កម្រងរូបភាពដែលគួរឱ្យទាក់ទាញអារម្មណ៍នៃប្រទេសជប៉ុនកាលពី ៧០ ឆ្នាំមុន
នៅឆ្នាំ ១៩៥១ លោក Werner Bischof ត្រូវបានបញ្ជូនទៅបេសកកម្មនៅសមរភូមិកូរ៉េ។ ក្នុងអំឡុងពេលនោះអ្នកថតរូបមានឱកាស “ធ្លាក់ក្នុងអន្លង់ស្នេហ៍” ជាមួយនឹងទេសភាពស្រស់ស្អាតនៃប្រទេសជប៉ុន។
ទីធ្លាគ្របដណ្តប់ដោយព្រិលនៅទីសក្ការបូជា Meiji ទីក្រុងតូក្យូក្នុងឆ្នាំ ១៩៥១ ។
លោក Werner Bischof កើតនៅឆ្នាំ ១៩១៦ កាលអាយុ ៣៥ ឆ្នាំ គាត់បានទៅដល់ប្រទេសកូរ៉េដើម្បីថតរូបសមរភូមិ។ ដើរតាមទាហានអាមេរិក លោក Werner Bischof បានទៅដល់ប្រទេសជប៉ុន ហើយសម្រេចចំណាយពេលមួយឆ្នាំនៅទីនេះ និងស្វែងយល់អំពី “ជម្រៅស្មារតី” នៃប្រទេសនេះ។
រូបថតខាងលើបង្ហាញពីស្ត្រីជនជាតិជប៉ុនម្នាក់កំពុងហាលសូត្រនៅទីក្រុងក្យូតូក្នុងឆ្នាំ ១៩៥១ ។ ទីក្រុងក្យូតូល្បីឈ្មោះដោយសារសិប្បកម្មប្រពៃណី សូត្រនៅទីនេះប្រើសម្រាប់ដេរឈុត Kimono ថ្លៃបំផុត។
ការរស់នៅថែរក្សាប្រពៃណី ប៉ុន្តែទទួលយកលក្ខណៈទំនើប ភាពជឿនលឿនរបស់ប្រជាជនជប៉ុនធ្វើអោយលោក Werner Bischof ចាប់អារម្មណ៍។
ព្រះសង្ឃមួយអង្គកំពុងសម្រាកនៅប្រាសាទ Ryoanji នៅទីក្រុងក្យូតូក្នុងឆ្នាំ ១៩៥១ ។
នៅប្រទេសជប៉ុន លោក Werner Bischof ធ្វើជាមិត្តនឹងអ្នកថតរូប Ihei Kimura ដែលជាអ្នកណែនាំអាថ៌កំបាំងវប្បធម៌ជប៉ុនជាច្រើន។ ពួកគេទៅទស្សនាទីសក្ការៈបូជា និងស្រាវជ្រាវសិល្បៈប្រពៃណីជាមួយគ្នា។
ទាហាន Marines កាលពីសម័យបុរាណ។
រូបគំនូររបស់ Michiko Jinuma ជានិស្សិតផ្នែកម៉ូត ដែលលោក Werner Bischof ថតនៅទីក្រុងតូក្យូ។
អ្នកថតរូបបាននិយាយថា “ខ្ញុំតែងតែស្វែងយល់យ៉ាងច្បាស់ ហាក់ដូចជាហួសពីវិសាលភាពជាអ្នកសារព័ត៌មាន។ ខ្ញុំដឹងថាខ្លួនជាសិល្បករម្នាក់ មិនមែនអ្នកសារព័ត៌មាននោះទេ” ។
វាលផ្កាឈូកឯកោនារដូវរងានៅទីក្រុងតូក្យូ។
ក្រៅពីជីវិតរបស់ប្រជាជន ធម្មជាតិក៏ជាអ្វីដែលធ្វើឱ្យលោក Werner Bischof មានការចាប់អារម្មណ៍ផងដែរ។
ម៉ូដសក់កូនក្រមុំបែបប្រពៃណី រ៉ូបអាពាហ៍ពិពាហ៍បែបប្រពៃណីជប៉ុននៅតែមានរហូតមកដល់សព្វថ្ងៃ បើទោះជាភាគច្រើនធ្វើតាមបែបអឺរ៉ុបក៏ដោយ។ ពិធីមង្គលការរចនាប័ទ្មបែបនេះច្រើនប្រារព្ធនៅកន្លែងពិសិដ្ឋដូចជាទីសក្ការៈជាដើម។
ទិដ្ឋភាពស្រុក Shimbashi (Tokyo) ។
ក្នុងអំឡុងពេលរស់នៅប្រទេសជប៉ុន លោកក៏បានទៅដល់ Nara ដែលជារាជធានីដំបូងនៃប្រទេសជប៉ុន។ រាជធានីបុរាណមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារប្រាសាទ និងព្រះពុទ្ធសាសនា។ នៅសតវត្សទី ៨ ក្នុងសម័យ Nara ព្រះពុទ្ធសាសនារីកចម្រើនខ្លាំង។
គេជឿថាវត្តអារាមកាន់តែច្រើននឹងធ្វើអោយប្រទេសមានស្ថិរភាព។ ដោយសារមូលហេតុនេះបានជាសំណង់ពុទ្ធសាសនាជាច្រើនត្រូវបានគេសាងសង់នៅទីនេះ។
AD