អត្រា “មិនរៀបការមួយជីវិត” របស់ស្រ្តីជនជាតិជប៉ុន តើនៅតំបន់ណាខ្ពស់ជាងគេ?
នៅចុងខែវិច្ឆិកាឆ្នាំនេះ លទ្ធផលស៊ើបអង្កេតចំនួនប្រជាជនមូលដ្ឋានឆ្នាំ ២០២០ ត្រូវបានប្រកាស។ តាមរយៈលទ្ធផលនេះឃើញថាអត្រាអ្នកមិនទាន់រៀបការនៅអាយុ ៥០ ឆ្នាំ ដូច្នេះអត្រាជាមធ្យមអ្នកមិនទាន់រៀបការមានអាយុចន្លោះពី ៤៥ ទៅ ៤៩ ឆ្នាំ និងអត្រាអាយុចន្លោះពី ៥០ ទៅ ៥៤ ឆ្នាំ។
ជាក់ស្តែងអត្រាអ្នកដែលមិនទាន់រៀបការនៅអាយុ ៥០ ឆ្នាំអាចចាត់ទុកជាអត្រា “មិនរៀបការមួយជីវិត” ព្រោះចំនួនអ្នករៀបការមានអាយុជាង ៥០ កម្រណាស់។
ទាំងបុរស និងស្ត្រី អត្រានេះកាលពីឆ្នាំមុនខ្ពស់បំផុតមិនធ្លាប់មាន។ តាមការប៉ាន់ស្មានរហូតដល់ឆ្នាំ ២០៤០ អត្រាមិនរៀបការមួយជីវិតចំពោះបុរសជិត ៣០% និងចំពោះស្រ្តីជិត ២០% ។ ក្នុងចំណោមនោះស្រ្តីជាម្តាយនៅម្នាក់ឯងមិនរៀបការ និងគូស្នេហ៍រស់នៅជាមួយគ្នា ប៉ុន្តែមិនចុះឈ្មោះអាពាហ៍ពិពាហ៍ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
ឥឡូវនេះចូរយើងពិនិត្យមើលអត្រាមិនរៀបការមួយជីវិតចំពោះស្រ្តី ដែលត្រូវបានបែងចែកតាមតំបន់ទូទាំងប្រទេសជប៉ុន។
ដូចដែលបានរៀបរាប់ខាងលើ ការព្យាករណ៍នៅឆ្នាំ ២០៤០ ចំនួនស្ត្រីមិនរៀបការមួយជីវិតមាន ២០% (ក្នុងចំណោមមនុស្ស ៥ នាក់មានម្នាក់) ប៉ុន្តែហាក់ដូចជាទីក្រុងតូក្យូដើរមុនសម័យកាល ២០ ឆ្នាំ ជាប់លេខ ២ ក្នុងបញ្ជីចំណាត់ថ្នាក់ដែលស្មើនឹង ២០,១% ។
ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់ខ្ពស់លេខ ២ មិនមែនជារឿងចម្លែកអ្វីទេ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នៅមានតំបន់ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងទីក្រុងតូក្យូទៅទៀត។
ខេត្ត Kochi នាំមុខចំណាត់ថ្នាក់ដែលមានចំនួន ២០,៣% ខ្ពស់ជាងទីក្រុងតូក្យូត្រឹមតែ ០,២% ប៉ុណ្ណោះ។ តំបន់នេះពីមុនមកមិនធ្លាប់ជាប់ចំណាត់ទាបឡើយ ប៉ុន្តែស្រាប់តែឡើងដល់ចំណាត់ថ្នាក់លេខ ១ ពិតជាគួរអោយភ្ញាក់ផ្អើល។
ទីក្រុងតូក្យូ និងតំបន់ដូចជា Saitama, Kanagawa, Chiba, Aichi, Osaka, Fukuoka ទាំង ៧ តំបន់នេះចំនួនស្រ្តីមិនរៀបការមានពាក់កណ្តាលតួលេខទូទាំងប្រទេស។ អាចនិយាយបានថាភាគច្រើនស្ត្រីដែលរស់នៅក្នុងទីក្រុងធំៗជាអ្នកចំណាក់ស្រុកដោយសារតម្រូវការការងារ។ នៅពេលដែលពួកគេមានប្រាក់ចំណូលស្ថេរភាព សេដ្ឋកិច្ចរឹងមាំ ស្ត្រីទាំងនេះនឹងយល់ថាមិនចាំបាច់រៀបការទៀតទេ។
ក្រៅពីនេះអត្រាមានចំនួនទាបជាងនៅភាគខាងកើត និងចំនួនខ្ពស់នៅភាគខាងលិចចំពោះស្រ្តី។
រូបភាព Yahoo News
ចំណុចដែលគួរអោយចាប់អារម្មណ៍ចំពោះបុរស មានអត្រាខ្ពស់នៅតាមតំបន់ដែលយុវជនមានទំនោរទៅកាន់ទីក្រុងធ្វើការ (ខ្ពស់ជាងគេគឺ Iwate បន្ទាប់មក Aomori) មានន័យថាផ្ទុយនឹងស្រ្តី។
មូលហេតុដែលធំបំផុតគឺបញ្ហាសេដ្ឋកិច្ច ប្រាក់ខែជាមធ្យមមិនឡើងក្នុងរយៈពេល ៣០ ឆ្នាំ យុវជនជាច្រើនធ្លាក់ក្នុងស្ថានភាព ជាបុគ្គលិកផ្លូវការក៏ប្រាក់ចំណូលមិនលើសពី ៣ លានយ៉េន។ លើសពីនេះ ទោះបីជាត្រូវបានអនុញ្ញាតឱ្យចូលជាផ្លូវការ ក៏យុវជនទាំងនេះមានបញ្ហានឹងរបប “ចូលនិវត្តន៍នៅអាយុ ៤៥ ឆ្នាំ” ។ ការព្រួយបារម្ភមិនអាចរកប្រាក់ចំណូលស្ថេរភាពនៅអាយុ ៤០ ឆ្នាំក៏ជះឥទ្ធិពលដល់ការសម្រេចចិត្តមិនចង់រៀបការផងដែរ។
ម្យ៉ាងវិញទៀតព័ត៌មានទាក់ទងនឹងចំណាយចិញ្ចឹមបីបាច់កូនកាន់តែច្រើនឡើង ជាមូលហេតុដែលយុវជនជប៉ុនមិនចង់រៀបការ ធ្លាក់ខ្លួនក្នុងបន្ទុកសេដ្ឋកិច្ច។ ដូច្នេះមិនអាចបន្ទោសយុវជនជប៉ុនមិនចង់រៀបការបានឡើយ។
Sacchan