវបានអនុវត្តចំពោះសាមូរ៉ៃ។ មូលហេតុ​ដែលឃោរឃៅបែបនេះព្រោះសាមូរ៉ៃត្រូវបង្ហាញ​ពីកម្លាំងរបស់ខ្លួន កម្រិត​វប្បធម៌ ព្រម​ទាំង​ទាមទារឲ្យ​មាន​ការ​គោរព​ក្នុង​នាម​ជា​មនុស្សម្នាក់។ មិនត្រឹម​តែ​សាមូរ៉ៃ​ប៉ុណ្ណោះ​ទេ រួមទាំងក្រុមគ្រួសាររបស់ពួកគេ។ ក្នុង​នាម​ជា​មនុស្ស​មាន​ឯកសិទ្ធិ ពួកគេ​ក៏​ទាមទារ​សិទ្ធិ​នៃថ្នាក់គ្រប់គ្រងផងដែរ។ ពិតជាគួរឲ្យ​ខ្លាច ប្រសិនបើច្បាប់តឹងរ៉ឹងពេក មិនមានការយោគយល់ ក៏ដូចជាកត្តាផ្សេងទៀត​ដែល​ត្រូវ​ពិចារណា។

ប៉ុន្តែ​​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​នេះ​ទៅ​ទៀត​ ទោះបីជាពួកគេត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ ក៏​មនុស្ស​នៅ​សម័យ​​នោះ​​​នៅ​​តែ​​បន្ត​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់…

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: