សេចក្តីប្រកាសផ្លូវការរបស់​រដ្ឋាភិបាល​ជប៉ុន​ចំពោះករណីកើតមាន​រញ្ជួយ​ដី

ពេលរំលឹកពីប្រទេសជប៉ុន ក្រៅពីផ្កាសាគូរ៉ា មានគ្រោះ​ធម្មជាតិដូចជារញ្ជួយ​ដី។ ប៉ុន្មានឆ្នាំម្តងប្រទេសជប៉ុន​ត្រូវ​ប្រឈម​​នឹង​​រញ្ជួយ​​ដី​ធំ ដែលបណ្តាលអោយខូចខាតជា​បន្ត​បន្ទាប់។

ប្រហែលមនុស្សជាច្រើននៅតែចាំយ៉ាងច្បាស់ “រញ្ជួយដីធំភាគខាងកើតប្រទេសជប៉ុន” ដែលកើតឡើងក្នុងខែមីនា ឆ្នាំ ២០១១។

រូបភាព https://www.jiji.com/jc/d4?p=lat216&d=d4_quake

ដោយសារតែកើតមានរញ្ជួយដីញឹកញាប់ ដូច្នេះទើបជប៉ុនមានវិធានការកាត់បន្ថយខូច​ខាតកាន់តែប្រសើរឡើង។ ទោះបីជារង្គោះរង្គើក៏គ្រោះថ្នាក់អគារ​រលំ​មិន​ច្រើន​ឡើយ។

ទោះជាយ៉ាងណាបញ្ហាធ្ងន់នាពេលសព្វនេះគឺថាមិនអាចទប់ស្កាត់រលកយក្សស៊ូណាមិបាន (បាតុភូតដែលកើតឡើង​ជា​មួយ​នឹង​រញ្ជួយដី) ។ ប្រសិនបើរលកយក្សដូចក្នុងរូបភាពបោកបក់មកលើដី ពេលនោះរត់មិនទាន់ទេ។

កម្ពស់រលកយក្សឡើងដល់ ៤០ ម៉ែត្រ ចូរស្រមៃមើលរលកមានកម្ពស់ប្រហាក់ប្រហែលអគារការិយាល័យ ១០ ជាន់ និងអគារផ្ទះល្វែង ១៣ ជាន់។ មិន​ថា​សាង​សង់​​ទំនប់​ទឹក​ប៉ុន្មាន​នោះទេ សុទ្ធតែមិន​អាច​បញ្ឈប់​រលក​ដែលមានកម្ពស់​​​បែប​​នេះ​​បាន​​ឡើយ។

ភាគច្រើនខូចខាចដែលជប៉ុនកំពុងទទួលរងរញ្ជួយដីសព្វថ្ងៃបណ្តាលមកពីរលកយក្សស៊ូណាមិឆ្នាំនោះ។ ចំនួនអ្នកស្លាប់ ១៥.៨៩៩ នាក់ គ្រួសារខ្ញុំរស់នៅតំបន់មាត់សមុទ្រ Iwate អ្នកខ្លះស្លាប់ដោយសាររលកបោកបក់ អ្នកខ្លះបាត់ខ្លួន​រហូត​មក​ដល់បច្ចុប្បន្ន។

ចុះបើគ្រោះមហន្តរាយបែបនេះកើតឡើងវិញ?

នោះមិនមែនជាការព្រួយបារម្ភរបស់បុគ្គលទេ ប៉ុន្តែវាបានក្លាយជាបញ្ហាព្រួយ​បារម្ភ​ទូទាំង​ប្រទេស​ជប៉ុន​។ រហូតដល់ថ្មីៗនេះ រដ្ឋាភិបាលបានផ្សព្វផ្សាយជាសាធារណៈព័ត៌មានដែលបង្ហាញពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន ជា​មួយនឹង​ចំនួន​ច្រើន​លើស​លប់។

លាតសន្ធឹងពី Hokkaido ដល់តំបន់ Tohoku មានលេណដ្ឋានមហាសមុទ្រដ៏ធំមួយ (Oceanic trench) នៅទីនោះអាច​នឹង​កើត​មានរញ្ជួយដីធំ។

ក្នុងករណីកើតមានរញ្ជួយដីធំកម្រិត ៩ រ៉ិចទ័រ អតិបរមាមនុស្ស ១៩០,០០០ នាក់ឬប្រហែល ២០០,០០០ នាក់បាត់​បង់​ជីវិត។ ប្រសិនបើរញ្ជួយដីកើតឡើងនៅរដូវរងា នឹងកាន់តែអាក្រក់ជាងនេះ។

Hokkaido និង Tohoku ជាតំបន់ត្រជាក់ទាំងពីរ។ ពេលរញ្ជួយដីកើតឡើង បញ្ហាផ្គត់ផ្គង់អគ្គិសនី និងឧស្ម័នត្រូវផ្អាក​បណ្តោះអាសន្ន។ នៅពេលនោះ ទោះមនុស្សត្រូវបានជួយសង្គ្រោះ ក៏មិនអាចធានាថាពួកគេអាចរស់រានមានជីវិតដែរ ដោយសារកង្វះអាហារ និងអាកាសធាតុអាក្រក់។

គ្រោះមហន្តរាយនាឆ្នាំ ២០១១ នៅតែបន្តធ្វើទុក្ខដល់ប្រទេសជប៉ុន ជាមួយនឹងកម្រិតខូចខាតដល់ទៅ ១០ ដង បន្ទាប់មកទៀតជប៉ុនអាចនឹងទទួលការវាយប្រហារ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅ Hokkaido ។

តាមរយៈបទពិសោធន៍រលកយក្សច្រើនកើតឡើងនៅតំបន់មាត់សមុទ្រ។ មតិមួយចំនួននិយាយថា ​ប្រសិន​បើ​បណ្តេញ​តំបន់មាត់សមុទ្រចេញអាចកាត់បន្ថយការខូចខាត។ បញ្ហានេះមិនអាចដោះស្រាយដោយងាយៗនោះទេ ព្រោះត្រូវ​គិត​ដល់​ការងារផងដែរ។

មូលហេតុដែលរដ្ឋាភិបាលជប៉ុន​ប្រកាស​ទិន្នន័យ​ព្យាករណ៍ទាំងនេះ ដោយសារ​ពួកគេ​កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​នូវ​វិធានការ​ទប់ទល់​ពេល​គ្រោះមហន្តរាយ​ពិតជា​កើតឡើង។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានផ្ដាំផ្ញើដល់ប្រជា​ពល​រដ្ឋម្នាក់ៗ ត្រូវបំពាក់ចំណេះដឹងការពារខ្លួនដូចខាងក្រោម៖

  • នៅពេលមានរញ្ជួយដីកើតឡើង ត្រូវយកចិត្តទុកដាក់ចំពោះការព្រមានអំពីរលកយក្ស
  • នៅពេលមានការព្រមានអំពីរលកយក្ស សូមធ្វើដំណើរទៅកាន់ទីតាំងភៀសខ្លួនដែលបានកំណត់
  • គ្រួសារនីមួយៗត្រូវធានានូវវិធានការការពារអាកាសធាតុត្រជាក់ អាហារ និងទឹកផឹក
  • បំពាក់ម៉ាសុីនភ្លើងឬឆ្នាំងសាកបម្រុងដែលអាចប្រើបានយូរក្នុងករណីដាច់ចរន្តអគ្គិសនី

ប្រសិនបើ​ផ្អែក​លើការជួយ​សង្គ្រោះ​មិន​អាច​ធានា​សុវត្ថិភាព​អាយុ​ជីវិត​ពលរដ្ឋ​គ្រប់​រូប​បាន​ឡើយ។ មនុស្សម្នាក់ៗត្រូវត្រៀម​វិធានការផ្ទាល់ខ្លួនដើម្បីការពារជីវិត។

តាមរយៈព័ត៌មាននេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាដែលរស់នៅក្នុងប្រទេសជប៉ុន ជាពិសេសអ្នកដែលរស់នៅតាមតំបន់​មាត់​សមុទ្រ ចូរប្រុងប្រយ័ត្ន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: