ពេលរដូវរងាមកដល់ តើនារីសម័យអេដូស្លៀកពាក់តុបតែងបែបណា?

អាកាសធាតុនៅប្រទេសជប៉ុនមាន ៤ រដូវខុសៗគ្នា ថ្វីត្បិតតែមានទេសភាពស្អាត ប៉ុន្តែសីតុណ្ហភាពរដូវនីមួយៗមាន​ភាព​ខុស​គ្នាខ្លាំង។ នោះហើយជាមូលហេតុដែលជីវិតរបស់ប្រជាជនក៏ប្រឈមនឹងការរអាក់រអួលមួយចំនួនដែរ។

ជាការពិតណាស់គ្មាននរណាម្នាក់ស្លៀកសម្លៀកបំពាក់តែមួយពេញមួយឆ្នាំនោះទេ ហើយទម្លាប់ប្តូរសម្លៀកបំពាក់របស់​ជន​ជាតិ​ជប៉ុន​ក៏មានលក្ខណៈ​ពិសេស​ដែរ។ ប្រជាជនបែងចែកសម្លៀកបំពាក់តាមរដូវទុកក្នុងទូ។

ដូចដែលអ្នកបានដឹងហើយថាសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិជប៉ុនគឺ Kimono ។ មុនពេលនាំចូលសម្លៀកបំពាក់អឺរ៉ុប ជនជាតិជប៉ុនស្លៀក Kimono ដូចជាសម្លៀកបំពាក់ប្រចាំថ្ងៃ។ ដូច្នេះហើយ Kimono ក៏មានច្រើន​មូ៉ដ​ស័ក្ត​សម​នឹង​រដូវ​កាល​នីមួយៗ។

នៅសម័យអេដូរដូវរងាត្រជាក់ខ្លាំង សីតុណ្ហភាពទាបរហូតដល់ ៥ អង្សាសេ។ ជារៀងរាល់ឆ្នាំតែងតែមានព្រិលធ្លាក់ ទន្លេ​កក​ក៏មិនមែនជារឿងចម្លែកដែរ ហេតុ​ដូច្នេះជីវភាពក៏លំបាក់ណាស់។

នៅសម័យនេះជនជាតិ​ជប៉ុន​ប្តូរ​សម្លៀក​បំពាក់ ​៤ ​ដង​ក្នុង​មួយ​ឆ្នាំ។ ទោះជាយ៉ាងណាពួកគេមិនប្តូរសម្លៀកបំពាក់ទាំងស្រុងដូចសព្វថ្ងៃនោះទេ ប៉ុន្តែដេរ Kimono បន្ថែមអោយស័ក្តសមនឹងអាកាសធាតុ។ ឧទាហរណ៍សម្លៀកបំពាក់​រដូវក្តៅប្រើក្រណាត់តែមួយ នៅពេលរដូវស្លឹកឈើជ្រុះមកដល់​ជន​ជាតិ​ជប៉ុន​ដេរ​ថែមស្រទាប់ក្រណាត់។ រហូត​ដល់​រដូវ​រងា​ដាក់​ថែមកប្បាសអោយកក់ក្តៅ លុះដល់និទាឃរដូវយកស្រទាប់ក្រណាត់ និងកប្បាសចេញ។

ដោយសារស្ត្រីក្នុងគ្រួសារមានតួនាទីដេរប៉ាក់សម្លៀកបំពាក់សម្រាប់សមាជិកគ្រួសារទាំងមូល ដូច្នេះជំនាញដេរប៉ាក់ជាតម្រូវការចាំបាច់សម្រាប់ស្ត្រីក្នុងសម័យអេដូ។

ក្នុងអត្ថបទនេះ ចូរក្រឡេកមើលរូបគំនូរ Ukiyo-e ហើយមើលពីរបៀបដែលជនជាតិជប៉ុនស្លៀកឈុត Kimono ក្នុង​​រដូវ​​រងា។

រូបភាព https://intojapanwaraku.com/art/142475/

ជនជាតិ​ជប៉ុន​ចូលចិត្ត​មើល​ព្រិល តែដោយសាររដូវរងាត្រជាក់ខ្លាំង ដូច្នេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តរដូវរងា​នោះ​ទេ។ នៅរដូវរងាពួកគេអង្គុយក្នុងហាងអាហារបែបជប៉ុន មាន​បរិយាកាស​កក់ក្ដៅ មើល​ព្រិលផងផឹកស្រាផង។ ក្រៅពីនេះប្រជាជនជប៉ុននៅសម័យអេដូក៏ចូលចិត្តអង្គុយលើទូកបណ្តែតតាមដងទន្លេ Sumida មើលព្រិល​ធ្លាក់​ផង​ដែរ។ យ៉ាង​ណា​មិញដំណើរទាំងនេះសម្រាប់​តែ​អ្នក​មាន​ប៉ុណ្ណោះ។

ជាពិសេសពួកគេក៏ចូលចិត្តស្លៀកសម្លៀកបំពាក់ទៅដើរលេង មិនថានៅសម័យណាទេ រដូវរងាជាឱកាសស្លៀក​ឈុត​​ស្អាតៗ។

នៅរដូវរងាស្លៀកសម្លៀកបំពាក់ច្រើនជាន់ដើម្បីរក្សាភាពកក់ក្តៅ ប៉ុន្តែជនជាតិជប៉ុនក៏ផ្តោតសំខាន់លើការស្លៀកពាក់មើលទៅអោយស្រស់ស្អាតផងដែរ។

សាមញ្ញក៏មាន ថ្លៃថ្នូរក៏មានដែរ។

ទោះបីជាលាយបញ្ចូលពណ៌ជាច្រើននៅខាងក្នុង តែដោយសារអាវក្រៅមានពណ៌ខ្មៅ ដូច្នេះនាំមកនូវភាពតឹងណែន មាន​អារម្មណ៍​ថ្លៃថ្នូ សមសួន។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ផ្អើលគឺជើង ពួកគេ​មិន​ពាក់​ស្រោមជើងអោយកក់ក្តៅនោះទេ ជើងទទេ​ពាក់ Geta (ស្បែក​ជើង​ប្រពៃណី​ជប៉ុន) តើមិនត្រជាក់ទេឬ?

ក្រឡេកមកមើលរូបភាពនេះឃើញថាការស្លៀកពាក់របស់ប្រជាជនជប៉ុននៅសម័យបុរាណស្រដៀងទៅនឹងសម័យនេះដែរ។

តាំងពីបុរាណកាលមកជនជាតិជប៉ុនតែងតែមានទំនោរក្នុងការស្លៀកពាក់អាវក្រៅពណ៌ងងឹត រួមបញ្ចូលជា​មួយនឹង​ស្រទាប់​ខាង​ក្នុង​មាន​ពណ៌ (accent color) បង្កើតបានជាស្ទីលឆើតឆាយ។

ពណ៌ចម្រុះដូចបានបង្ហាញខាងក្រោមជាប្រភេទទូទៅបំផុត។

ក្នុងរូបភាពនេះនារីពាក់អាវក្រៅពណ៌ត្នោត ហើយចំណែកអាវខាងក្នុងមានពណ៌ខៀវលេចធ្លោ។

នៅខាងក្នុង ផ្នែកពណ៌ខៀវដ៏លេចធ្លោក៏ត្រូវបានបង្ហាញយ៉ាងច្បាស់ មើលទៅស្អាតណាស់មែនទេ?

សូមក្រឡេកមើលរូបគំនូរនារីនៅសម័យអេដូស្លៀក Kimono ផ្សេងទៀត។

មិនត្រឹម​តែដើម្បីទប់ទល់​នឹងអាកាសធាតុត្រជាក់ប៉ុណ្ណោះ​ទេ សម្លៀកបំពាក់ Kimono ក៏ជួយលើកសម្រស់ប្រជាជនសម័យ​អេដូ​ផង​ដែរ។ ដោយសារតែអេដូជាសម័យសន្តិភាពយូរអង្វែង ខ្ញុំគិតថារចនាប័ទ្មសម័យនោះជាមូលដ្ឋានគ្រឹះសម្រាប់​រចនា​ម៉ូដ​បែប​ជប៉ុន​សម័យ​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: