អ្នកបើកបរត្រូវពិន័យកាត់បន្ថយប្រាក់ខែព្រោះតែញ៉ាំអាហារជាមួយប្រពន្ធនៅលើឡានក្រុងអំឡុងពេលសម្រាក

កាលពីថ្ងៃទី ២៣ ការិយាល័យដឹកជញ្ជូនទីក្រុង Yokohama បានពិន័យកាត់បន្ថយប្រាក់ខែ ១០% សម្រាប់អ្នកបើក​បរ​នៅ​ការិយា​ល័យពាណិជ្ជកម្ម Konan អាយុ ៤៩ ឆ្នាំ ដោយសារតែទទួលទានអាហារជាមួយប្រពន្ធនៅលើឡានក្រុងអំឡុង​ពេល​សម្រាក។

យោងតាម​ព័ត៌មាន​ពី​ការិយាល័យបានអោយដឹងថា កាលពី​ខែសីហាអ្នកបើកបរ​រូបនេះបើករថយន្តក្រុងលេខ ១០៧ ធ្វើ​ដំណើរទៅដល់ស្ថានីយ៍ Yokodai (Isogo-ku) ។ ពេលទៅដល់ស្ថានីយ៍ស្រាប់តែប្រពន្ធអ្នកបើកបរ​ឡើង​រថយន្ត​​ក្រុង។ អ្នកបើកបរមិនព្រមឱ្យប្រពន្ធចុះនៅចំណតទេ ប៉ុន្តែធ្វើដំណើរបន្ត ៥០ ម៉ែត្រទៅកាន់សួនច្បារដើម្បីសម្រាក។ គាត់​ហៅប្រពន្ធអោយទៅទិញអាហារសម្រន់ ហើយ​អ្នក​ទាំង​ពីរ​ហូបនៅលើឡានក្រុងជាមួយគ្នា។

ដោយសារ​ទ្វារ​ឡានក្រុង​បើក អ្នកដំណើរមានការសង្ស័យ​បាន​រាយការណ៍​ទៅ​វិញ។ តាមរយៈវីដេអូដែលថតបានពីកាមេរ៉ា អំឡុងពេលធ្វើដំណើរ ៥០ ម៉ែត្រទៅកាន់កន្លែងសម្រាក អ្នកបើកបររូបនេះមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទេ។

ចំពោះព័ត៌មាននេះ អ្នកនិយមប្រើអុីនធឺណេតជប៉ុនមានមតិយោបល់ផ្សេងៗគ្នាជាច្រើន ក្រៅពីគំនិតលើកឡើង​ថា​គួរ​តែ​ដាក់​ទណ្ឌកម្ម ក៏មានមនុស្សមួយចំនួនអាណិតយោគយល់អ្នកបើកបរផងដែរ។

  • គ្មានអ្វីត្រូវនិយាយទេបើរឿងផ្ទាល់ខ្លួន និងការងារបែងចែកមិនបាន
  • ខ្ញុំគិតថាគាត់មិនដឹងថាខ្លួនជាអ្នកបើកបរនោះទេ
  • តឹងរ៉ឹង​បន្តិចហើយ ប៉ុន្តែ​គោលការណ៍​ជា​គោលការណ៍ មិនដឹងធ្វើម៉េចទេ
  • ខ្ញុំយល់ថាញ៉ាំអាហារសម្រន់លើឡានមិនមែនជាបញ្ហាទេ។ ជាការពិតណាស់គាត់គួរតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ហើយ​ខ្ញុំ​មិន​មានយោបល់អ្វីចំពោះរឿងញ៉ាំអាហារជាមួយសមាជិកគ្រួសារឡើយ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: