ព្រិលធ្លាក់ខ្លាំងតាមបណ្តោយឆ្នេរសមុទ្រ​ជប៉ុនបណ្តាលអោយកកស្ទះចរាចរណ៍

នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ជប៉ុនព្រិលកំពុងធ្លាក់ខ្លាំង បណ្តាលអោយចរាចរណ៍​នៅ​តំបន់មួយចំនួនមានការ​យឺតយ៉ាវ។ មន្ត្រី​ឧតុនិយម​ជប៉ុនបានស្នើអោយ​ប្រជាជន​នៅ​តំបន់មួយចំនួនកុំចេញពីផ្ទះ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ខ្យល់ត្រជាក់ចូលក្នុងកម្រិតដែលមិនធ្លាប់មានកន្លងមក។ នៅតំបន់ភាគខាងលិចប្រទេសជប៉ុនកំពុងជួបប្រទះស្ថានភាពព្រិលធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោង។

នេះ​បើ​តាម​មន្ត្រីនិយាយថា ការព្យាករណ៍តំបន់ធ្លាក់ព្រិលនឹងផ្លាស់ទីទៅភាគខាងកើត ហើយព្រិលនៅតែបន្តធ្លាក់រហូតដល់ថ្ងៃអង្គារ។

ស្ថានភាពអាកាសធាតុ​រដូវរងាធ្វើអោយចរាចរណ៍​រាំងស្ទះ។ អ្នកបើកឡានដឹកទំនិញម្នាក់រ៉េចង្កូតបាត់បង់ការគ្រប់គ្រងនៅលើផ្លូវធំ ខេត្ត Shiga ភាគខាងលិចប្រទេសជប៉ុន ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ជាង ២ គីឡូ​ម៉ែត្រ។

ព្រិលធ្លាក់បានបណ្តាលឱ្យជើងហោះហើរជាង ៤០ ត្រូវលុបចោល។ អ្នកដំណើរនៅលើរថភ្លើងល្បឿនលឿន Tokaido Shinkansen និង Sanyo Shinkansen ក៏ត្រូវពន្យារពេលផងដែរ។

ព្រិល​ក៏​បណ្តាលអោយដាច់​ភ្លើងនៅ​តំបន់​មួយ​ចំនួនភាគ​ខាងលិច​ប្រទេស​ជប៉ុន។ មន្ត្រី​ឧតុនិយម​កំពុងព្រមានធ្លាក់​ផ្ទាំង​ទឹក​កក។

ប្រភព NHK

Japo Cambodia​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: