នាយករដ្ឋមន្ត្រីជប៉ុនជម្រុញអោយប្រជាជនផឹកទឹកដោះគោអោយច្រើនចៀសវាងចាក់ចោលរាប់តោនក្នុងរដូវរងាឆ្នាំនេះ
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានអោយដឹងនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio បានជម្រុញឱ្យប្រជាជនផឹកទឹកដោះគោឱ្យបានច្រើនក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។
“យើងសង្ឃឹមថាប្រជាជនអាចចូលរួមផឹកទឹកដោះគោច្រើនជាងធម្មតា និងប្រើប្រាស់ទឹកដោះគោក្នុងការចម្អិនអាហារ” ។
រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន លោក Genjiro Kaneko និងអភិបាលក្រុងតូក្យូ លោក Yuriko Koike បានផឹកទឹកដោះគោម្នាក់មួយកែវក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៧ ខែធ្នូ។
【毎日牛乳モ~1杯。冬でも牛乳モ~1杯。】#農林水産省 は、年末年始の特別対策として「NEW(乳)プラスワンプロジェクト」を開始します。https://t.co/kazfWUQwUi pic.twitter.com/aatPHTbJ0D
— 農林水産省 (@MAFF_JAPAN) December 16, 2021
រដ្ឋាភិបាលជប៉ុនប៉ាន់ប្រមាណថាទឹកដោះគោឆៅប្រហែល ៥០០០ តោនអាចត្រូវគេចាក់ចោលក្នុងរដូវរងាឆ្នាំនេះ។
ជាទម្លាប់នៅក្នុងប្រទេសជប៉ុន រដូវរងាមកដល់ជាពេលដែលតម្រូវការទឹកដោះគោមានការថយចុះ ដោយសារតែសាលារៀនឈប់សម្រាក និងអ្នកលក់រាយផ្អាកដំណើរការក្នុងឳកាសឆ្នាំថ្មីបណ្តោះអាសន្ន។
យោងតាមសមាគមទឹកដោះគោជប៉ុនបានអោយដឹង ជំងឺរាតត្បាតកូវីដ ១៩ នៅតែកំពុងប៉ះពាល់ដល់វិស័យសណ្ឋាគារ ភោជនីយដ្ឋាន ដែលនាំឱ្យមានផលប៉ះពាល់ដល់ការទទួលទានទឹកដោះគោ និងផលិតផលចម្រាញ់ចេញពីទឹកដោះគោ។
កសិករផលិតទឹកដោះគោនៅក្នុងប្រទេសជប៉ុនបានប្តេជ្ញាចិត្តទិញទឹកដោះគោមួយលីត្រក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២។ ពួកគេក៏បានរកមធ្យោបាយទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើបណ្តាញសង្គមដោយប្រើពាក្យគន្លឹះ (hashtag) # 1L ក្នុងមួយថ្ងៃ។
\#モ~っと飲モ~っとプロジェクト スタート!!/
寒くなってくると牛乳を飲む機会が減りがちです。
しかし牛乳にはカルシウムやたんぱく質などの栄養が豊富に含まれていて、毎日の健康に欠かすことができない飲み物なんです❗❗
” #ウシ田沙保里 ”さんが牛乳の大切さをも~アピール! pic.twitter.com/GJf9iQeHRk
— 明治おいしい牛乳 (@meiji_oishii) December 20, 2021
ទន្ទឹមនឹងនេះបណ្តាញហាងរបស់ Lawson នឹងផ្តល់ការបញ្ចុះតម្លៃ ៥០% លើផលិតផលទឹកដោះគោក្តៅ នៅថ្ងៃទី ៣១ ខែធ្នូ និងថ្ងៃចូលឆ្នាំសកល។ ក្រុមហ៊ុនទឹកដោះគោ Meiji បានចុះហត្ថលេខាជាមួយជើងឯកកីឡាចំបាប់ Saori Yoshida សម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មថ្មីបំផុតរបស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ទឹកដោះគោ។
AD