គំនូរពណ៌នាទេសភាពពេលរាត្រីនៅទីក្រុងតូក្យូរបស់វិចិត្រករ Keita Morimoto

កត្តាពន្លឺអាចទាក់ទាញអារម្មណ៍មនុស្សរាប់សតវត្សមកហើយ វិចិត្រករនៅសម័យបុរាណ និង Baroque ប្រើពន្លឺធ្វើអោយគំនូររបស់ពួកគេមានលក្ខណៈ​ល្អ​ប្រណិត ទាក់ទាញ ពេលខ្លះថែមទាំងមានអារម្មណ៍ចងចាំ។

គំនូរ “After Dark” ឆ្នាំ ២០២១ ទំហំ 4860×2273mm ។

ចំពោះ​វិចិត្រករ​សហសម័យ Keita Morimoto ពន្លឹប្រើសម្រាប់បំភ្លឺទិដ្ឋភាពសាមញ្ញនៃទីក្រុងតូក្យូ ម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិ ហាងលក់អាហារ ផ្លាក​សញ្ញា​ចំណត និង​រូបតំណាងនៃ​សង្គម​អ្នក​ប្រើ​ប្រាស់។ នេះគឺជាកម្រងគំនូរ “After Dark” របស់វិចិត្រករ Keita Morimoto ។

គំនូរ “At Dawn” ហាងថ្នាំជក់ ឆ្នាំ ២០២១ ទំហំ 1620 × 1303 mm ។

វិចិត្រករ Keita Morimoto កើតនៅឆ្នាំ ១៩៩០ ហើយចាប់ផ្តើមគូរគំនូរលើកដំបូងកាលអាយុ ១៦ ឆ្នាំ នៅពេលដែលគាត់ផ្លាស់ទៅប្រទេសកាណាដា។

គំនូរ “ជើងរថភ្លើងចុងក្រោយ” ឆ្នាំ ២០២១ ទំហំ 1940×1620mm ។

នៅឆ្នាំ ២០០៦ វិចិត្រករ Keita Morimoto បានទទួលបរិញ្ញាបត្រផ្នែកវិចិត្រសិល្បៈ “BFA” ពីមហាវិទ្យាល័យសិល្បៈ និង​​រចនា Ontario ហើយនៅតែបន្តចូលរួមការតាំងពិពណ៌នៅ Toronto ជាមួយនឹងគំនូរពណ៌នាជីវិតពេលរាត្រីនៅ​ក្នុង​ទីក្រុង​នេះ។

គំនូរ “រកផ្លូវទៅផ្ទះ” ឆ្នាំ ២០២១ ទំហំ 1940×1620mm ។

ឥឡូវនេះវិចិត្រករ Keita Morimoto បានត្រឡប់ទៅកាន់ទីក្រុងតូក្យូវិញ បន្ទាប់ពីចាកចេញពីស្រុកកំណើតរអស់​រយៈ​ពេល ១៥ ឆ្នាំ ជាកន្លែងដែលគាត់កំពុងគូរគំនូរដែលមានឈ្មោះថា “After Dark” ។ បច្ចុប្បន្ននេះកម្រងគំនូរត្រូវ​បាន​ដាក់​តាំងនៅវិចិត្រសាល Kotaro Nukaga រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ។

គំនូរ At Dawn “ពេលព្រឹកព្រលឹម” ឆ្នាំ ២០២១ ទំហំ 1620×1303mm ។

គំនូរ “Bathing Light” ឆ្នាំ ២០២១ ទំហំ 1940×1620mm ។

វិចិត្រសាល Kotaro Nukaga ពន្យល់អំពីកម្រងគំនូរ “ទិដ្ឋភាពផ្ទាំងគំនូរនាពេលរាត្រីរបស់គាត់មិនផ្តោតលើរូបភាពដែលនាំមកនូវអារម្មណ៍សម្គាល់នោះទេ ជាទូទៅប្រើសម្រាប់ពណ៌នាទីកន្លែងជាក់លាក់ណាមួយ។ ជ្រុងម្ខាងនៃទេសភាពទីក្រុងតូក្យូដ៏រស់រវើក ស្ថានីយ៍រថភ្លើងក្នុងតំបន់ដែលមានអ្នកដំណើរ​ពីរ​បី​នាក់​កំពុងរង់ចាំឬជម្រាលក្នុងផ្ទាំងគំនូររបស់វិចិត្រករ Keita Morimoto ដែលអ្នកប្រាកដជាធ្លាប់បានឃើញនៅកន្លែងណាមួយ ប៉ុន្តែមិនចាំថានោះជាកន្លែងណា” ។

ដូច្នេះវិចិត្រករ Keita Morimoto បានប្រែក្លាយរបស់សាមញ្ញក្នុងផ្ទាំងគំនូរទិដ្ឋភាពពេលរាត្រីនៅទីក្រុង​តូក្យូ​ទៅ​ជា​ស្នាដៃ​ពិសេស ដូចជាការរំលឹកដល់យើងទាំងអស់គ្នា អ្វីៗគ្រប់យ៉ាងអាស្រ័យទៅលើការយល់ឃើញរបស់យើង។

Yukie

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: