ប្រជាជនជប៉ុនបុរាណប្រើតុកម្តៅ Kotatsu រួមបញ្ចូលក្នុងសិល្បៈចម្លាក់ឈើ Ukiyo-e
រដូវនីមួយៗមានលក្ខណៈពិសេសដោយឡែក មនុស្សជាច្រើនចូលចិត្តរងូវរងា។ ប៉ុន្តែដល់ពេលអាកាសធាតុត្រជាក់ខ្លាំងទ្រាំមិនបាន ទើបដឹងថាខ្លួនខុស។
នៅប្រទេសជប៉ុនរដូវរងាត្រជាក់ខ្លាំង កន្លែងខ្លះព្រិលធ្លាក់ក្រាស់។ ទោះជាយ៉ាងណាប្រជាជនជប៉ុនមានតុកម្តៅ Kotatsu ជាឧបករណ៍ជួយអោយពួកគេអាចរីករាយនឹងរដូវរងាតាមបែបជប៉ុន ជាជាងការស៊ូទ្រាំនឹងខ្យល់ត្រជាក់។
ពេលរដូវរងាមកដល់សីតុណ្ហភាពធ្លាក់ចុះ គ្រួសារជនជាតិជប៉ុនចាប់ផ្តើមប្រើ Kotatsu ដែលជាតុមានចង្ក្រានម្តៅខាងក្រោម និងភួយកប្បាសក្រាស់ឬពូក Futon ដើម្បីរក្សាមិនអោយកម្តៅភាយចេញ។ ភួយនេះមិនត្រឹមតែប្រើសម្រាប់គ្របចង្ក្រានខាងក្រោមប៉ុណ្ណោះទេ ថែមទាំងធ្វើអោយអ្នកអង្គុយនៅជុំវិញមានភាពកក់ក្តៅផងដែរ។
Kotatsu ពីមុនប្រើចង្ក្រានធ្យូងជំនួសអោយម៉ាស៊ីនកំដៅអគ្គីសនីសព្វថ្ងៃ។
តុកម្តៅ Kotatsu មាននៅក្នុងប្រទេសជប៉ុនរាប់រយឆ្នាំមកហើយ មុនពេលដែលមនុស្សប្រើអគ្គិសនីក្នុងផ្ទះ។
គំនូរ “Narcissus” (Daffodil) (១៧៦៩) ដោយ Suzuki Harunobu ។
ប្រវត្តិសាស្រ្តដ៏យូរអង្វែងនៃ Kotatsu ត្រូវបានជនជាតិជប៉ុនពីបុរាណកត់ត្រាតាមរយៈចម្លាក់ឈើ Ukiyo-e ដ៏គួរឱ្យចាប់អារម្មណ៍។ គំនូរមិនត្រឹមតែមានតម្លៃសិល្បៈ និងសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញអំពីជីវិតរបស់ប្រជាជនជប៉ុនរាប់រយឆ្នាំមុនផងដែរ។
កម្រងគំនូរ “មនុស្សស្អាតទាំង ១០០ នាក់តាមទីកន្លែងល្បីៗនៅអេដូ” (១៨៥៧) Utagawa Unisada ។
កម្រងគំនូរ “ចំណុចទាំង ៣២ នៃសម្លៀកបំពាក់” (១៨៨៨) របស់ Tsukioka Yoshitoshi ។
គំនូរ “ស្រ្តីជាមួយនឹងបទភ្លេងប្រណិត” (១៨២៣) របស់ Utagawa Kunisada ។
គំនូរ “ខែមករា” ដកស្រង់ពីសៀវភៅគំនូរ “ផ្កាទាំង ៤ រដូវ” (១៨០១) របស់វិចិត្រករ Kitagawa Utamaro ។
គំនូរ “Ayatori” (១៧៦៥) របស់ Suzuki Harunobu ។
ការបោះពុម្ពចម្លាក់ឈើ Ukiyo-e មានអាយុកាលប្រហែលពាក់កណ្តាលសតវត្សទី ១៧ ដែលតាំងពីសម័យនោះតុកម្តៅ Kotatsu ប្រើយ៉ាងពេញនិយម។ សព្វថ្ងៃផ្ទាំងគំនូរត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរសិល្បៈ Ukiyo-e Ota ។
តុ Kotatsu បានក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ ដោយពឹងទៅលើ Kotatsu សមាជិកគ្រួសារអាចអង្គុយទទួលទានអាហារពេលយប់ជាមួយគ្នា ជជែកគ្នាឬគេងនៅក្រោមគ្រែដ៏កក់ក្តៅនេះ។ តាំងពីពេលនោះមក Kotatsu បានក្លាយជាតំណាងគ្រួសារជួបជុំកក់ក្តៅ។
AD